​នាយ​អាវុធហត្ថ និង​ពល​អាវុធហត្ថ​ខេត្ត ចូលរួម​បរិច្ចាក​ឈាម​ជូន​លោក ជា សុមេធ ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដោយ​ជំងឺលើសឈាម​

0

​ខេត្ត​ប៉ៃលិន​៖ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ និង​ភាព​សាមគ្គី​គ្នា​ក្នុង​អង្គភាព នៅ​ព្រឹក​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ កម្លាំង​ដែលជា​នាយ និង​ពល​អាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ចូល​រួមគ្នា​បរិច្ចាក​ឈាម ដើម្បី​ធ្វើការ​សង្គ្រោះ​ដល់​លោក ជា សុមេធ ដែលមាន​ជំងឺលើសឈាម​ដួលសន្លប់ កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​ត្រួវបាន​កម្លាំង​កងរាជអាវុធហត្ថ​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ភ្លាមៗ ។
​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា​៖ ដោយ​មើលឃើញ​ពី​ទង្វើ​ល្អ​របស់លោក ជា សុមេធ និង​ដោយមាន​ការយកចិត្តទុកដាក់​ពី​លោក វ៉ាន់ ណា​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដែលមាន​នាយ​អាវុធហត្ថ និង​ពល​អាវុធហត្ថ បាន​ចូលរួម​បរិច្ចាក​ឈាម ធ្វើការ​សង្គ្រោះ​ដល់​លោក ជា សុមេធ ដែល​កំពុងមាន​ការខ្វះ​ឈាម និង​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ។ តាម​ប្រភពព័ត៌មាន​បន្តថា​៖ លោក ជា សុមេធ បាន​ដួលសន្លប់​ក្នុងពេល​កំពុង​បំពេញការងារ​នៅ​កន្លែងធ្វើការ​របស់ខ្លួន ដោយ​ជំងឺលើសឈាម កាលពី​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​កងរាជអាវុធហត្ថ​ខេត្ត ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា​៖ ការដែល​ពួកគាត់​មក​បរិច្ចាក​ឈាម​ថ្ងៃនេះ គឺ​ដើម្បី​បញ្ជាក់​ពី​សាមគ្គីភាព​គ្នា​ក្នុង​អង្គភាព​កងរាជអាវុធហត្ថ និង​មើលឃើញ​ពី​ទង្វើ​ល្អ​របស់លោក ជា សុមេធ ដែលជា​មនុស្ស​ស្មោះត្រង់​ចំពោះ​ថ្នាក់ដឹកនាំ និង​ជា​នាយ​អាវុធហត្ថ​ម្នាក់ ដែល​គោរព​តួនាទី មាន​ភាព​ម៉ើ​ង​ម៉ាត់​ក្នុងកា​ងារ សង្ក​ម​ជាតិ ។ ប្រភពព័ត៌មាន​បន្តថា​៖ ក្នុងការ​ចូលរួម​បរិច្ចាក​ឈាម​នេះដែរ គឺមាន​នាយ​អាវុធហត្ថ និង​ពល​អាវុធហត្ថ​សរុប​ចំនួន​០៨​នាក់ ហើយ​ក្នុងការ​បរិច្ចាក​ឈាម​នេះ គឺ​យកតែ​ប្រភេទ​ឈាម​អូ​(O) តែប៉ុណ្ណោះ ព្រោះ​ឈាម​លោក ជា សុមេធ ជា​ប្រភេទ​ឈាម​អូ​(O) ។
​សូមបញ្ជាក់ថា​៖ លោក ជា សុមេធ ជា​នាយការិយាល័យ​ប្រភព​កម្លាំង នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន រូបគាត់​មាន​ជំងឺលើសឈាម​ជា​យូ​មកហើយ នៅ​ថ្ងៃកើតហេតុ​រូបគាត់​បាន​ដួល​ស​ន្លា​ប់​នៅក្នុង​កន្លែងធ្វើការ ហើយ​ត្រួវបាន​កម្លាំង​ក្នុង​បញ្ជាការដ្ឋាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ។ ដោយ​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ និង​មាន​ការខ្វះ​នូវ​ឈាម ទើប​កងកម្លាំង​ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ចូលរួម​គ្នា ដើម្បី​បរិច្ចាក​ឈាម ជួយសង្គ្រោះ​តែម្តង និង​ដើម្បី​បញ្ជាក់​ពី​សាមគ្គីភាព​គ្នា ក្នុង​អង្គភាព កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ៕រូបភាព សេង- សុវណ្ណារិទ្ធ (11) រូបភាព សេង- សុវណ្ណារិទ្ធ (6) រូបភាព សេង- សុវណ្ណារិទ្ធ (3) រូបភាព សេង- សុវណ្ណារិទ្ធ (1)