នាវាស្រាវជ្រាវរបស់សាកលវិទ្យាល័យ ជលផលជាតិនៃប្រទេសជប៉ុន ចូលចតកំពង់ផែស្វាយត័ខេត្តព្រះសីហនុរយៈពេល២០ថ្ងៃ

0

ខេត្តព្រះសីហនុ៖  នាវាជប៉ុនចំនួន ០១ គ្រឿង ឈ្មោះ T.S KOYO MARU ជានាវាស្រាវជ្រាវរបស់សាកលវិទ្យាល័យជលផលជាតិនៃប្រទេសជប៉ុនដែលគ្រោងនិងមកកម្ពុជានោះឥឡូបានចូលមកចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយកាលពីវេលានៅម៉ោង ៩-០០ នាទី នៅថ្ងៃទី20151105_100130_resized ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥នេះ ក្នុងគោលបំណង់ធ្វើការសិក្សាស្រាវជ្រាវលើវិស័យជលផល ក្នុងដែនសមុទ្រកម្ពុជារយៈ ពេល២០ថ្ងៃមន្រ្តីអង្គភាពកំពុងផែស្វាយត័ក្រុងព្រះសីហនុបានឲ្យដឹងថា៖នាវាជលផលប្រទេសជប៉ុនខាងលើនេះ មានបណ្តោយ 87,59 m ទទឹង 13,60m ជំរៅទឹក 5,90m ទំងន់ផ្ទុក 2,703 តោន ល្បឿន 14 ណត់ មេបញ្ជាការនាវាគឺ Captain Tadasu Kamako មានមនុស្សសរុបចំនួន ១០១ នាក់ ក្នុងនោះ នាវឹករបស់នាវារូមនិង គ្រូ សរុប 36 នាក់ សិក្ខាកាមចំនួន ៥២ នាក់ជនជាតិថៃ ២ នាក់ ខ្មែរ ១១ នាក់ ។.នាវានេះ និងចាក់ចេញពីកំពង់ផែដើម្បីទៅធ្វើការសិក្សាស្រាវជ្រាវ វិស័យជលផល ក្នុងដែន សមុទ្រ កម្ពុជានៅព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៥រហូតដល់ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ទើបវិល ត្រឡប់ ចូលមកផែព្រះសីហនុ វិញ ហើយថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ និងត្រឡប់ទៅប្រទេស ជប៉ុនវិញរបស់ខ្លូនវិញ ៕20151105_100101_resized 20151105_095903_resized