ឧត្តរមានជ័យ៖នៅវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នេះសមត្ថកិច្ចប៉ូលិសចរាចរណ៍ ក្រុងសំរោងបានឲ្យដឹងថា រវាងម៉ូតូបុកនិងម៉ូតូបញ្ជាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់និងរបួសស្រាល២នាក់ នៅលើផ្លូវ ខាងមុខ
សាលាខេត្ត ស្ថិតនៅក្រុងសំរោង. ខេត្តឧត្តរមានជ័យ អ្នកបើកម៉ូតូទ្រីម ឈ្មោះសេន សៀប ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង.ខេត្តឧត្តរមានជ័យ.(របួសធ្ងន់) អ្នកបើកម៉ូតូវេវ ម្ខាងទៀតឈ្មោះព្រៀម មិនស្គាល់ត្រកូល).ភេទប្រុស រស់នៅភូមិស្រះព្រិច សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ (របួសធ្ងន់).-អ្នករួមដំណើរឈ្មោះចាន់ សុភាព ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិអូរអំពិល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ (រងរបួសស្រាល) -អ្នករួមដំណើរឈ្មោះពេង សុខា ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិគោកឈួក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ (រងរបួសស្រាល) មូលហេតុ មកពីជិះម៉ូតូលឿនពេក ។នៅពេលបច្ចុប្បន្ន ម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចប៉ូលិសចរាចរណ៍ ក្រុងយកទៅរក្សាទុករងចាំដោះស្រាយ ជាក្រោយ ៕





































