អាជ្ញាធរស្រុកជលគីរីសហការជាមួយមន្ទីរធនធានទឹកខេត្តបូមទឹកពីទន្លេ ដាក់ចូលក្នុងអាងនិងទំនប់ស្តុកទឹក៩កន្លែងទុកអោយប្រជាពលរដ្ឋធ្វើស្រែប្រាំង

0

ខេត្តកំពង់ឆ្នាំង៖ លោក យិន សាវេន អភិបាលស្រុកជលគីរី បានថ្លែងអោយដឹងថា៖ មក ដល់ថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៥នេះ អាជ្ញាធរស្រុកជលគីរីបានសហការជាមួយមន្ទីរធន ធានទឹកខេត្ត និងសហគមក្នុងមូលដ្ឋាន បូមទឹកពីទន្លេដាក់ចូលក្នុងអាង និងទំនប់ស្តុកទឹក12193298_1669635906649579_7512684230398644531_nចំនួន៩កន្លែង ក្នុងស្រុកជលគីរី បាន៧០%ហើយ ដើម្បីស្តុកទឹកទុកអោយប្រជាពលរដ្ឋធ្វើស្រែប្រាំងលើផ្ទៃដីប្រមាណ ៤.០០០ហិកតា។លោកអភិបាលស្រុកជលគីរីបានបញ្ជាក់អោយដឹងទៀតថា៖ នៅក្នុងឆ្នាំនេះដោយសារតែទឹកទន្លេតូចជាងឆ្នាំណាៗទាំងអស់នោះ គឺទំនប់និងអាស្តុបទឹកចំនួន៩កន្លែងនៅក្នុងស្រុក មិនត្រូវបានទឹកទន្លេឡើងចូលដល់ឡើយ ដែលធ្វើអោយប្រជាកសិករមានការព្រួយបារម្ភយ៉ាងខ្លាំង។ ព្រោះតែហេតុនោះហើយទើបអាជ្ញាធរខេត្ត និងស្រុក បានសហការជាមួយ ក្រសួងធនធានទឹក និងមន្ទីរធនធានទឹកខេត្ត ដាក់ម៉ាស៊ីនបូមទឹកពីទន្លេបញ្ចូលក្នុងទំនប់ និងអាងស្តុបទឹកដែលមានទាំង៩កន្លែងនៅក្នុងស្រុក។ចំណែកការអន្តរាគមបូមទឹកពីទន្លេមកដល់ពេលនេះមានរយះពេល១៥ថ្ងៃហើយ និងជាលទ្ធផលបូមទឹកបានប្រមាណ៦៥%ហើយបញ្ចូលក្នុងអាង នឹងត្រូវប្រើពេលបូមទឹកជាង១០ថ្ងៃទៀតទើបពេញក្នុងទំនប់និងអាង។ ចំណែកម៉ាស៊ីនបូមទឹកដែលកំពុងជួយអន្តរាគមពេលនេះមាន ម៉ាស៊ីនធំៗរបស់ក្រសួងធនធានទឹកចំនួន៤គ្រឿង , ម៉ាស៊ីនធំៗរបស់មន្ទីរធនធានទឹកខេត្តចំនួន៩គ្រឿង និងម៉ាស៊ីនរបស់ប្រជាពលរដ្ឋក្នុងសហគមបានជួយសហការ ចំនួន៥៣គ្រឿង ដែលសរុបមានម៉ាស៊ីន៦៦គ្រឿង។លោក យិន សាវែន បានអោយដឹងទៀតថា៖ នៅក្នុងស្រុកជលគីរី មាន៥ឃុំ និង២៦ភូមិ មានប្រជាពលរដ្ឋសរុបជាង៧.០០០គ្រួសារ ស្មើនិងមនុស្សជាង៣០.០០០នាក់ ប្រជាពលរដ្ឋ៩៥%ជាកសិករនិងអ្នកនេសាទត្រី និងមានផ្ទៃដីធ្វើស្រែប្រាំងមានប្រមាណ ៤.០ ០០ហិកតា។ មកដល់ពេលនេះ ប្រជាកសិករបាន និងកំពុងធ្វើការភ្ជួររាស់ និងសាប ព្រោះធ្វើស្រែប្រាំង ប៉ុន្តែការបូមទឹកដាក់ក្នុងអាងនិងទំនប់ទាំង៩កន្លែងនៅក្នុងឃុំ និងស្រុកខាងលើនេះ ក៏មិនទាន់អាចដឹងថា ទឹកទាំងអស់នោះអាចធានាស្រោចស្រពដីស្រែប្រាំងទាំង៤.០០០ហិកតានោះទេ ព្រោះថាអាកាសធាតុឆ្នាំនេះប្រែប្រួលខ្លាំងណាស់ បើអាកាសធា តុក្តៅខ្លាំងនោះ ទឹកក្នុងអាងក៏មិនអាចធានាធ្វើស្រែប្រាំងបានដល់ទីបញ្ចប់នោះដែរ។លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏បានចុះទៅពិនិត្យមើលការអន្តរាគមបូមទឹកនៅក្នុងស្រុកជលគីរីផងដែរ លោកបានសំណូមពរអោយអាជ្ញាធរស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្ម ត្រូវសហការគ្នាអោយបានល្អក្នុងការបូមទឹកដាក់ក្នុងអាងអោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕11140236_1669635933316243_6032701198210450879_n 12189794_1669589016654268_3916028533913656983_n