ភ្នំពេញ ៖ រថយន្តកុងតឺមួយគ្រឿងបានបើកជង្ហុកបណ្ដាលអោយផ្អៀងក្រឡាប់ សំណាងគ្មានមនុស្សរងរបួស ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៤ តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីប្រជាជនដែលរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោងខាងលើមានរថយន្តកុងតឺន័រមួយគ្រឿងបានបើកធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុដោយសារតែស្ថានភាពផ្លូវមានជង្ហុកធំៗច្រើន ហើយរថយន្តកុងតឺន័រខាងលើក៏ព្យាយាមបើកគេចជង្ហុកចុះឡើង ក៏ធ្លាក់ចូលក្នុងជង្ហុកធំមួយបណ្ដាលផ្អៀងទូរកុងតឺន័រហើយរថយន្តក៏ក្រឡាប់តែម្ដង។
សំណាងដែលនៅក្នុងហេតុការណ៍នោះពុំបណ្ដាលអោយតៃកុងរថយន្តរងរបួស។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យឃើញថាពុំមានប៉ះពាល់អ្វីនោះ ទើបសំរេចអោយម្ចាស់រថយន្តរករថយន្តស្ទូចមកស្ទូចរថយន្តកុងតឺន័រចេញដើម្បីកុំអោយមានការកកស្ទះចរាចរ៕