សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ​ឃ្លាំង​ស្តុ​ប​ទំនិញគេចពន្ធ​ក្រោយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ផ្អើល​ពេញ​ក្រុង​

0

​ខេត្តសៀមរាប​៖​សមត្ថកិច្ច​ចម្រុះ​រួមមាន កម្លាំង​កង​រា​អាវុធហត្ថ​ខេត្ត មន្ត្រី​សាខាគយ​ខេត្តសៀមរាប​និង បញ្ជា​ផ្ទាល់​ដោយ​តំណាង នៃ​អយ្យការ​អម សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ប្រតិ​ប​តិ្ត​ការឆែកឆេរ​ទីតាំង​ស្តុ​ប​ទំនិញ​ដុះ​ស្លែ​គេចពន្ធ​មួយកន្លែង ខណៈពេលដែល​ម្ចាស់​ទីតាំងImage3​បាន​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្ធា​រ​អន្តរជាតិ​ប៉ោយប៉ែត ចំណែក​ទីតាំង​ឃ្លាំង​ដែលជា​បន្ទប់​ទាំងបី​ខាងលើ​នោះ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​០៥​ខែវិច្ឆិការ​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​។​
ប្រតិបត្តិ​ការបង្ក្រាប ទីតាំង​ឃ្លាំង​ស្តុ​ប​ទំនិញគេចពន្ធ​មួយកន្លែង​នេះ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ក្នុង​ក្រុង​សៀមរាប ទាំងយប់ ហេតុ​ការ​នេះ​ធ្វើឡើង​កាលពី​យប់​នា​ថ្ងៃទី​០៤​ខែវិច្ឆិការ​ឆ្នាំ​២០១៥ រហូតដល់ រសៀល​ថ្ងៃទី​៥​ខែ វិច្ឆិការ​ឆ្នាំ​២០១៥ ស្ថិតនៅ​ទល់មុខ​អតីត​សាលាខេត្ត​ចាស់​(​ខាងក្រោយ​មន្ទីរពេទ្យ​កុមារ​អង្គរ​) ក្នុងភូមិ​មណ្ឌល​២ សង្កាត់​សា្វ​យ​ដង្គំ ក្រុង​និង​សៀមរាប ។​
តាម​ប្រភពពី​មន្ត្រី​គយ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​០៥​ខែវិច្ឆិការ​នេះ​ថា មុន​ឈានដល់​ធ្វើការ​ត្រួតពិនិត្យ​(​ឆែកឆេរ​)​ទីតាំង​មួយកន្លែង ទល់មុខ​អតីត​សាលាខេត្ត​សៀមរាប​ចាស់ ដោយមាន​ការសហការ ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​សុំ​យោបល់​ពី​តំណាង​អយ្យការ​ខេត្ត​។​លោក​បន្តថា ក្រោយពី​ត្រួតពិនិត្យ​(​ឆែកឆេរ​)​រួចមក​រកឃើញ​ទំនិញគេចពន្ធ​មាន​ទំនិញ​ចម្រុះ​ចំនួន​២០​មុខស្មើ​នឹង​២៩៨០​មុខ ដែលមាន​ម្ចាស់​ទីតាំង​មានឈ្មោះ មួ ជូរ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ មាន​ស្រុកកំណើត នៅ​ទី​រួម​ខេត្តកំពង់ចាម បច្ចុប្បន្ន​សា្ន​ក់នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅនឹងកន្លែង​តាម​បញ្ជារ​។
ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​នៅ​ថ្ងៃទី​០៥​ខែវិច្ឆិកា​រថា ក្រោយពី​បានធ្វើ​ការឆែកឆេរ​ទីតាំង​ខាងលើ ត្រូវបាន​ថ្នាក់លើ​ឱ្យកម្លាំង​ដេក​យាម​ការពារ​ទីតាំង​និង​ម្ចាស់​ទីតាំង​ជាមួយនិង​មន្ត្រី​គយ អស់​មួយ​យប់​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​ចាត់ការ​បន្ត​។​
រីឯ​ទំនិញគេចពន្ធ​ទាំង​២៨៩០​មុខ ត្រូវបាន​ខាង​មន្ត្រី​សាខាគយ​និង​រដ្ឋាករ​ខេត្តសៀមរាប យកទៅ​រក្សាទុក​នៅ​កន្លែង ចំណែក​ម្ចាស់​ត្រូវធ្វើ​ការពិន័យ​ទៅតាម​ច្បាប់​គយ ។​
ពលរដ្ឋ​ទូទៅ​ដែល​ឃើញ​ហេតុ​ការបង្ក្រាប​នេះ បាន​រិះគន់​ផងដែរ លើ​សមត្ថកិច្ច​ជំនាញ ថា​ឃ្លាំង​ស្តុ​បទំ​ទិញ​នេះ ដំណើរ​ការរាប់​ខែ​មកហើយ គឺ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច ចេញមុខ​បង្ក្រាប​ម្តងណា​សោះ ចុះ​ហេតុ​អី ?​ទើបតែ​ពេលនេះ​ចេញមុខ​ប​ង្ក្រា ​ក្រោមក្លៀកអាវុធហត្ថខេត្ត៕Image2 Image1 20151104_203121 Image3​វេហាស៍