ខេត្តកណ្តាលៈ បុរសជាងភ្លើងម្នាក់ឡើងបង្គោលភ្លើងដើម្បីតខ្សែភ្លើងចូលផ្ទះ
ប្រជាពលរដ្ឋ ភ្លាត់ស្នៀតឆក់ខ្សែភ្លើងស្លាប់ភ្លាចរំពេច ។ ករណីឆក់ខ្សែភ្លើង
ស្លាប់កើតឡើងនៅថ្ងៃទី8 ខែ វិច្ឆិកាឆ្នាំ2015 វេលាម៉ោង15និង45នាទីនៅ
ចំណុចភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយ ខេត្តតកណ្ដាល ។
ជនរងគ្រោះឈ្មោះញុិល-ពិសីភេទប្រុសអាយុ23ឆ្នាំមានទីលំនៅភូមិស្ទឺង
-ឃុំសំរោងធំ-ស្រុកកៀនស្វាយ-ខេត្តកណ្ដាល ។សាក្សីកន្លែងកើតហេតុបានឲ្យដឹង
ថា ជនរងគ្រោះបានទទួលម៉ៅការតភ្លើងពីឈ្មោះអ៊ុក -លីភេទប្រុសអាយុ
60ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្ដាល
ម្ចាស់អគ្គីសនីឃុំគគីរធំ ហើយឈ្មោះសំ សឿន ក៍បានជួល ឈ្មោះញិុល
ពីសី ជាជនរងគ្រោះដែលជាកម្មកររបស់ខ្លួនធ្លាប់ធ្វើជាមួយគ្នាពីមុនរហូត
មក អោយមកឡើតាមបង្គោលភ្លើងដើម្បីចាប់កញ្ចាប់ដែកស្រាប់តែភ្លើង
ឆក់ស្លាប់នៅលើបង្គោលតែម្តង ។សូមបញ្ជាក់ថា ជនរងគ្រោះធ្លាប់មាន
បទពិសោធន៌ខាងតភ្លើងយូឆ្នាំមកហើយ តែអ្វីដែលមានការធ្វេសប្រហែស
តែបន្តិចបណ្តាលឲ្យគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតជាយថាហេតុ៕



































