ខេត្តរតនគិរី៖ រថយន្តពីគ្រឿងបុកគ្នានៅលើផ្លូវចំណោតបង្ករឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងព្រួយបារម្មណ៍ចំពោះការធ្វើដំណើររបស់ពួកគាត់នៅតាមដងផ្លូវ ហេតុការណ៍កម្រកើតមានគ្រោះថ្នាក់ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១២នឹង១០នាទី ថ្ងៃត្រងថ្ងៃទី ៥ខែវិច្ឆិការ ឆ្នាំ២០១៥ នៅត្រង់ចំណុចអូរត្រាវ ស្តិតនៅភូមិភ្នំ សង្កាត់យក្យឡោម ក្រុងបានលុង ។ តាមប្រភពពីអ្នកបើកបររថយន្តម៉ាកសាំយ៉ុងត្រូវបានគេស្គាល់ឈ្មោះ ភេន បូរ៉ា ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរបានឲ្យដឹងថា ខណះដែលខ្លួនកំពុងបើកបរចុះចំណោតភ្នំក្នុងទិសដៅពីកើតមកលិចដោយមានផ្ទុកឥវ៉ាន់ចាប់ហួយពេញចេញពីព្រំដែនវៀតណាម ចូលក្រុងបានលុងលុះមកដល់កន្លែងកើតហេតុខាងលើស្រាប់តែឃើញរថយន្តម៉ាកតូយូតាមួយបាំងកន្លះពណ៍កណ្តុរប្រមេះពាក់ស្លាកភ្នំពេញ២z.៥៦១៧ បើកបរក្នុងទិសដៅពីលិចទៅកើតឡើងចំណោត ក្នុងល្បឿនលឿនដោយសាររថយន្តបង្ករហេតុខាងលើនេះ បើកជែងរថយន្តម៉ាកយីឌុប ចៃដន្យបើកជែងមិនផុត ក៍មកបុករថយន្តកំពុងចុះចំណោតចំយ៉ាងពេញទំហឹងបណ្តាលឲ្យធ្លាក់ផ្លូវចូលប្រឡាយតែសំណាងល្អពុំមានគ្រោះថ្នាក់ដល់អាយុជិវិតនរណាម្នាក់ឡើយ ។
ប៉ុន្តែរថយន្តសាំយ៉ុងខូចខាតខាងមុខផ្នែកខាងឆ្វេង ។ប្រភពបន្តទៀតថា តៃកុងរថយន្តបង្ករត្រូវបានគេស្គាល់ឈ្មោះ ម៉ូដ កាលីងភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ ជាមន្ត្រីនគបាល ។រថយន្តជនរងគ្រោះម៉ាកសាំយ៉ុងពណ៍ស ពាក់ស្លាកលេខភ្នំពេញ២Q.៨៥៦០ ។
ក្រោយពេលកើតហេតុប៉ូលិសចរាចរណ៍ជើងគោកខេត្តសហការនឹងនគបាលប៉ុស្ថ៍យក្យ ឡោម បានចុះមកដល់កន្លែងកើតហេតុ។ ភាគីទាំងសង្ខាងបានសម្របសម្រួលគ្នាដោយភាគីរថយន្តបង្ករសងសំណងចំនួន៤៥០$ ទៅរថយន្តជនរងគ្រោះដើម្បីបញ្ចប់រឿងមិនរំខានដល់សមត្តកិច្ច ៕ដោយ:វន័ ឦសាន



































