ប៉ូលីសឃាត់ខ្លួនបណ្តេញចេញជនជាតិវៀតណាម៨នាក់ពីបន្ទាយមានជ័យ

0

បន្ទាយមានជ័យ ៖ នគរបាលចម្រុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបញ្ជូនទៅរាជធានីភ្នំពេញជនជាតិវៀតណាម៨នាក់ដែលលួចលាក់ ស្នាក់នៅធ្វើការក្នុងខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៨ វិច្ឆិកា ២០១៥ ។ លោក បាន ធឿន នាយIMG_2704ការិយាល័យអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនទាំង៨នាក់ខាងលើមានម្នាក់ស្រីជាជនជាតិវៀតណាម បានចូលមកកម្ពុជាដោយខុសច្បាប់ និងស្នាក់នៅធ្វើការជាជាងឈើ និងជាងសំណង់ នៅក្រុងប៉ោយប៉ែតជាប់ព្រំដែនថៃ ត្រូវបានក្រុមចម្រុះនគរបាលនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ប្រចាំខេត្តបន្ទាយមានជ័យ ធ្វើការជំរឿន និងត្រួតពិនិត្យ រកឃើញកាលពីយប់ថ្ងៃទី០៧ វិច្ឆិកា ២០១៥ ហើយក៏ឃាត់ខ្លួនបញ្ជូនមកការិយាល័យអន្តោប្រវេសន៍ខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីបណ្តេញចេញទៅស្រុកវិញ ។ យោងតាមផែនការណ៍ណែនាំរបស់នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍លើការអនុវត្តច្បាប់ អន្តោប្រវេសន៍ការិយាល័យជំនាញរបស់លោករួមនិងក្រុមការងារអគ្គនាយកដ្ឋានប្រចាំខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ ជនជាតិបរទេស ដែលស្នាក់នៅដោយខុសច្បាប់ ក្នុងខេត្តបន្ទាយមានជ័យ បានជាបន្តបន្ទាប់ ដោយគិតមកដល់ត្រឹមការចាប់ខ្លួនជនជាតិវៀតណាមទាំង៨នាក់ខាងលើគឺបានចំនួន៤៨នាក់មកហើយ ។ ហើយក្នុងនោះ ក៏បានដកហូតបាននូវឯកសាររដ្ឋបាលរបស់ព្រះរាជណាចក្រកម្ពុជា ដែលបរទេសប្រើប្រាស់ខុស បានជាច្រើនច្បាប់ ។ជាកិច្ចបន្តសមត្ថកិច្ចនៅតែបន្តស្វែងរកឃាត់ខ្លួនជនបរទេសទាំងឡាយណា ដែលរស់នៅលើទឹកដីកម្ពុជាខុសច្បាប់ ៕IMG_2724(1) IMG_2705