ជីវប្រវត្តិក្នុងអាជីពជាងរទេះឈើរបស់ លោក តា ភាវ សុខ ២២ឆ្នាំ លើទឹកដីអង្គរ

0

ខេត្តសៀមរាប៖ ជីវប្រត្តិដែលលោកតា ភាវ សុខ បានប្រឡូកក្នុងអាជីពជាជាងធ្វើរទេះឈើ មកដល់បច្ចុប្បន្នឆ្នាំ២០១៥នេះ មានរយៈពេល២២ឆ្នាំហើយ កើតចេញពីការព្យាយាម របស់គាត់ ទើបអាចបានក្លាយជាជាងរទេះគោ ដែលមានឈ្មោះបោះសំឡេង នៅក្នុងទឹកដីអង្គរ នៃខេត្តPeav sok1សៀមរាប។ តើលោកតា ភាវ សុខ ចេះធ្វើរទេះគោពីអ្នកណាមក? លោកតា ភាវ សុខ អាយុ៦៣ឆ្នាំមានស្រុកកំណើតនៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប គឺនៅខាងជើងស្រះស្រង់តែម្តង។ លោកតា ភាវ សុខ ដែលបាននិងកំពុងល្បីឈ្មោះមកដល់បច្ចុប្បន្ន បានរៀបរាប់ប្រាប់ នៅព្រឹកថ្ងៃទី០៦ខែវិច្ឆិការនេះថា ដោយសារលើជំនាញធ្វើរទេះឈើ ហើយរទេះគោឈើ ដែលពលរដ្ឋខ្មែរ និងបរទេស និយមទិញយកមកតាំងបង្ហាញនៅក្នុងគេហដ្ឋាន,ភោជនីយដ្ឋាននិងសណ្ឋាគារ របស់ពួកគេ។របរធ្វើរទេះឈើលក់ ជាមុខរបរមួយយ៉ាងសំខាន់នៅក្នុងគ្រួសាររបស់អ្នកស្រុកអង្គរ ក្រៅពីការធ្វើស្រែចំការ ក៏មានលក់ដូរបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ។ លោកតា បន្តថា បានធ្វើរោងតូចមួយសម្រាប់សង់នៅមុខផ្ទះ ហ៊ុំព័ទ្ធដោយដើមឈើជុំវិញ នៅទីនោះ ដើម្បីសម្រាប់ ដែលលោកតា ធ្វើរទេះឱ្យបានផ្ចិតផ្ចង់ឱ្យទាន់ពេលវេលា និងការបញ្ជាទិញពីភ្ញៀវជាតិនិងអន្តរជាតិ។ លោកតា សុខ កំពុងកាន់ពូថៅតូច គោះឈើថ្នមៗបញ្ចូលគ្នា បង្កើតបានជារទេះដ៏តូចមួយ។លោកតា សុខ មានសម្បុរស្រអែម សក់ខ្មៅមួយៗលាយស្កូវពេញក្បាលក៏ពិតមែន ក៏មិនអាចលាក់ស្នាមញញឹម បុរសខ្មែរអង្គរមួយរូបនេះបានដែរ។ លោកតាគឺជាចាស់ព្រឹទ្ធាចារ្យមួយរូប ដែលចេះជំនាញធ្វើរទេះឈើដ៏ចំណាន តាមពិតទៅវាមិនមែនជារឿងចៃដន្យនោះទេ ដែលបុរសវ័យ ៦៣ឆ្នាំរូបនេះ ចេះធ្វើរទេះ។ មិនមានប្រវត្តិចេះធ្វើរទេះគោធំ លោកតា សុខ បានPeav sok3ចំណាយពេលជិតមួយខែ ដើម្បីរៀនសូត្រពីជំនាញនេះ។ លោកតា សុខ បន្តរម្លឹកពីប្រវតិ្តនៃការចេះធ្វើរទេះថា៖« ខ្ញុំចេះធ្វើវា (រទេះ) តាំងពីឆ្នាំ (១៩៩៣) ដោយកាលណោះមិនមានអីធ្វើ ក៏ទៅអង្គុយមើលគេ ក៏រៀនតាមគេធ្វើបានជិតមួយខែ»។លោកតា រៀនចេះហើយ ក៏មិនប្រាកដថា ធ្វើល្អនោះដែរ។ ដំបូងឡើយ លោកតា សុខ មិនទាន់ចេះធ្វើក្បាច់នៅលើរទេះនោះទេ តែដោយការខិតខំប្រឹងប្រែង ការព្យាយាម គួបផ្សំនឹងទេពកោសល្យពីកំណើតផងនោះ ធ្វើឱ្យលោកច្បាស់នឹងការងារមួយនេះ។ រៀនពីការបរាជ័យ ធ្វើឱ្យក្បួរក្បាច់រចនារបស់លោកប្លែកពីស្នាដៃអ្នកដទៃ ដែលទាំងនេះកើតចេញពីគំនិតច្នៃប្រឌិតខ្ពស់របស់លោក។ «ក្បាច់អី ខ្ញុំមិនដឹងថាគេធ្វើយ៉ាងម៉េចទើបកោងស្អាត គឺធ្វើអត់បានដូចគេទេ តែក្រោយមក ក៏ចេះតែបែកខ្លួនឯង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកតា សុខ។ក្នុងរទេះមួយគ្រឿង លោកតា សុខ លក់ពីតម្លៃ៦០ដុល្លារ ទៅ១០០ដុល្លារ តាមទំហំនៃរទេះនោះ។ រទេះគោ ដែលធ្វើពីឈើបេង និងធ្នង់ របស់លោកតា សុខ មិនអាចបំពេញតម្រូវការ តាមការបញ្ជាទិញរបស់ភ្ញៀវនោះបានទេ។ មានទាំងភ្ញៀវរាយ និងភ្ញៀវដែលយកទៅលក់បន្តនៅបន្ទាយស្រី ដែលមកទិញរទេះគោពីលោកតា សុខ។ លោកតា សុខ បានរម្លឹកថា មានពេលខ្លះនោះ ភ្ញៀវបានដណ្តើមទិញរទេះរបស់លោកផង។ ដើម្បីបានជារទេះ លោកតា សុខ ត្រូវទិញឈើ ដែលឈ្មួញឈើយកមកលក់ឲ្យគាត់។ ប្រភេទឈើបេង គឺគាត់ទិញក្នុងតម្លៃ១ដុល្លារ ក្នុងមួយគីឡូក្រាម។ ក្រៅពីរទេះ លោកតា សុខ បានឆ្នៃកំណាត់ឈើ ទៅជាចង្កឹះ និងប្រអប់ ដែលលោកអះអាងថា មិនដែលសល់នោះទេ។ ក្នុងចង្កឹះមួយគូធ្វើពីឈើបេង និងធ្នង់ គឺលោកលក់ក្នុងតម្លៃ១ដុល្លារ និងប្រអប់លក់ក្នុងតម្លៃ៨ដុល្លារ ទៅ១០ដុល្លារផងដែរ។ ទោះជាថ្នឹកនឹងការងារនេះក៏ពិតមែន តែក៏មិនមានន័យថា រទេះមួយអាចធ្វើលឿនបាននោះដែរ។ ដោយសារធ្វើតែម្នាក់ឯង ក្នុងរទេះមួយ លោកតា សុខ ត្រូវប្រើពេលចាប់ពី២សប្តាហ៍ ទៅ១ខែ តាមទំហំរទេះ។ ហើយការងារនេះ ទាមទារឲ្យមានការអត់ធ្មត់ខ្ពស់បំផុត។លោកតា សុខ ចេះធ្វើរទេះឈើ តាំងពីលោកមានអាយុត្រឹម៣២ ឆ្នាំមកម្លេះ។សព្វថ្ងៃ កូនៗរបស់លោកតា កំពុងចាប់រៀនជំនាញមួយនេះ ដើម្បីស្នងដំណែងក្នុងត្រកូលគ្រួសារ ជាពិសេសរក្សាស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់លោកតា សុខ ដែលល្បីលើចំលាក់ឈើនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរនៃខេត្តសៀមរាប ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ៕Peav sok1 Peav sok3