ចូល​ចាក់​សាំង​រថយន្ត​ជិត​រួច បែរជា​ម៉ូ​ទ័​រ​បូម​សាំង​របស់​ស្ថា​នី​យ៏​ប្រេងឥន្ធនៈ​ផ្ទុះ ទាំង​ម្ចាស់​រថយន្ត និង​កម្មករ ភ័យ​ព្រលឹងចុងសក់​

0

​ខេត្ត​ប៉ៃលិន​៖ ហេតុ​ការ​ណ៏​ផ្ទុះ​ម៉ូ​ទ័​រ​បូម​សាំង​របស់​ស្ថា​នី​យ៏​ប្រេងឥន្ធនៈ​បូរី​ប៉ៃលិន បណ្តាល​ឲ្យ​កម្មករ​២​ទៅ​៣​នាក់ និង​ម្ចាស់​រថយន្ត​ភ័យ​ព្រលឹង​ចុក​សក់ ខណៈពេល​កំពុង​ចាក់​សាំង​ចូលក្នុង​រថយន្ត ។ ហេតុ​ការ​ណ៏​ដ៏​កម្រ​មាន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទីរូបភាព សេង សុវណ្ណារិទ្ធ (3)​រសៀល ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ទល់មុខ​មីក្រូហិរញវត្ថុ​ក្រេ​ឌី​ត ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ា​កវី​ហ្គូ ចូលទៅ​ចាក់​ប្រេង​នៅ​ស្ថា​នី​យ៏ ដែលមាន​យីហោ​បូរី​ប៉ៃលិន មិនយូរប៉ុន្មាន​ក៏​ឮសូរ​សំឡេង​ផ្ទុះ​ដូច​រន្ទះ ព្រមទាំង​មាន​ភ្លើង​ឆាបឆេះ​ឡើង ធ្វើ​ឲ្យ​កម្មករ និង​ម្ចាស់​រថយន្ត​ភិតភ័យ ស្រែក​ស្លន់ស្លោរ​ឲ្យ​គេ​ជួយ ។ ប្រភពព័ត៌មាន​បន្តថា​៖ ក្រោយមក​ក៏មាន​កម្មករ​២​ទៅ​៣​នាក់ បាន​យក​ធុង​ពន្លត់អគ្គីភ័យ មក​បាញ់​ពីលើ ទើប​បណ្តាល​ឲ្យ​រលត់​អស់ ហើយក៏​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។
​បើតាម​ស្រី្ត​ដែលជា​ម្ចាស់​រថយន្ត​ឈ្មោះ ស្រី យ៉ា អាយុ​៣៤​ឆ្នាំ បាន​រៀបរាប់ថា​៖ នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​បើកបរ​រថយន្ត​ពី​ផ្ទះ​មកចាក់​ប្រេងសាំង នៅ​ស្ថា​នី​ប្រេងឥន្ធនៈ​យីហោ​បូរី​ប៉ៃលិន លុះ​ពេលដែល​កម្មករ​ម្នាក់ កំពុង​ចាក់​ប្រេង​ជិត​រួច ស្រាប់តែ​លឺ​សូរសំឡេង​ផ្ទុះ​ដូច​រន្ទះ រួមទាំង​មាន​អ​ណ្ដា​ត់​ភ្លើង យ៉ាង​ក្រហម ភ្លាម់ៗ​នោះ​កម្មករ​២​ទៅ​៣​នាក់ ដែល​ធ្វើការ​នៅ​ទីនោះ បាន​រត់​ទៅយក​ធុង​ពន្លត់​អ​គី្គ​ភ័័យ​ចំនួន​០៣​ទៅ​០៤ ធុង យកមក​បាញ់​ពីលើ ដើម្បី​ឲ្យ​រលត់ ។ រូបគាត់​បន្តថា​៖ គ្រានោះ​គាត់​មានការ​ភិតភ័យ​យ៉ាងខ្លាំង ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ខូចខាត​រថយន្ត ប៉ុន្តែ​សំណាង​មិនមាន​បញ្ហា​អ្វី​ទាំងអស់ ។ រូបគាត់​បាន​សំណូមពរ​ថា គ្រប់​ស្ថា​នី​យ៏​ប្រេងឥន្ធនៈ​ទាំងអស់ មេត្តា​មុន​និង​ចាក់​សាំង​ឲ្យ​គេ​មិន​ថា​រថយន្ត ឬ ម៉ូតូ ត្រួវ​ពិនិត្យមើល​ឧ​បករ​ណ៏​ឲ្យ​បានល្អ ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ​ជាយថាហេតុ ដូច​ករណីនេះ ៕រូបភាព សេង សុវណ្ណារិទ្ធ (2) រូបភាព សេង សុវណ្ណារិទ្ធ (3)