បានប្រមូលផ្តុំគ្នាជួបចរចាជាមួយ អ្នកគ្រប់គ្រងក្រុមហ៊ុនឯកជន ដែលមានឡានធំៗដឹកខ្សាច់ឆ្លងកាត់ តាមផ្លូវលំរបស់ពួកគេ

0

សៀមរាប៖ កាលពីព្រឹកថ្ងៃពុធទី៤ខែវិច្ឆិកាឆ្នាំ២០១៥។ក្នុងការជួបចរចាគ្នាជាច្រើនម៉ោង ក្រុមអ្នកភូមិទាំងនោះ នៅតែប្រកាន់ជំហរយ៉ាងតឹងតែងមិនព្រមបើកផ្លូវក្រាលគ្រួសក្រហម១ខ្សែ ដែលឆ្លងកាត់ភូមិរបស់គេ ទៅកាន់ភូមិធម្មជាតិរុនតាឯក ដើម្បីឱ្យរថយន្តដឹកដី និង12200913_1660827440823201_385117486_nរថយន្តដឹកភ្ញៀវទេសចរណ៍នានាបានឆ្លងកាត់ដូចធម្មតាវិញនៅឡើយ។ក្រុមអ្នកភូមិមានប្រសាសន៍ប្រហាក់ប្រហែលគ្នា នៅក្នុងពេលជួបចរចាជាមួយតំណាងក្រុមហ៊ុនដឹកខ្សាច់ សុខហ្កិច កាលពីព្រឹកថ្ងៃពុធទី៤ខែវិច្ឆិកាថាទោះយ៉ាងណាពួកគេមិនសុខចិត្តបើកផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ឱ្យឡានដឹកខ្សាច់ធំៗរបស់ក្រុមហ៊ុនបើកឆ្លងកាត់ទៀតទេ ពីព្រោះឡានធំៗទាំងនោះ បានធ្វើឱ្យខូចខាតផ្លូវ ដីហុយខ្លាំងប៉ះពាល់ដល់សុខភាព ព្រមទាំងធ្វើឱ្យមានការបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ទៅលើកុមារតូចៗ ដែលតែងនាំគ្នាដើរទៅសាលារៀនផង។ក្នុងពេលជួបចរចាជាមួយតំណាងក្រុមហ៊ុនឡានដឹកខ្សាច់ ក្រុមអ្នកភូមិតានី បានបង្ហាញការប៉ះពាល់៨ចំណុចទៅលើតំបន់ពួកគេរស់នៅ ដូចជាក្រុមគ្រូបង្រៀន និងសិស្សសាលាភ័យខ្លាចចំពោះគ្រោះថ្នាក់ចរាចរណ៍ ដោយសារឡានដឹកដីបើកលឿន បញ្ហាដីហ៊ុយបណ្ដាលឱ្យប៉ះពាល់សុខភាពសាធារណ និងប្រឡាក់សម្លៀកបំពាក់របស់សិស្សព្រមទាំងអ្នកភូមិ ពេលទៅសាលារៀននិងទៅធ្វើពិធីបុណ្យទាន ព្រមទាំងបញ្ហាដែលរថយន្តធំៗឆ្លងកាត់ធ្វើឱ្យខូចផ្លូវលំជាដើម។អ្នកគ្រប់គ្រងក្រុមហ៊ុនឡានដឹកដីនិងខ្សាច់ អ្នកស្រី អេង សុខហ្កិច មានប្រសាសន៍ថាក្រុមហ៊ុនរបស់អ្នកស្រី ទើបតែទៅធ្វើការដ្ឋានខ្សាច់ នៅក្នុងឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង កាលពី៣-៤ថ្ងៃមុនប៉ុណ្ណោះ ហើយអ្នកស្រីនឹងជួយដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ដែលក្រុមអ្នកភូមិកំពុងព្រួយបារម្ភ ឱ្យតែប្រជាពលរដ្ឋ យល់ព្រមបើកផ្លូវឱ្យឡានរបស់ក្រុមហ៊ុន ឆ្លងកាត់បានជាធម្មតាឡើងវិញ។មេឃុំរុន តាឯក លោកគុយ វ៉ៃ ព្យាយាមសម្របសម្រួលការចរចារវាងក្រុមហ៊ុនឡានដឹកខ្សាច់និងប្រជាពលរដ្ឋ ឱ្យបើកផ្លូវជាធម្មតាវិញ ក៏ប៉ុន្តែពេញ១ព្រឹកថ្ងៃទី៤ខែវិច្ឆិកា ការចរចាមិនបានលទ្ធផលអ្វីទេ ដោយសារតែក្រុមអ្នកភូមិនៅតែប្រកាន់ជំហរតឹងតែងបិទផ្លូវដដែល។នេះជាលើកទី២ដែលអ្នកភូមិតានីប្រមូលផ្ដុំគ្នាបិទផ្លូវប្រឆាំងឡានដឹកដីនិងខ្សាច់។ កាលពីអំឡុងខែកក្កដាឆ្នាំ២០១៤កន្លងទៅក្រុមអ្នកភូមិធ្លាប់ប្រមូលផ្ដុំគ្នា បិទកំណាត់ផ្លូវត្រង់កន្លែងដដែលនេះប្រឆាំងឡានដឹកខ្សាច់និងឡានដឹកដីម្ដងមកហើយ៕12200913_1660827440823201_385117486_n