បន្ទាយមានជ័យ ៖ ការផ្សព្វផ្សាយដល់អាជីវករ ក្នុងការបង់ពន្ធដាជូនរដ្ដ្ឋតែធ្វើឡើងជាបន្តបន្ទាប់ពីពន្ធដាខេត្តបន្ទាយមានជ័យ តែការផ្សព្វផ្សាយនេះវាពុំគ្រប់គ្រាន់ សម្រាប់អោយអ្នកជាប់កាតព្វកិច្ចពន្ធស្ម័ក្រចិត្តចូលបង់ពន្ធឡើយ គឺលុះត្រាតែមានការរឹតបន្តឹងពីការអនុវត្តច្បាប់
នេះបើតាមការលើកឡើងរបស់លោក ព្រីម សាលី ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីវប្បធម៌បង់ពន្ធ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រគារគរចំណូលរយៈពេលមធ្យមរបស់អគ្គនាយកដ្ឋានពន្ធដា នាសណ្ឋាគាព្រះច័ន្ទក្នុងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា ២០១៥ ក្រោមការចូលរួមពីសំណាក់លោក សែម សាខន អនុប្រធាននាយកដ្ឋានច្បាប់ និងវិវាទនៃអគ្គនាយកដ្ឋានពន្ធដា និងមន្ត្រីពន្ធដា អាជីវករជាង២០០នាក់ ។
សិក្ខាសាលានេះមានរយៈពេលមួយព្រឹកដោយផ្តោតសំខាន់លើអាជីវករដែលបានចូលរួម បានយល់ពីតួរនាទី សិទ្ធ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងការអនុវត្តច្បាប់តាមកំណែាទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ជាមួយគ្នានោះក៏មានការធ្វើបទបង្ហាញយ៉ាងលម្អិត លើនីតិវិធីនានាជាច្រើនដែលបានកំណែទម្រង់រួចនៃនីតិវិធីក្នុងការប្រមូលពន្ធ និងតួនាទីរបស់អ្នកជាប់ពន្ធ ព្រមទាំងការបង្ហាញការបញ្ជូលមូលដ្ឋានជាប់ពន្ធពីរបបម៉ៅការទៅរបបស្វ័យប្រការ ហើយនឹងត្រូវអនុវត្តន៍ក្នុងការប្រមូលពន្ធឆ្នាំ២០១៦ ។
ក្នុងនោះផងដែរក៏មានការចោទសួរ ពីសំណាក់អាជីវករ ទៅលើនីតិវិធីនៃការកំណែទម្រង់របស់ពន្ធដា ដែលនឹត្រូវអនុវត្តន៍នៅឆ្នាំ២០១៦ ៕\



































