អាជ្ញាធរខេត្តរតនគិរីរៀបចំពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិការ

0

អាជ្ញាធរខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០១៥នេះ ជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង អាជ្ញាធរខេត្តនេះបានរៀបចំពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធFB_IMG_1447046307781 មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនទៀតក្នុងខេត្តនេះ ។ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ អតីតព្រះមហាវីរៈក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងថ្ងៃទី៩ ខែវិច្ឆិកា ១៩៥៣ នេះជាស្នាព្រះហស្ថដ៏ធំធេងរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជជាតិខ្មែរ ដែលព្រះអង្គបានដណ្តើមនៅឯករាជពេញលេញជូនប្រជាជាតិខ្មែរ ពីការដាក់អាណានិគមរបស់បារាំងមកលើកម្ពុជា ។ នៅក្នុងព្រះរាជបេសកកម្មដើម្បីជាតិ មាតុភូមិ និងប្រជារាស្ត្រខ្មែរ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ដើម្បីទាមទារមកនូវនូវឯករាជ្យនៅកម្ពុជាឲ្យរួចចាកផុតពីរបបអាណានិគមន៏បារាំង ។ តាមសន្ធិសញ្ញាចុះថ្ងៃទី៨ ខែវិច្ឆិការ ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់កម្ពុជា តែឯករាជ្យនេះការអនុវត្តជាក់ស្តែងនៅខ្វះវិស័យមួយចំនួនទៀត ដូចជាអធិបតេយ្យខាងយុត្តិធម៌ ប៉ូលីស អំណាចបញ្ជាការយោធា ការទូត ការប្តូរ និងការឲ្យចាយធនប័ត្រ ដើម្បីឲ្យមានឯករាជ្យទាំងស្រុង ។ព្រះករុណាព្រះបាទនរោត្តមសីហនុ បានសន្យាជាឱឡារឹកចំពោះប្រជារាស្ត្រខ្មែរថា យ៉ាងយូបំផុត ៣ឆ្នាំព្រះអង្គនឹងដណ្តើមយកFB_IMG_1447046299274ឯករាជ្យទាំងស្រុងនេះ ដើម្បីជាតិមាតុភូមិរបស់ព្រះអង្គ ។ បន្ទាប់ពីការបំពេញព្រះរាជកិច្ចយ៉ាងក្លៀវក្លាបំផុតក្នុងការទាមទារឯករាជ្យពេញលេញរបស់ព្រះ នៅថ្ងៃទី៩ វិច្ឆិការកងទ័ពនិងអគ្គសេនាធិការរបស់បារាំងបានដកថយពីព្រះរាជាណាចក្រកម្ពុជា ហើយក្លាយទៅជាឯករាជ្យអចិន្ត្រៃ និងពេញលេញនៃឯករាជ្យនេះ ដែលវិបត្តិរវាងខ្មែរនិងបារាំងត្រូវបានបញ្ចប់ ។ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ជនជាតិនៅទូទាំងខេត្តរតនគិរី ចងចាំមិនភ្លេចនូវព្រះរាជបូជនីយកិច្ចដ៏ធំធេងនេះ ជាពិសេសបរិបទថ្មីនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យជាតិខ្មែរ បានធ្វើឲ្យកម្ពុជាបានបោះជំហ៊ានទៅមុខជាបន្តបន្ទាប់ នៅលើឆាកជាតិ និងអន្តរជាតិ ការរីកចម្រើននៅគ្រប់វិស័យជាសក្ខីភាពបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាព និងភាពសុខដុមរម្យនារបស់ប្រជាពលរដ្ឋ និងការដង្ហែតាមព្រះរាជតម្រិះអតីតព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។ នៅក្នុងពិធីនោះផងដែរថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានឡើងដាក់កម្រងផ្កា ដុតភ្លើងជ័យនិងបង្ហោះប៉េងប៉ោង ជាសញ្ញាបញ្ជាក់ពីសន្តិភាព និងឯករាជ្យភាននៅកម្ពុជា ៕FB_IMG_1447046316531 FB_IMG_1447046271170