នៅក្នុងអំឡុងពេលពិធីបុណ្យអុំទូកអាជ្ញាធរក្រុងបានរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវនៅជុំវិញក្រុងសៀមរាប ឲ្យរថយន្តដឹកអ្នកដំណើរនិងរថយន្តតាក់ស៊ីចូលទៅក្នុងចំណតបុរីសៀងណាំ

0

ខេត្តសៀមរាប៖ អាជ្ញាធរក្រុងសៀមរាបដែលដឹកនាំដោយ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាបបានចុះរៀបចំនៅតាមដងផ្លូវសាធារណះចាប់ផ្លូវបំបែកបុរីសៀងណាំមកទល់ផ្សារលើធំថ្មីអោយរថយន្តដែលចតចាប់ម៉ូយនៅតាមដងផ្លូវចូលទៅក្នុងបេន ស្ថិតនៅក្នុងបូស្ថិរីសៀងណាំ20151030_170349 ភូមិខ្នារ សង្កាត់ជ្រាវ ដើម្បីជៀសវាងការកកស្ទះចរាចរណ៏ ហើយការរៀបចំនេះម្ចាស់រថយន្តដឹកអ្នកនិងរថយន្តតាក់សីបានគ្នាចូលទៅក្នុងបេនបុឬីសៀងណាំបណ្តើៗហើយ។លោក សូរ ប្លាតុង បានបញ្ចក់បា្រប់ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆកានេះថា ៖ មិនថាតែក្រុមហ៊ុន ឡាវីតា សាខាខេត្តសៀមរាបដែលចតអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណះចាប់ម៉ូយដែលបង្ករអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះនោះអាជ្ញាធរក្រុង កំពង់តែមានវិធានការទៅតាមច្បាប់ បើសិនជានៅតែរឹងទទឹងមិនគោរព មិនព្រមចូលចំណតផ្លូវការនៅក្នុងផ្សារបូរីសៀងណាំ តាមសេក្តីជូនដំណឹងរបស់រដ្ឋបាលក្រុង និងគេចវៀសមិនព្រមបង់ភាស៊ីចំណតនោះ ។ លោកអភិបាលក្រុងសៀមរាបបានបញ្ចក់បន្តឲ្យដឹងថា នៅខេត្តសៀមរាប មានក្រុមហ៊ុនដឹករថយន្តធុនធំដឹកជញ្ជូនអ្នកដំណើរចំនួន២០ក្រុមហ៊ុន ក្រុមហ៊ុនរថយន្តធុនតូចដឹកអ្នកដំណើរចំនួន៨ក្រុមហ៊ុន និងរថយន្តតាក់ស៊ីជាច្រើនគ្រឿងទៀត ។ លោកបានបន្តថា កន្លងមកនេះ អាជ្ញាធរក្រុងសៀមរាប បានទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរ រួមទាំងសមត្ថកិច្ចសណ្តាប់ធ្នាប់ផងដែរ ។ ការរិះគន់កែលម្អទាំងនោះពិតជាត្រឹមត្រូវ ដោយសារតែក្រុងទេសចរណ៍សៀមរាប កាន់តែអាក្រក់មើលឡើងអំពីភាពអាណាធិបតេយ្យ ដែលបង្កឡើងដោយការចតរថយន្តដឹកអ្នកដំណើរគ្មានសណ្តាប់ធ្នាប់ តាមចិញ្ចើមផ្លូវសាធារណៈនៃបណ្តាក្រុមហ៊ុនមួយចំនួន ជាពិសេសគឺរថយន្តតាក់ស៊ីនេះតែម្តង ។ លោក សូរ ប្លាតុង បានលើកឡើងថា ដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការចតរថយន្តក្នុងក្រុងសៀមរាប និងដើម្បីការពារផងដែរ សិទ្ធិនិងផលប្រយោជន៍វិនិយោគិនដែលបាន20151024_074838បណ្តាក់ទុនវិនិយោគចំណតរថយន្តក្នុងក្រុងសៀមរាប ដែលមានទីតាំងនៅក្នុងផ្សារបូរីសៀងណាំ អាជ្ញាធរក្រុងបានចេញសេចក្តីជូនដំណឹង លេខ ១៧០ សជណ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ស្តីអំពីការរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អំពាវនាវឲ្យម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញនិងអ្នកដំណើរ ព្រមទាំងរថយន្តតាក់ស៊ីទាំងអស់ ត្រូវចូលចតក្នុងចំណតរថយន្តខេត្តសៀមរាប ស្ថិតនៅក្នុងបូស្ថិរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ដោយកំណត់ការរៀបរយ ត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ជាស្ថាពរ បើហួសពីថ្ងៃកំណត់នេះ ករណីម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូន និងរថយន្តតាក់ស៊ីណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចជូនដំណឹងនោះ រដ្ឋបាលក្រុងសៀមរាប នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ មកទល់នឹងថ្ងៃផ្តល់បទសម្ភាសន៍នេះ គឺក្រោយពីការចេញសេចក្តីជូនដំណឹងប្រមាណជាង៣ខែហើយ គេនៅតែឃើញមានរថយន្តតាក់ស៊ីមួយចំនួនធំ មិនទាន់ចូលចំណតផ្លូវការនោះឡើយរួមទាំងរថយន្តរបស់ក្រុមហ៊ុនទ្បាវីតាផងដែរ។ ហើយលោកអភិបាលក្រុងបានបកស្រាយថា ក្រុមរថយន្តតាក់ស៊ីទាំងនោះ បានចុះកិច្ចសន្យារួចហើយ ពួកគេនឹងត្រូវចូលចំណតជាស្ថាពរ នៅក្នុងសប្តាហ៍ក្រោយនេះ ។ ដោយឡែកបណ្តាក្រុមហ៊ុនដទៃទៀត បានអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងហើយ នៅសល់តែក្រុមហ៊ុន ឡាវីតា មួយគត់ដែលមិនព្រមអនុវត្ត ហើយកាលពីសប្តាហ៍មុននេះ បានបង្កកបញ្ហាលំបាកជាច្រើន ថែមទៀតផង ។ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានបា្រប់ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆកាឆ្នាំ២០១៥នេះថាកំលាំងសណ្តាប់ធ្នាប់របស់លោកបានចុះអនុវត្តរៀបចំនៅតាមដងផ្លូវហើយ ហើយភាពអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណះដែលតែងតែបង្ករទ្បើងដោយរថយន្តទាំងពីរប្រភេទខាងលើអាជ្ញាធរក្រុងកំពង់តែមានចំណាត់ការអោយរថយន្តពួកគាត់ ត្រូវចូលចតក្នុងចំណតរថយន្តខេត្តសៀមរាប ស្ថិតនៅក្នុងបូរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ។ តែទោះបីយ៉ាងណាប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបនៅតែរិះគុណយ៉ាងចាស់ដៃថាមិនគួរណាអាជ្ញាធរក្រុងបណ្តែតបណ្តោយអោយរថយន្តដឹកអ្នកដំណើរនិងរថយន្តតាក់សីបង្ករភាពអាណាធិបតេយ្យនៅលើដងផ្លូវជាតិនៅចំកណ្តាលក្រុងសៀមរាបដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដោយសារតែរថយន្តទាំងនោះដេញចាប់ម៉ូយរត់ប្រសេកប្រសាចពេញផ្លូវ ដែលធ្វើអោយបាត់បង់នៅសោភ័ណភាពទីក្រុងទេសចរណ៏៕DSC_0716 20151024_074838