ខេត្តបន្ទាយមានជ័យប្រារព្វពិធីជិះកង់អបអរខួបលើកទី៦២នៃទិវាបុណ្យឯករាជជាតិ

0

បន្ទាយមានជ័យ ៖ ជាការរំលឹកខួប ក៏ដូចជាការអបអរសាទរនៃទិវាបុណ្យឯករាជជាតិ១៩៥៣-២០១៥ នៅព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០១៥ នេះនៅខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីអបអរនៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំបាក់ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ 20151108_IMG_2684និងជិះកង់ប្រមាណជា៥០០កង់ តាមផ្លូវសាធារណៈនានាក្នុងខេត្ត ដោយមានការចូលរួមពីគណៈអភិបាលខេត្ត ប្រធានមន្ទីរជុំវិញខេត្ត មហាជន សិស្សានុសិស្ស បានជិះកង់ប្រមាណជា៥០០កង់ ចេញពីសាលាខេត្តបន្ទាយមានជ័យ ឆ្ពៅទៅតាមបណ្តោផ្លូវ៧មករា និងត្រឡប់ចូលសាលាខេត្តបន្ទាយមានជ័យវិញ ។លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុងពិធីថា ពិធីនេះធ្វើឡើងដើម្បីអបអរទិវាបុណ្យឯករាជជាតិ ដែលយើងដណ្តើមបានពីបារាំង ។ ហើយក្នុងសម័យបារាំងនេះដែរ វាបានដិតដាមនូវភាពល្វីងជូចត់ជាច្រើនរហូតដល់មានឈ្មោះបន្សល់គឺ ភូមិតិរច្ឆាន ហើយចាប់តាំងពីមានឯករាជជាតិនេះមក ឃើញថា ប្រទេសកម្ពុជាមានការរីកច្រើនលើគ្រប់វិស័យ មិនថាវិស័យអ្វីនោះទេ ជាពិសេសវិស័យផ្លូវថ្នល់ ដែលធ្វើអោយប្រទេសកម្ពុជាអភិវឌ្ឍន៍ទៅមុខយ៉ាងលឿន ។ ជាមួយនឹងការអភិវឌ្ឍនេះផងដែរ ប្រទេសកម្ពុជាល្បីរន្ទឺ ក្នុងឆាកតំបន់ និងក្នុងឆាកអន្តរជាតិ ហើយសម្រាប់ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលបញ្ចប់សង្គ្រាមក្រោយគេនៅឆ្នាំ១៩៩៨ បច្ចុប្បន្នខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយពោពេញទៅដោយសុខសន្តិភាព ដែលធ្វើអោយវិនិយោគគិន ជាច្រើនមកបណ្តាក់ទន់នៅតាមតំបន់សេដ្ឋកិច្ចពិសេសផ្សេង ៗ ក្នុងខេត្ត ។ក្នុងពិធី ក៏ដូចជាការដង្ហែក្បួននេះដែរ ក៏មានការរៃអង្គាសថវិការមួយចំនួនពីសំណាកអ្នកចូលរួមពពិធីដើម្បីជូនទៅដល់មន្ទីរពេទ្យគន្ធៈបុប្ផាផងដែរ ៕IMG_2695 IMG_2694 20151108_IMG_2687