បន្ទាយមានជ័យះ តាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីរមួយទៀតស្ថិតនៅក្នុងភូមិ សង្កាត់ ក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី5វិច្ឆិកា2015ត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុមតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមនិង អ្នកវិនិយោគខ្មែរ ជប៉ុន
បានចុះពិនិត្យមើលធ្វើការវិនិយោគ។លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិង លោកជា សេងអាន នាយករងរដ្ឋបាលសាលាខេត្តបានអោយដឹងថាទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើជារបស់ក្រុមហ៊ុនPhnomPenh SEZ Co.,Ltd។ក្នុងការចុះពិនិត្យតំបម់ខាងលើមន្ត្រីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកវិនិយោគិនកម្ពុជានិងជប៉ុនជាម្ចាស់គម្រោង មិនបានអោយដឹងពីគម្រោងដែលត្រូវចុះពិនិត្យមើលឡើយដោយស្ថិតក្នុងការលាក់បាំងដល់សារព័ត៍មាន។ទោះយ៉ាងណា តាមរយៈការពិនិត្យទីតាំងបានបង្ហាញថា គ្រោងស្ថិតនៅជាប់៎ផ្លូវលំ ក្នុងភូមិ_សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខាងជើងផ្លុវជាតិលេខ៥ លើផ្ទៃដីតែ៥៣ហិចតាប៉ុណ្ណោះ។ជាមួយគ្នានោះដែរខាងមន្ត្រីនិងអ្នកវិនិយោគបានសុំអោយអាជ្ញាធរមូលដ្ឋានផ្ទៀងផ្ទាត់ថា ដីទាំងនោះគ្មានទំនាស់ មិនប៉ះពាល់នឹងដីពលរដ្ឋឬម្ចាស់ណាទេ។មកដល់ពេលនេះខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤រួចហើយគឺ១_តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង.។តំបន់សេដ្ឋកិច្ចពិសេសសានកូ។តំបន់សេដ្ឋកិច្ចពិសេសពាយ័ព្យ។ទាំងនេះនៅប៉ោយប៉ែត។និងតំបន់សេដ្ឋកិច្ចពិសេសសួនឧស្សាហកម្មសីុសូផុននៅក្ុរុងសិរីសោភ័ណដែលសុទ្ធតែនៅជាប់ផ្លូវធំ ដីខ្ពស់មិនលិចទឹកយ៉ាងណាក៍ដោយនៅមិនទាន់មានក្រុមហ៊ុន អ្នកវិនិយោគមកបណ្តា់ទុន អោយបានពេញលេញនៅឡើយ៕




































