សមត្ថកិច្ចចម្រះុចាប់រថយន្តបានមួយគ្រឿងដែលចរាចរណ៍ដឹកបទល្មើសឈើក្រញូងប្រគលឲ្យជំនាញ

0

ខេត្តពោធិ៍សាត់៖ មានរថយន្តដឹកឈើប្រណិតមួយគ្រឿងប្រភេទហាយឡិនឌើ មួយគ្រឿងព័ណ៍ស ពាក់ស្លាកលេខភ្នំពេញ ២Q 77-61 ត្រូវបានសមត្ថកិច្ចនគរបាលនិងកម្លាំងអាវុធហត្ថរុកក្រគរចាប់បានកាលពីវេលាមោ៉ង៥និង៣០នាទីទាបភ្លឺ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ លើកំណាត់ផ្លូវunnamed (2)ជាតិលេខ៥ ក្នុងភួមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរដើម្បើប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់កាតាមនិតិវិធីច្បាប់។លោក រា៉ មន្រ្តីអាវុធហត្ថស្រុកក្រគរបានឲ្យដឹងពីហេតុការចាប់នេះថា ស្របពេលដែលកម្លាំងចម្រុះចុះទប់ស្កាត់នៃបទល្មើសកើតឡើងផ្សេងៗក្នុងកាធានាសន្តិសុខសង្គមឲ្យបានល្អ ទបស្កាត់ភាពអវិជ្ជមាននៃភួមិឃុំសុវត្ថភាព តាមបទបញ្ជារគណៈបញ្ជាកាឯកភាព របស់លោកអភិបាលខេត្ត។ ទើបនៅមុនពេលកើតហេតុខាងកម្លាំងចម្រុះយើងទទួលព័ត៍មានពីភ្នាក់ងារសំងាត់មួយនៅបែ៉កខាងលិចថា មានរថយន្តហាយឡិនឌើព័ណ៍សភិនភាគខាងលើមួយគ្រឿង បានដឹកឈើប្រណិតប្រភេទឈើក្រញូង ឆ្ពោះទៅភ្នំពេញដោយឆ្លងកាត់ចំនុចព្រំប្រទល់ខេត្តពោធិ៍សាត់និងកំពង់ឆ្នាំងលើផ្លូវជាតិលេខ៥ហើយ។លោករា៉ដដែលបន្តថា ពេលទទួលបានព័ត៍មានបែបនេះកម្លាំក៍បានចាំស្ទាក់ដូចភិនភាគខាចលើក៍នៅមោ៉ង៥និង៣០នាទីទាបភ្លឺស្រាងហេីយនោះ ក៍បានឃើញរថយន្តនោះបោះពួយមកពីទិសខាងលិចទៅកើតលើផ្លូវជាតិលេខ៥ដូចព្យុះ ។មកជិតដល់ចំនុចរបស់កំលាំងយើងបនប្រហែល២០០មែ៉ត្រ រថយន្តនោះបានបន្ថយល្បឿនជាន់ហ្រ្វាំងយា៉ងតក់ក្រហល់ ឈប់រថយន្តរូចចុះគេចបាត់ទុករថយន្តចោល ពេលសមត្ថកិច្ចយើងទៅពិនិត្តឃើញក្នុងរថយន្តយន្តសុទ្ធតែឈើក្រញូង កំលាំងយើងក៍បានធ្វើកំណត់ហេតុ រឹបអូសយកទៅទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ។លោក អែម រុន អធិការដ្ឋាននគរបាលស្រុកក្រគបានឲ្យដឹង នៅមោ៉២រសៀលថ្ងៃទី០៥ខែវិច្ឆិកានេះថា ឈើប្រណិតនិងរថយន្តនេះលោកបានប្រគល់ឲ្យខាងជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេ្តពោធិ៍សាត់ហើយ ដោយមុនពេលប្រគលនោះបានធ្វើកាវាស់ថ្លឹងឈើក្រញូងនេះឃើញមានចំនួយ ៤៩ដុំ ដែលទម្ងន់ជិត៣០០គីឡូក្រាម តាមបទបញ្ជារថ្នាក់លើរូចរាល់អស់ហើយ៕unnamed (1) unnamed