ប្រទះឃើញសពបុរសម្នាក់ស្លាប់តាមផ្លូវ សង្ស័យរឿងឃាតកម្មក្រោយពីសមត្ថកិច្ចពិនិត្យស្រាវជ្រាវ ទើបដឹងថាគេញៀនស្រាអត់បាយខ្យល់គរស្លាប់

0

ខេត្តកំពង់ឆ្នាំង ៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយ សារតែប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅលើភ្លឺស្រែ ក្បែរផ្លូវលំក្រាលគ្រួសក្រ ហមនៅចំណុចភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូណ៌IMG-20151109-WA0015 ដោយពីដំបូងឡើយគេមានការសង្ស័យជារឿងករណីឃាតកម្ម ប៉ុន្តែក្រោយពីសមត្ថកិច្ចការធ្វើកោសល្យពិច្ច័យទើបបានដឹងថា បុរសរងគ្រោះស្លាប់ដោយសារខ្យល់គរ។សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖បុរសរងគ្រោះមាន ឈ្មោះ អ៊ុក សារ៉េម អាយុ៥៦ឆ្នាំ មានទីលំនៅភូមិស្ទឹងថ្មី ឃុំអញ្ជាញរូង។ តាមការស្រាវជ្រាវសមត្ថកិច្ចបានដឹងថា គេជាមនុស្សមានប្រពន្ឋច្រើន ជួនបាត់ពីផ្ទះ៣-៤ថ្ងៃ ទើបឃើញត្រឡប់មកផ្ទះម្តង ហើយគេជាមនុស្សញៀនស្រាស្រវឹងរាល់ថ្ងៃមិនសូវបានហូបបាយទឹកនោះទេ ព្រោះតែបែបនេះហើយទើបក្រុមគ្រួសារមិនសូវចាប់អារម្មណ៍ប៉ុន្មានឡើយ នៅពេលបាត់គាត់ពីផ្ទះម្តង។នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសខាងលើដេកស្លា ប់នៅលើភ្លឺស្រែ ក្បែរផ្លូវលំក្រាលគ្រួសក្រ ហមនៅចំណុចភូមិស្ទឹងថ្មី ដោយពីដំបូងគេមានការសង្ស័យជារឿងករណីឃាតកម្ម។ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យពិច្ច័យលើសពតាមបច្ចេសកទេសរួចមក សមត្ថកិច្ចបានអោយដឹងថា៖ សពបុរសរូបនេះខ្យល់គរស្លាប់ ព្រោះនៅលើសាកសពគ្មាស្លាកស្នាមអ្វីដែលសង្ស័យថាជារឿងឃាតកម្មនោះឡើយ។ សពបុរសរងគ្រោះត្រូវបានសមត្ថកិច្ឋប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៀនតាមប្រពៃណីនៅលំនៅដ្ឋាន ដែលផ្ទះគេនៅមិនឆ្ងាយពីកន្លែងកើតហេតុប៉ុន្មាននោះឡើយ ៕IMG-20151109-WA0017 IMG-20151109-WA0019