កំពត៖ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងកាលពីវេលាម៉ោង៧ ; ៣០នាទីយប់ថ្ងៃទី០៤ ខែ វិច្ឆិការ ឆ្នាំ២០១៥ នៅផ្ទះពលរដ្ឋមួយគ្រួសារ ស្ថិតក្នុងភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវស្រុកឈូក លោក វរៈសេនីយឯក គង់ សុខន នាយការិយាលយ័ព្រហ្មទណ្ឌ័កំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាៈ ក្រុមចោរប្រដាប់អាវុធដែលចូលធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារខាងលើ ពួកវាមានគ្នាបីនាក់ ប្រើដោយមធ្យោបាយម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅមួយគ្រឿង សេរី២០០៨ ប្រដាប់ដោយអាវុធAKមួយដើម បានចូលដល់ក្នុងផ្ទះ ហើយធ្វើសកម្មភាពភ្ជុងម្ចាស់ផ្ទះ រួចគ្នាវាពីរនាក់ទៀតចូលកកូរកកាយក្នុងផ្ទះយកបានប្រាក់រៀលចំនួន១១២០០០០រៀល(មួយលានដប់ពីរម៉ឺនរៀល) ខ្សែដៃផ្លាកទីនមួយខ្សែទម្ងន់៥ជី ទូរសព្ទ័ដៃ២គ្រឿង រួចចេញពីកន្លែងធ្វើសកម្មភាពដោយសុវត្ថិភាព។
លោកបានបន្តទៀតថាៈ ក្នុងករណីប្លន់ខាងលើពុំបណ្តាលឲ្យអ្នកណាម្នាក់ក្នុងគ្រួសាររងគ្រោះមានរងរបួសនោះទេគឺបាត់បង់តែទ្រព្យសម្បត្តិអស់មួយចំនួនដូចខាងលើ។ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ មួង
ង៉ែត ភេទ ប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
លោក គង់ សុខន បានឲ្យដឹងទៀតថាៈ ក្នុងករណីប្លន់ខាងលើ កំលាំងសមត្ថកិច្ចកំពុងដៅមុខសញ្ញាដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវរកជនល្មើស ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសឲ្យខាងតែបាននាពេលដ៍ខ្លីខាងមុខនេះ៕




































