ខេត្តព្រះសីហនុ៖ នាវាចម្បាំងកងទ័ពជើងទឹកប្រទេសឥណ្ឌាមួយគ្រឿង បានចូលមកដល់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នៅព្រឹកម៉ោង ៨-៣០ នាទី ថ្ងៃទី ០៧ខែវិច្ឆិកាឆ្នាំ២០១៥ តាមការគ្រោងទុក ដើម្បីធ្វើទស្សនកិច្ចនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ ថ្ងៃ ចាប់ពី
ថ្ងៃទី ០៧ ដល់ថ្ងៃទី ១០។គណៈប្រតីភូនាវាត្រូវបានទទូលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់មេបញ្ជារកាមេបញ្ចារការងជាច្រើនរូបនែកងទព័ជើងទីកមូលដ្ខានសមុទ្ររាមប៉ូលិសប៉េអ៊ឺមអាជ្ញាធរខេត្តផងដែរនាវាដែលបានចូលចតខាងលើ មាន ឈ្មោះ INS SAMRTA (៤៧) បណ្តោយ ១១០ម៉ែត្រ ទទឹង ១៣.៧ ម៉ែត្រ ទំងន់ផ្ទុក ៣៥០០ តោន. ជំរៅទឹក 06ម៉ែត្រចំនួនទាហាន ១៣១ នាក់ ដឹកនាំបញ្ជាដោយ មេបញ្ជាការវរនាវីត្រី SK BHARATIRYA.គោលបំណងរបស់នាវានេះត្រូវបានមន្រ្តីសាលាខេត្តព្រះសិហនុប្រាប់អោយដឹងថាកាចូលចតនេះជាដំណើរទស្សនៈកិច្ចផ្លូវការមិត្តភាពរយៈពាល៤ថ្ងែគឺចាប់ពីថ្ងែទី០៧រហូតដល់ទី១០ដើម្បីពង្រីកនៅចំណងកិច្ចសហប្រតិបត្តិការណ៍និងស្វែងយល់ផ្លាស់ប្ដូរបទពិសោធរវាងកងពទ័ជើងទឹកកម្ពុជានិងឥណ្ធាអោយកាន់តែល្អប្រសើរ។គណៈប្រតិភូឥណ្ឌាក៍បានការអញ្ចើញអោយចូលជូប ពិភាក្សាការងារមួយចំនូនពីសំណាក់លោកអភិបាលអភិបាលរងខេត្តព្រះសិហនុព្រមទាំងមន្រ្តីរកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាម។ហើយក្នុងពេលចូលចតនេះប្រតីភូនាវាមួយចំនូនដើរទស្សនាចរណ៍ជាផ្លូវការលើទឹកដីខេត្តព្រះសីហនុ និងមួយចំនូន ទៀតធ្វើ ដំណើរ ទៅក្នុងភ្នំពេញ ចូលទស្សនា ព្រះរាជវាំង និងព្រះវិហា កែវមរកត់និងទស្សនាសារៈមន្ទីរគុកទូលស្លែងរម្យនីយដ្ឋានវត្តភ្នំនិងមួយចំនូនធ្វើដំណើរទៅកាន់ខេត្តសៀមរាមទស្សនាប្រសាទអង្គវត្តផងដែរ។នាវានេះនិងត្រឡប់ទៅវិញនៅ ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៥៕




































