បុរស​ម្នាក់​ដឹក​ក្របី​១​នឹម​មក​ឃ្វាល​ត្រូវ​ក្របី​ខាងក្រោយ​វ័ធ​មុត​ក្រលៀន​ខាងឆ្វេង

0

​​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បានរ​ងរ​បួស​ជា​មធ្យម​ឈាម​ហូរ​ជោគ​ខោ ខណៈដែល​គេ​បាន​ដឹក​ក្របី​១​នឹម​ខ្លួនឯង​មក​ឃ្វាល ត្រូវ​ក្របី​ខាងក្រោយ​ជល់​គូថ​ហើយ​វ័ធ​ចូល​ប្រឡោះ​ភ្លៅ​មុត​ក្រលៀន​ខាងឆ្វេង​។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​និង​១៥​នាទី ព្រឹក​ថ្ងៃទី​០៧20151107_105158​ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​មាត់ទន្លេ ក្នុងភូមិ​កំពង់​ប្រសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​។​
​ ​ក្រុមគ្រួសារ​ជនរងគ្រោះ​បានអោយដឹងថា​៖ បុរសរងគ្រោះ​មានឈ្មោះ នួន ខុន អាយុ​
៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ប្រកា​វ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​។​មុនពេល​កើ​ហេតុ​បុរស​
​រងគ្រោះ​បាន​ដឹក​ក្របី​របស់ខ្លួន​១​នឹម គឺ​១​ដើរ​ពីមុខ និង​១​ទៀត​ដើរ​ពីក្រោយ ដល់​ចំណុច​
​កើតហេតុ ក្របី​ដើរ​ពីក្រោយ​បាន​ជល់​គូថ​និង​បាន​វ័ធ​ចូល​ប្រឡោះ​ភ្លៅ រងរបួស​ចំ​ក្រលៀ​ល​ខាងឆ្វេង​ជា​មធ្យម​ឈាម​ហូរ​ជោគ​ខោ​។​
​ ​ក្រោយពេល​កើតហេតុ អ្នកស្រុក​ក្នុងភូមិ​កំពង់​ប្រសា​ទបាន​ជួយ​ទូរស័ព្ទ​ហៅ​សាច់​
​ញាតិ អោយមក​ទទួល​ដឹក​តាម​រថយន្ត​តាក់ស៊ី​យកមក​សង្គ្រោះ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​
​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។​
​ ​លោកគ្រូ​ពេទ្យ​ក្នុង​អាគារ​របួស​អោយដឹងថា​៖​ជនរងគ្រោះ មានរ​បួ​សើ​ជា​មធ្យម​តែ​ប៉ុ​
​ណ្ណោះ មិន​ធ្ងន់ធ្ងរ​នោះទេ គឺ​ព្យា​ល​បាល​ប្រមាណ​២​ទៅ​៣​អាទិត្យ​ទៅជា​ហើយ​។ ករណីនេះ​
​ត្រូវបាន​គេ​និយាយថា មកពី​ការធ្វេសប្រហែស​ពេក ព្រោះ​សត្វ​ក្របី​វា​គ្មាន​វិញ្ញាណ​ដឹង​ខុស​
​ត្រូវ​ដូច​មនុស្ស​ទេ គឺ​គួរតែ​ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់​៕20151107_105119 20151107_105158