​មនុស្ស​៥​នាក់​ត្រូវ​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​រថយន្ដ​ស្រា​បៀរ​អាន់​ឆ័​រ បុក​រះ​ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ នៅមុខ​ផ្សារ គគីរ​ផ្លូវជាតិ​លេខ​១

0

​កណ្តាល ៖ ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធ​ត​មួយ​ដែល​បង្កឡើង​ដោយសារ​រថយន្ដ​ដឹក​ស្រា​បៀរ អាន់​ឆ័​រ​មួយគ្រឿង បាន​បើកបរ​លេ​ឿ​ន​ហួស​ល្បេ​ឿ​ន​កំណត់​ជ្រុល បុក​រះ​ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ ដែល​កំពុង​ចត​ស្ងៀម និង​លក់ដូរ​នៅមុខ​ផ្សារ​គគីរ បណ្ដាលឱ្យ​រង​ការខូចខាត ម៉ូតូ​ចំនួន ៧​គ្រឿង ម៉ូតូ​កង់​បី ចំនួន​២​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​ប្រុស ស្រី​រងរបួស​ធ្ងន់​ស្រាល ៥​នាក់ កាលពី​វេលា​ម៉ោង ៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៤​នេះ ស្ថិតនៅតាម​កំណាត់​ផ្លូវជាតិ​លេខ​១ ឃុំ​គគីរ

ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​ យោងតាម​ប្រភព​ព័​ត៍​មាន​ពីសា​ក្សី​នៅ​ជុំវិញ​ហេតុ ការណ៍​ចរាចរ​ខាងលើនេះ​បានឱ្យដឹងថា មុនពេល​កើតហេតុ រថយន្ដ​ដឹក​ស្រា​បៀរ​អាន់​ឆ័​រ​១​គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 3A-0722 បានធ្វើ​ដំណើរ តាម​បណ្ដោយ​ផ្លូវ​លេខ​១ ក្នុងទិសដៅ​មកពី​អ្នក​លឿង លុះដល់​មុខ​ផ្សារ​គគីរ មិនដឹង​ជាហេតុ​អី ស្រាប់តែ​រថយន្ត​រ៉េ ចង្កូត​មក​ខាងឆ្វេង​ដៃ ហើយ​រថយន្ត​បាន​ជ្រុល​បុក​រះ​ម៉ូតូ​៧​គ្រឿង រួចហើយ​ជ្រុល ទៅបុក​ម៉ូតូ​កង់​បី ២​គ្រឿង

បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​ស្រាល ៥​នាក់ និង​ជ្រុល​ទៅបុក​ធុង​ទឹកកក​ថែមទៀត ។​ ប្រភព​ដ​ដែរ​បន្តថា​បន្ទាប់ពី​មាន​ករណីនេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​នឹង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​បង្កហេតុ​។ ហើយ​បុរស​នោះ​ ​ឈ្មោះ វ៉ា សេង​ហួត ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ពោធិ​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ។​ ក្រោយ​ឃាត់ខ្លួន​នៅ​ចំពោះមុខ​សមត្ថកិច្ច​នឹង​ប្រជាពលរដ្ឋ រួម​អ្នក​ចោមរោម​មើល​ហេតុ ការណ៍​គ្រោះថ្នាក់

ឈ្មោះ វ៉ា សេង ហួត អ្នកបើកបរ​រថយន្ត​បង្ក​បាន​និយាយ​ទាំង​ទឹកមុខ​តក់ស្លុត​ថា មូលហេតុ​នាំអោយ​រថយន្ត បុក​រះ ហើយ​បង្ក​អោយ មនុស្ស​រងគ្រោះ​ដល់​ទៅ ៥​នាក់​នេះ បណ្តាលមកពី ខ្លួនគេ​ដេកលក់​មួយភាំង ទើប​ជាហេតុ េ​រ​ចង្កូត​ទៅបុក រះ​តែម្តង ។ គួរ​បញ្ជាក់ថា​ក្រោយ​កើតហេតុ រថយន្ត​បង្ក​នឹង​ម៉ូតូ រួមជាមួយ​រ៉ឺ​ក​ម៉ក​កង់​បី នឹង​អ្នកបើកបរ​ត្រូវ​ឃាត់ខ្លួន មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ដោះស្រាយ​ជា​ក្រោយ ៕ 01 02