ចៅអធិការវត្តរោងគោចាប់រំលោភ កូននេន តាម រុន្ធគួទ ១០អង្គ ត្រូវព្រះអនុគណស្រុកក្រឡាញ់ ចាប់សឹក ទាំងយប់ ប្រគល់ឱ្យសមត្ថកិច្ច បញ្ជូនទៅតុលាការខេត្ត

0

 

ខេត្តសៀមរាប ​៖ ចៅអធិការវត្តរតនៈមណីរោងគោ ដែលចាប់​កូន​នេន​ចំនួន​១០​អង្គ រំលោភតាម រន្ធគូទនោះ ម្តងម្នាក់ៗអស់រយះពេលជាយូរខែមកហើយដោយឱ្យលុយពី៣ម៉ឺនទៅ១០ម៉ឺនរៀល និងគម្រាមមិនឱ្យនិយាយប្រាប់គេឯង ប៉ុន្តែត្រូវបានបែកធ្លាយដោយ​សារ20151109_134120កូននេន១អង្គ ទើបតែបួសបានទៅប្រាប់ ញោមប្រុស ញោម​ស្រី រហូតប្តឹងទៅសមត្ថកិច្ចឱ្យ​ចាប់​ផ្សឹក​លោកចៅ​អធិការ​ល្មោភកាមនោះទាំងយប់ថ្ងៃទី០៨ខែវិច្ឆិការឆ្នាំ២០១៥ភ្លាមៗ​តែម្ដង។
​ ​ ករណី​ចុះ​ចាប់​ព្រះ​ចៅអធិការ​ផ្សឹក​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង៨យប់​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០​១៥ស្ថិតនៅ​ក្នុងបរិវេណវត្តរោងគោ ​ភូមិ​រោង​គោ ​ឃុំ​រោង​គោ​ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប​ ខណៈកូននេន១អង្គទើបបួសបានទៅប្រាប់ញោមប្រុស ញោម​ស្រី ដឹកនាំកម្លាំងចុះប្រតិ្តបត្តិដោយលោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាបចាប់ខ្លួនអតីតចៅអធិការវត្តរតនៈមណីរោងគោ  បន្ទាប់ពីមានពាក្យបណ្តឹងរបស់ញោមលោកនេន ដែលត្រូវព្រះអនុគណស្រុកចាប់ផ្សឹកនាពេលយប់ថ្ងៃទី០៨ខែវិច្ឆិការឆ្នាំ២០១៥នោះ។​​ ​     លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាបបានឱ្យ​ដឹង​ថា ដោយមានការសហការជាមួយអង្គភាពការពារកុមារ(CPU)និងសមត្ថកិច្ចនគរបាលអធិការស្រុកក្រឡាញ់ ព្រមទាំងមានពាក្យបណ្តឹងរបស់ឪពុកម្តាយលោកនេនទាំង១០អង្គផងនោះ ទើបកម្លាំងជំនាញចុះអនុវត្តតាមមាត្រា៣៤នៃក្រមព្រហ្មទណ្ឌ ស្តីអំពី ទិញបេស្យាចារ មានDSC_1458ទោសពី៥ទៅ១០ឆ្នាំ ដែលបានប្រព្រឹត្តិមកលើលោកនេន។លោកស្រីបន្តថា ដោយមានការ​រាយការណ៍ពីលោក​នេន​មួយ​អង្គ​ដែល ទើបនឹងបួស​បាន​៧​ថ្ងៃត្រូវ​អតីតចៅអធិការឈ្មោះ ​វង្ស ចែត បានចាប់​រំលោភកូននេនតាម​រុន្ធគូទ ដោយ​គម្រាមមិនឲ្យប្រាប់អ្នកណាទាំងអស់ ប៉ុន្តែត្រូវលោក​នេន​អង្គ​នោះ​ ​លួច​ប្រាប់​ញោមប្រុស ញោម​ស្រី រហូត​ឈាន​ដល់​ការ​ប្ដឹងមក​សមត្ថកិច្ច ក៏បានសមត្ថកិច្ចសហការជាមួយព្រះអនុគណស្រុកក្រឡាញ់ ​ចាប់ខ្លួន​ព្រះចៅអធិការវត្តនោះ​ផ្សឹកទាំងយប់​ថ្ងៃទី០៨ខែវិច្ឆិការ រួចបញ្ជូនមកកាន់អធិការនគរបាលស្រុកក្រឡាញ់ ដើម្បីសួរនាំតែម្តង។លោកស្រីបន្តទៀតថា រហូតមកដល់រសៀលថ្ងៃទី០៩ខែវិច្ឆិការ កម្លាំងជំនាញបានចុះមក អធិការស្រុកក្រឡាញ់ ដើម្បីទៅធ្វើកោសល្យវិច្ឆ័យនៅក្នុងវត្តរតនៈមណី​រោងគោ ដើម្បីឱ្យកូននេនចំនួន១០អង្គ បង្ហាញទីតាំង ដែលអតីតចៅអធិការរំលោភ។លោកស្រីបានបញ្ជាក់ថា ជនសង្ស័យ(អតីតចៅអធិការវត្ត)មានឈ្មោះ វង្ស ចែត ភេទប្រុសអាយុ៤៦ឆ្នាំមានស្រុកកំណើត ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។ជនសង្ស័យមុនចូលបួស បានចូលទាហាននៅវរៈសេនាតូច៤១១ប្រចាំការនៅប្រាសាទតាក្របី នៅឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ ដែលគេរំសាយ ទើបឈប់ពីការងារមករស់នៅជាមួយម្តាយនៅស្រុកស្វាយលើមួយរយៈ។រួចក៏ចូលទៅសុំបួសនៅវត្តកែវ រួចមកគង់នៅវត្តប្រភិត ក្នុងខេត្តបាត់ដំបង បួសបាន១វស្សា (ជាDSC_1456ភិក្ខុ)និងបន្តមកគង់នៅវត្តតាគៀត ក្នុងភូមិតាគៀត ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បាន១វស្សា (ជាភិក្ខុ)រួចបន្តមកគង់នៅវត្តត្រនាប់ប្ញស្សី ក្នុងឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត បាន២វស្សា ជាចៅអធិការវត្ត និងបន្តមកគង់នៅវត្ត រតនៈមណី រោងគោ ហៅវត្តរោងគោ ក្នុងភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុនចាប់ខ្លួនជនសង្ស័យ(ចុងក្រោយ)បានកសាងសាលាឆាន់បាន៥០% ដោយបានប្រមូលបច្ច័យពីញាតិញោមនិងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានចំនួន១៥លានរៀល រួចឱ្យទៅសំណង់ទាំងអស់។ចំណែកកូននេនទាំង១០អង្គដែលចៅអធិការហៅមករំលោភតាមវាលស្រែនិងតាមកុដ្ឋក្នុងវត្តខាងលើនេះមានទី១/ ហ៊ាំង មិញស៊ឺ ១៣ ព្រះជន្ម រស់នៅភូមិរំដេង ឃុំស្រណាល (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១៨ដង) ទី២/ឡូត ណាល់ ១៤ ព្រះជន្ម ស្នាក់នៅភូមិព្រៃគាប ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៦ដង) ទី៣/លន់ លូន ១១ ព្រះជន្ម រស់នៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៨ដង) ទី៤/ ជាតិ សុណាន ១៣ ព្រះជន្ម មានទីលំនៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១៨ដង) ទី៥/ សេន កក្កដា ព្រះជន្ម១៣ ព្រះជន្ម រស់នៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៥ដង)ទី៦/ ទាវ   វេហា ១៧ ព្រះជន្ម រស់នៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១ដង)ទី៧​/  ផាន ខេន ១៦ ព្រះជន្ម រស់នៅភូមិ ល្បើកប្រីយ៍ ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១ដង) ទី៨/ ឃុល ឃឺ ១៦ ព្រះជន្ម រស់នៅភូមិគំរូ ឃុំស្រណាល (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៦ដង) ទី៩/ ដឿត ចយ ១៧ ព្រះជន្ម រស់នៅភូមិខ្ជាយ ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន២៥ដង) ទី១០/ នឿយ ណាល់ ១៦ ព្រះជន្ម រស់នៅភូមិខ្ជាយ ឃុំរោងគោ(ចៅអធិការវត្តរំលោភតាមរន្ធគូទបាន៤ដង)។បច្ចុប្បន្នលោកនេន ទាំង១០​អង្គត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យអង្គភាពការពារកុមារ(CPU)យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយត្រូវបានញោម ប្រុស ញោម ស្រី នាំគ្នាដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ ដើម្បីទាមទារជម្ងឺចិត្ត ពី១ពាន់ទៅ៣ពាន់ដុល្លា ទាំង១០នាក់។លោកស្រីបានបញ្ជាក់ទៀតថា ក្រោយពីសួរនាំនៅDSC_1454អធិការមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិទៅលើកូននេនចំនួន១០អង្គដូចការចោទប្រកាន់របស់កូននេននោះពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំយកមកសួរនៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា​ការចាត់ការតាមច្បាប់។ចំណែកលោកនេនទាំង១០អង្គត្រូវបានខាងអង្គភាពការពារកុមារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងជួយជ្រោមជ្រែងលោកនេនទាំងនោះរហូតដល់ឡើងទៅតុលាការព្រមទាំងផ្តល់សម្ភារៈប្រើប្រាស់និងថវិការមួយចំនួនផងដែរ។        គួរបញ្ជាក់ផងដែរថា ការរួមភេទរវាងអតីតចៅអធិការជាមួយលោកនេនទាំង១០អង្គនោះត្រូវបាន ខាងអតីតចៅអធិការវត្តរតនៈមណីរោងគោ ហៅវត្តរោងគោ ហៅទៅរំលោភម្តងៗ​បានឱ្យលុយក្នុង១អង្គៗចំនួនពី៣ម៉ឺនទៅ១០ម៉ឺនរៀល ដើម្បីបំបិទមាត់កុំឱ្យកូននេនទាំងនោះទៅដើរប្រាប់អ្នកដទៃ ឬប្រាប់ញោមខ្លួន ប៉ុន្តែអកុសលត្រូវបានជាប់ខ្នោះ ដោយសារតែកូននេនដដែរ ព្រោះពាក្យចាស់ពោលថា(ដំរីងាប់មិនអាចយកចង្អេរទៅបិទបាំងបានជិតនោះទេ?៕20151109_134120 DSC_1447