ខេត្តពោធិ៍សាត់៖ ហត្ថាកសិករលីមីធីតបានពង្រឹងនិងពង្រើកខ្លួនដើម្បីឆ្លើយតបតំរូវការចាំបាច់ផ្តល់ភាពងាយស្រួលជួនអតិថិជនអោយមានវិសាលភាពកាន់តែធំទួលាយក្នុងការបំរើសេវ៉ាកម្មហិរញ្ញវត្ថុ។ឆ្លើយតបនិងសេវាំកម្មខាងលើឲ្យមានភាពជឿជាក់ ហត្ថាកសិករបានពង្រឹងនិងពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនគ្របដណ្តប់នៅលើទួទាំង២៥
រាជ ធានីខេត្តក្រុងហើយនាពេលបច្ចុប្បន្ននេះ។
កាលពីព្រឹកថ្ងៃទី៥ខែវិច្ឆិការឆ្នាំ២០១៥នេះលោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករលីមីតធីត បានបើកសម្ភោធកាត់ខ្សែបូដាក់អោយប្រើប្រាស់អគារសិក្សាថ្មីមួយកន្កែងដែលស្ថិតក្នុងភួមិពាលញែកពីរ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់នៃសាលាបឋមសិក្សាពោធិសាត់មួយខ្នងដែលមានចំនួន៦បន្ទប់និងបន្ទប់ទឹកចំនួនបីទៀត ដែលត្រូវចំណាយទេកប្រាក់ចំនះន ៥០០.០០ដុល្លាអាមេរិក។
ដែលពិធីនេះមានកាចូលរួមវត្តមានរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម ក្រសួងរ៉ែនិងថាមពល លោក ខូយ សុខា ប្រធានក្រុមព្រឹក្សាខេត្តនិងលោក ម៉ករ៉ា អភិបាលរងខេត្ត និងមន្ត្រីមន្ទីអបរំមេបញ្ញ្ជារកាកម្លាំងប្រដាប់អាវុធទាំងបីនិងលោកគ្រូអ្នកគ្រូសិស្សានុសសិស្សនៃសាលាមឋមសិក្សាពោធិ៍សាត់ព្រមទាំងអាណាព្យាបាលរបស់សិស្សជាច្រើនកុះកផងដែរ។
បន្ទាប់ពីលោកនាយកសាលាបឋមសិក្សាពោធិ៍សាត់ឡើងអានរបាយការជូនគណៈធិមតីពីសមិទ្ធិផលនានារបស់កាខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូនាយកនាយរងរបស់សាលានេះនិងថ្លែងអំណគុណ ដល់ហតហថាកសិករលីមីធីតដែលតែងតែបន្តជួយឧបត្ថមសព្វបែបយ៉ាងជាបន្តបន្ទាប់កន្លងរូចមកក៍បានជូនពឲ្យបានជោគជ័យបន្ថែមទៀតដល់លោក ឧកញ៉ាហួយ អៀងតុង អគ្គនាយកហត្ថាកសិករនិងបុគ្គលឹកទាំងអស់។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ លីមីធីត បានថ្លែងក្នុងពិធីនោះថា ៖ ដោយសារមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ជា
ច្រីនឆ្នាំកន្លងមកនេះក្នុងការអភិវឌ្ឍន៍ខ្លួនដើម្បីបង្កើតនូវកិត្តិនាមដ៏ល្អដែលធ្វើអោយហត្ថាកសិករមាននិរន្តរភាពក្នុងការផ្តល់សេវ៉ាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទូទៅក្នុងនៅ
ប្រទេសហើយនិងបន្តទៅក្រៅប្រទេសមួយចំនួនផងដែរ៕