​ចោរ​កាច់ក​ម៉ូតូ​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់​បាន​នៅ​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​ត្រូវ​បញ្ជូនទៅ​តុលាការ​ព្រឹក​នេះ​

0

​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ ២០១៤ នេះ លោក​វរ​សេនី​ត្រី ហៀក ថា​រ៉េត អធិការរង​ខណ្ឌចំការមន​ទទួលបន្ទុក​បទល្មើស​ព្រហ្មទណ្ឌ​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា​ជន សង្ស័យ​២​នាក់​ដែល​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​សហការ​ជាមួយ​ប្រជាពលរដ្ឋ ចាប់​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែ ឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខផ្ទះ​លេខ ៥៥៤ ផ្លូវ​លេខ​១៦៣​កែង​ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ គឺ​ពួក​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​សហការគ្នា​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដែល​ទុក​នៅមុខ​ផ្ទះ​បានសម្រេច គឺ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រេ​ឿ​ង​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ​។​

លោក​អធិការរង​បាន​បន្តថា ជនសង្ស័យ​២​នាក់ ខាងលើនេះ​ទី​១ ឈ្មោះ ជា សុខ ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ក្រ​វា ឃុំ​ក្រ​វា ស្រុក​បារាយ ខេត្តកំពង់ធំ ទី​២ ឈ្មោះ លឹម សំណាង ភេទ​ប្រុស​អាយុ ៣៤ ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​

សំរោង ឃុំ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ ទូច ស៊ី​ណាត ភេទ​ប្រុស​អាយុ ២៤ ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន តូ​តា​ល់ ស្នាក់​នៅផ្ទះ ជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នឹង​ម៉ូតូ​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1CJ 6651 ។​

​សមត្ថកិច្ច​បាន​បន្តថា​មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅលើ​ចិញ្ចើមផ្លូវ ហើយ​ដើរទៅ​ក្រៅ បាត់ លុះ​បាន​ប្រហែល​ជាង​កន្លះ​ម៉ោង​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់ ដើរ​ស្មើរ​ជើង​មកដល់​ចំណុច​មុខ ផ្ទះ​លេខ ៥៥៤ ឃើញ​ឱកាសល្អ​ក៏​ធ្វើ​សកម្មភាព​កាច់​ម៉ូតូ​បានសម្រេច​ហើយ​ព្យាយាម​ជិះ​គេចខ្លួន​ប៉ុន្តែ​ត្រូវបាន បងប្អូន​អ្នករត់ម៉ូតូឌុប នឹង​

ប្រជាពលរដ្ឋ បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដេញតាម​ចាប់ បាន​នៅ​ចំណុច​ជាប់​ផ្សារ​ទួល​ទំពូង ដោយសារ​ផ្លូវ​ស្ទះចរាចរណ៍​ខ្លាំងពេក​ហើយ​ក្រុមចោរ​ចុះ​ពីលើ​ម៉ូតូ​រត់គេចខ្លួន ឡើងលើ​ផ្ទះ​ប្រជាពលរដ្ឋ ៕IMG_0908 IMG_0909 IMG_0906