ប្រត្តិប័តការចុះបង្រ្កាប់គ្រឿងញៀនដ៍ក្ដៅគគុកបានមួយករណីទៀតនៅផ្ទះជួលបៃតងបាន៧នាក់និងវត្ថតាងមួយចំនួន

0

ខេត្តពោធិ៍សាត់៖ ប្រត្តិប័តការដ៍ក្ដៅគគុករបស់លោកឧត្តមសេនីយ៍ សារុន ចាន់ធី ស្នងកានគរបាលខេត្តពោធិ៍សាត់ដឹកនាំដោយព្រះរាជអាជ្ញារងសាលាដំបូងខេត្ត នៃកម្លាំងនគរបាលនិងអាវុធហត្តសរុប២៧នាក់ ចុះបង្រ្កាបទីតាំងជក់និងចែកចាយគ្រឿងញៀនមួយកន្លែង បានunnamedមួយសំបុកធំជាមួយន៩ងវត្ថុតាងងែកចាយមួយចំនួនធំទៀត។ប្រត្តិប័ត្តការណ៍នេះបានធ្វើឡើងតាំងពីមោ៉ង៩ព្រឹករហូតដល់មោ៉ងជាង១២ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភួមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រង់ចំនុចទីតាំងផ្ទះជួលបៃតងទើបបានបញ្ចប់។លោក រស់ ប៊ុនណាន ស្នងការងទទួលបន្ទុកកិច្ចកានេះដែលលោកចុះផ្ទាល់ ដឹកនាំកម្លាំងដោយ ឡុង ជាប ព្រះរាជអាជ្ញារង កម្លាំងសរុបទាំងអស់ចំនួន២៧នាក់ បានឲ្យដឹងថា៖ ក្រោយពីតាមដានមុខសញ្ញាជនសង្ស័យប្រើប្រាស់និងចែកចាយនៅសារធាតុញៀនទាំងនេះ ច្បាស់លាស់ពីទីតាំងកន្លែងលាក់ខ្លួនមុខសញ្ញាទាំងរូច។នៅវេលាមោ៉ង៩ព្រឹក កម្លាំងយើងក៍បានចុះដល់គោលដៅផ្ទះជួលបៃតង ក្នុងភួមិខាងលើ ក៍ចាប់ផ្ដើមប្រត្តិប័តការ ឆែកឆេរតាមបន្ទប់ ដែលពួកគេជួល សម្រាប់ជាមធ្យោបាយស្នាក់នៅជក់ចែកចាយនិងប្រព្រឹត្តអំពើចោរកម្មផ្សេងៗ ចំនួនបីបន្ទប់ រហូតដល់មោ៉ងជាង១២ថ្ងៃទើបបញ្ចប់ប្រត្តិប័ត្តការនេះ។លោកស្នងការង រស់ ប៊ុនណាន បន្តថាជាលទ្ធផលក្នុងកិច្ចប្រត្តិប័តការក្ដៅគគុកនេះចាប់បានមួយសំបុកចំនួន៧នាក់ក្នុងនោះស្រីបីនាក់ និងអ្នកដែលចែកចយថ្នាំញៀននេះលក់បន្តចំនួនបីនាក់។ វត្ថុតាងមានដាវសាមូរៃមួយ ម៉ូតូពីគ្រឿង និងកំទេចម្សៅក្រាមបេតំហ្វីនតាមីន មួយចំនួន និងថងប្លាស្ទីកតូចៗសម្រាប់វេចខ្ចប់គ្រឿងញៀននេះលក់ រួមជាមួយវត្ថតាងប្រដាប់ប្រើប្រាស់នៃឩប្បករណ៍សម្រាប់ធ្វើជកគ្រឿងញៀននេះទៀត។លោកបន្ថែមថាទាំងនេះគឺដោយសាមានកាគាំទ្ររបស់លោកស្នងការនិងមានបទបញ្ជារលើកិច្ចកានេះ ព្រមទាំងកាគាំទ្ររបស់ស្ថាប័នតុលាកាចុះផ្ទាល់និងកម្លាំងតាមបណ្ដាប៉ុស្ត៍ជាមួយអាវុធហត្ថក្រិងធ្វើកិច្ចកានេះបានដោយជោគជ័យ ដោយជនសង្ស័យទាំ០៧នាក់ និងវត្ថតាងកំពុងតែសាកសួព័ត៍មានបន្ថែម នៅអធិការក្រុងពោធិ៍សាត់ ដើម្បីបញ្ជូនទៅតុលាកា៕unnamed (2) unnamed (1)