នាយទាហ៊ាននិងពលទាហ៊ាន១៦៩មកពី៣អង្គភាពចូលរួមប្រឡងបាញ់ស៊ីបគ្រាប់ពិត ក្នុងនោះ៣៦នាក់ទទួលពិន្ទុល្អប្រសើរ

0

ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមផែនការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទឆ្នាំ២០១៥ នៅសាលាពលទាហ៊ានយោធភូមិភាគពិសេស ដែលស្ថិតនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើពិធីប្រ ឡងបាញ់គ្រាប់ពិតដល់នាយទាហ៊ាន ពលទាហ៊ាន ចំនួន១៦៩នាក់ 998មកពី៣អង្គភាព រយះពេល៣ថ្ងៃថ្មីៗនេះ ក្រោមគណៈអធិបតីភាព លោកឧត្តមសេនីយ៏ទោ សោម សុវណ្ណ មេបញ្ជារងយោធភូមិភាគពិសេសតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៏ឯក ព្រហ្ម ឌិន ជាមេបញ្ជាការរងកងទ័ពជើងគោក នឹងជាមេបញ្ជាការយោធភូមិភាគពិសេស នៅក្នុងនោះក៏មានការចូលរួមពីលោក ឧត្តមសេនីយ៏ត្រី ធន់ ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកនាយក នាយករង នៃសាលាពលទាហាន លោកអភិបាលស្រុករលាប្អៀរ នាយករងសាលាយោធភូមិភាគទី៦ផងដែរ។លោកឧត្តមសេនីយ៍ត្រី ធន់ ធឿន មេបញ្ជាការតំបន់ប្រត្តិបត្តការសឹករងកំពង់ឆ្នាំង និងជាអនុគណៈកម្មការបាញ់គ្រាប់ពិត បានអោយដឹងថា៖ យោងផែនការលេខ ០១៨/២០១៤ ចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០ ១៤ ស្តីពីការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៥ របស់គណះកម្មការដឹកនាំការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ក្នុងរយះពេល៣ថ្ងៃខាងលើនេះ គណៈកម្មាធិការ និង អនុគណះកម្មការរៀបចំបាញ់គ្រាប់ពិត បានធ្វើពិធីបាញ់គ្រាប់ពិត នៅក្នុងសាលាពលទាហានយោធភូមិភាគពិសេស ដោយមានការចូលរួមរបស់សិក្ខាមជានាយទាហ៊ាន និងនាយទាហ៊ានរងចំនួន១៦៩នាក់ មកពីខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងនៅក្នុងសាលាពលទាហ៊ានភូមិភាគពិសេស។11
វិធីសាស្ត្របាញ់គ្រាប់ពិតមាន២ប្រភេទគឺ៖ បាញ់អាវុធកា៥៤ចំនួន ៣០នាក់ និងបាញ់អាវុធអាកា៤៧ ចំនួន១៤៧នាក់ គ្រាប់ត្រូវបាញ់សរុបមានចំនួន ២៦៩៩គ្រាប់។ របៀបបាញ់អាវុធ កា៥៤ មាន២ដំណាក់កាលគឺ ឈរបាញ់ចម្ងាយ២៥ម និងអង្គុយបាញ់ចម្ងាយ២០ម ក្នុងមួយដំណាក់កាលៗបាញ់៣គ្រាប់។ ការបាញ់អាវុធអាកា៤៧ មាន៣ដំណាក់កាលគឺ ដេកបាញ់ អង្គុយបាញ់ ឈរបាញ់ ចម្ងាយ ១០០ម តម្រង់ស៊ីប៣ បាញ់១ដំណាក់កាលៗ៣គ្រាប់ ដោយមានការចាត់តាំងបាញ់ម្តង៥នាក់ អនុវត្តន៏កាយវិការបាញ់តាមទ្រឹស្តីបានកំណត់ ។ លទ្ធផលនៃការបាញ់គ្រាប់ពិត របស់អង្គភាពទាំង៣គឺ៖ ពូកែឆ្នើម១២នាក់ ស្មើនិង១២% , ពូកែ២៤នាក់ ស្មើនិង២៤% , គ្រាប់បើ១៦នាក់ ស្មើនិង១៨% , មធ្យម៤០នាក់ ស្មើនិង៤៤% ។ នៅក្នុងកម្មវិធីនេះនាយទាហ៊ាននិងនាយទាហ៊ានរងចំនួន៣៦នាក់ដែលទទួលបានពិន្ទុល្អប្រសើរ បានទទួលរង្វាន់លើកទឹកចិត្តពីគណៈកម្មការបាញ់គ្រាប់ពិត។ឯកឧត្តម ឧត្តមសេនីយ៏ទោ សោម សុវណ្ណ បានមានប្រសាសន៏នៅក្នុងពិធីបាញ់ក្រាប់ពិតនេះថា៖ ដោយមានការយកចិត្តទុកដាក់ ពីគ្រូហ្វឹកហ្វឺនតាមអង្គភាព និងគណៈកម្មការបាញ់គ្រាប់ពិតរយះពេល៣ថ្ងៃនេះ ជាលទ្ធផល អង្គភាពទាំង៣បានទទួលលទ្ធផលល្អប្រសើរ។ ចំណែកចំណុចសេសសល់នឹងផលវិបាកមួយចំនួននោះគឺស្ថានភាពវ័យចំណាស់របស់នាយទាហានដែលជាសិក្ខាមមួយចំនួនតូច អនុវត្ត កាយវិការកាយវិការបាញ់ស៊ីបគ្រាប់ពិត មានលគ្ខណៈឆ្គាំឆ្គង មិនទាន់សមស្របទៅតាមលក្ខណៈបច្ចេ ក ទេស ដោយមានបោះបង់ការប្រយុទ្ធយូរមកហើយ មានការភ្លេចភ្លាំងពិសេសគឺការបាញ់ជាក់ស្ដែង។ឯកឧត្តមបានធ្វើការផ្ដាំផ្ញើទៅដល់នាយទាហាន និងពលទាហានទាំងអស់ អោយខិតខំយកចិត្តទុក្ខដាក់ហ្វឹកហាត់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត និងបច្ចេសកទេសជាបន្តទៀតនៅតាមអង្គភាព និងត្រូវយកចំណេះដឹងទាំងអស់នេះទៅបង្ហាត់នាយទាហ៊ាន និងពលទាហ៊ាននៅក្នុងអង្គភាពខ្លួនអោយបានគ្រប់គ្នា ដើម្បីព្រឹងសមត្ថភាព គុណភាព របស់កងយោធពលខេមរភូមិនៅក្នុងភារកិច្ចការពារមាតុភូមិរបស់យើងអោយបានគង់វង្ស៕12 998 .