ម៉ូតូដឹកឈើប្រណិតប្រភេទធ្នុងរាប់រយគ្រឿងដែលសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកអណ្តូងមាសជាពិសេសជំនាញរដ្ឋបាលព្រៃឈើតែម្តង

0

ខេត្តរតនគិរី៖ ម៉ូតូដឹកឈើប្រណិតប្រភេទធ្នុងរាប់រយគ្រឿងដែលសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកអណ្តូងមាសជាពិសេសជំនាញរដ្ឋបាលព្រៃឈើតែម្តងបានអនុញាតិឱ្យសំរុកដឹកជញ្ជូនឈើយកទៅលក់នៅឯប្រទេសវៀតណាមតាមច្រករបៀងមួយចំនួនដូចជាច្រក. {ផាសFB_IMG_1447043906865តាម}ហៅច្រកអូរសាថី ច្រក{តាង៉ា}និង{ច្រកភូមិចង} ស្ថិតក្នុងឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនគិរី ។នៅវេលាទៀបភ្លឺនាព្រឹកថ្ងៃទី០៩ខែវិច្ឆិការឆ្នាំ២០១៥នេះមានម៉ូតូដឹកឈើមិនក្រោមពី២០០គ្រឿង(ពីរយគ្រឿង)ឡើងទៅឡើយដែលសំរុកដឹកឡើងលើភ្នំញ៉ាងនោះមានទាំងមនុស្សស្រីនិងមនុស្សប្រុសជាអ្នកបើកបរម៉ូតូដឹកឈើប្រណិតចេញពីបណ្តាលស្រុកដូចជាស្រុកវើុន សៃ ស្រុកអូរ ជុំ និងស្រុកតា វែង ។ហើយត្រូវដឹកជញ្ជូនឆ្លងកាត់ដីសម្បទានសេដ្ឋកិច្ចចំការកៅស៊ូក្រុមហ៊ុនហេងបា្រឌ័រនិងក្រុមហ៊ុនហ៊ងអាញម៉ាងយ៉ាងខេអណ្តូងមាស។ ហើយចូលមកទីរួមស្រុកអណ្តូងមាសកាត់តាមមុុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក. អធិការនគបាលស្រុក. សឹករងស្រុកនិងសាលាស្រុកអណ្តូងមាសផងដែរហើយមានការឆ្លងតាមសាឡាងបន្តទៅទៀតឆ្ពោះទៅភ្នំញ៉ាងគេមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាមួយហ៊ានបង្ក្រាបឡើយ។យោងតាមប្រភពពីអ្នកដឹកឈើតាមម៉ូតូនោះបានប្រាប់ថាពេលដឹកជញ្ជូនឈើឆ្លងកាត់ក្រុមហ៊ុនដីសម្បទានខាងលើនោះមានសមត្ថកិច្ចជាច្រើនស្ថាប័នរួមមាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថនិងយោធាជាពិសេសរដ្ឋបាលFB_IMG_1447043899488ព្រៃឈើស្រុកចាំទាលុយពីអ្នកដឹកឈើទាំងអស់នោះហើយរួមទាំងនិងអង្កការដាក់កុងត្រូលជជុះជាច្រើនកន្លែងទៀតផងដែរ។នៅក្នូងខេត្តរតនគិរីនេះគេតែងតែសង្កេតឃើញសមត្ថកិច្ចបង្រាបបានតែបទល្មើសដឹកជញ្ជូនឈើតាមរថយន្តណាដែលខូចដូចជាបែកកង់ឬក្រឡាប់ទៅមុខលែងរួចនិងរថយន្តឬម៉ូតូណាដែលមិនបានបង់លុយឬបង់មិនគ្រប់ចំនួនកំណត់ឱ្យប៉ុណ្ណោះ។ដូចដែលការដឹកជញ្ជូនតាមម៉ូតូយ៉ាងច្រើនទ្រៀបត្រាកកកុញនៅជើងភ្នំញ៉ាងនាព្រឹកថ្ងៃទី០៩ខែវិច្ឆិការឆ្នាំ២០១៥នេះក៏មិនមានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយដោយសាតែមានការបង់លុយឱ្យគ្រប់ចំនួនអស់ហើយទើបដំណើរការបានយ៉ាងរលូនបែបនេះ។
ទាក់ទិននិងករណីខាងលើនេះអ្នកយកព័ត៍មានមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធណាមួយបានទេនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០១៥នេះ ៕FB_IMG_1447043891721 FB_IMG_1447043938320 FB_IMG_1447043906865