បុ​រ​ម្នាក់​បើក​គោយន្ត​កន្ត្រៃ​ទំនង​ស្រវឹង​ដាក់​លេខ​ខុស​ប​ច្ចែក​ទេស​គោយន្ត​បត់​ចូល​ទៅបុក​ស្ត្រី​ម្នាក់​ដល់​កុ្ន​ុ​ង​ផ្ទះ​ដាច់​សាច់​ជា​ដុំៗ​រហូតដល់​ស្លាប់​

0

​ខេត្តពោធិ៍សាត់​៖ លោក ធាង ឡេង​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹង​នៅ​ឧប្បហេតុ​ដ៍​កម្រ​មួយ​និង​រន្ធត់​យ៉ា​ង​ខ្លាំង​បាន​កើតឡើង​នៅក្នុង​ភួ​មិ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​។​ដោយ​បុរស​ម្នាក់​ដែល​គេ​សង្ស័យថា​ទំ​ជា​ស្រវឹងស្រា​នោះបាន​បើក​គោយន្ត​កន្ត្រៃIMG_1839​លើផ្លូវ​សុខៗ​ស្រាប់តែ​គោយន្ត​កន្ត្រៃ​នេះ​ទាញ​ខុសផ្លូវ​ទៅបុក​ស្ត្រី​ម្នាក់​នៅឯ​ល្រោ​ម​ផ្ទះ​ខ្លួន​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ដាច់​សាច់​ជា​ចំរៀក​ពេល​ដឹក​ទៅ​ស​ង្ត្គោះ​ក៍បាន​ស្លាប់​តាមផ្លូវ​។​

​លោក ធាង ឡេង​ក៍បាន​បន្ត​ឲ្យ​ដឹងថា​បើតាម​សាក្សី​បំភ្លឺ​ពី​ឧប្បហេតុ​ដ៍​កម្រ​និង​ជួបប្រទះ​នេះ​បាន​រៀបរាប់​គឺ​នៅវេលា​មោ​៉​ង​៤​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​ខាងលិច​ផ្សា​ប្រ​មោ​៉​យ​២០០​មែ​៉​ត្រ​គឺមាន​បុរស​ម្នាក់​ដែលជា​ជនបង្ករ​ឈ្មោះ ជា​សុខុម អាយុ​៥១​ឆ្នាំ​នៅ​ភួ​មិ​កើតហេតុ​ខាងលើ​បាន​បើក​គោយន្ត​កន្ត្រៃ​មួយគ្រឿង​ដែល​គាត់​មើលឃើញ​ផ្ទាល់​និង​ភ្នែក​ថា​ជា​មនុស្ស​ទើប​មកពី​ផឹក​ព្រោះ​បើក​គោយន្ត​រេ​ពេញ​ផ្លូវ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ សាក្សី​នោះ​បន្តថា​ពេលមកដល់​ចំនុចកើតហេតុ​បុរស​នេះ​ទំនងជា​ចង់​បន្ថែម​ល្បឿន​គោយន្ត​គាត់​បំ​រ៉ុង​បង្អួត​អ្នក​ភួ​មិ ខណៈដែល​បុរស​នេះ​យកដៃ​ទៅ​ទះ​ច​ង្កិះ​លេខ​នោះ​គាត់​បន​ឃើញ​ចំ​លេខ​០៤​បណ្ដាល​ឲ្យ​គោយន្ត​កន្ត្រៃ​នោះ​ឆក់​ស្ទុះ​បត់​ក្បាល​ចេញទៅ​ខាងត្បូង​ផ្លូវ​រូ​ច​ចូល​ផ្ទះ​ទាម​មួយ​លក់​គ្រឿង​ដេក​ក៍​រថយន្ត​នេះ​ចូល​ទៅបុក​ស្ត្រី​ម្នាក់​នៅក្នុង​ផ្ទះ​ទាម​នោះ​ឈ្មោះ រឿន វា​៉​ន​អាយុ​៣១​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​ដែរ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ដោយ​ដាច់​សាច់​ជា​ដុំៗ​យា​៉​ង​រន្ធត់​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ ដាច់​ខ្ស​ល់​ស្លាប់​តាមផ្លូវ​តែម្ដង​។​

​លោក ធាង ឡេង​បន្តថា​ក្រោយពេល​គ​កើតហេតុ​ជនបង្ករ​ក្នុង​ឧប្បហេតុ​នេះ​រួមជាមួយ​គោយន្ត​កន្ត្រៃ​ជា​វត្ថុតាង ត្រូវបាន​នគរបាល​ចាប់ខ្លួន​និង​យក​គោយន្ត​កន្ត្រៃ​នោះ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​ហើយ​បង្ករ​សំណុំរឿង​ពី​មន្ត្រី​នគរ​ជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​របស់​ស្រុក​វាលវែង ចាត់កា​តាប់​ផ្លូវច្បាប់​។​

ក្នុង​ហេតុ​ការ​នេះ​ត្រូវបាន​នគរបាល​ចរាច​រណ៍​ស្ដីបន្ទោស​ថា​ដោយសា​តែ​បុរស​នេះ​បើក​ស្ថានភាព​ស្រវឹង​ហើយ​ដាក់​លេខ​គោយន្ត​ក​ឱ​ពុង​តែមាន​ល្បឿន​ខុស​ប​ច្ចែក​ទេស​ទើប​បណ្ដាល​ឲ្យ​មាន​ឧប្បហេតុ​គ្រោះ​នេះ​កើតឡើង​៕  IMG_1833