​អាជ្ញាធរ​ខេត្តកំពត​បា​ន​បញ្ជូន​ទណ្ឌិត​ចេញពី​ពន្ធនាគារ​ក្រុង​កំពត​ទៅកាន់​ពន្ធនាគារ​ថ្មី​ដែល​ទីតាំង​ចាស់​ទុក​សំរាប់​អ្នកវិនិយោគ​

0

 

​អាជ្ញាធរ​ខេត្តកំពត​បា​ន​ផ្លាស់ប្តូរ​ពន្ធនាគារ​ដោយ​ជន្លៀស​ទណ្ឌិត​ចេញពី​ពន្ធនាគារ​ចាស់​ក្នុង​ក្រុង​កំពត​ទៅ​ពន្ធនាគារ​ថ្មី​ដែល​នៅក្រៅ​ក្រុង ដែលមាន​ទីធ្លា​ធំ​ទូលាយ ធានា​សន្តិសុខ និង​សុវត្ថិភាព ដល់​ទណ្ឌិត​នៅ​ព្រឹក​ថ្ងៃទី ១០ ខែ វិច្ចិការ ឆ្នាំ​២១០៥​។​

​ពន្ធនាគា​ថ្មី​ស្ថិតក្នុង​ភូមិ​ព្រែក​អំពិល​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ចំងាយ​ប្រមាណ​ជិត ២០​គីឡូម៉ែត្រ ពី​ទីតាំង​ចាស់​ហើយ​មាន​ទំហំ​ដី​៤​ហិច​តា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អែម បូ ប្រធាន​កង​អនុរក្ស​ពន្ធនាគារ​ខេត្តកំពត​បានឱ្យដឹង​នៅ​ថ្ងៃទី ១០ វិច្ចិការ ថា អ្នកទោស​បាន​បញ្ជូន​ចេញពី​ពន្ធនាគារ​ចាស់​ដែលមាន​ទីតាំងនៅ​ក្រុង​កំពត​ទៅកាន់​ពន្ធនាគារ​ថ្មី​មាន​ចំនួន ៣៧៤ ក្នុង​ទណ្ឌិត​ស្រី​ចំនួន ១៤ នាក់ ។​

​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ម៉ៅ ច​ន្ទ័​មៈធុ​រិ​ទ្ឋ​ស្នងការ​នរគ​បាល​ខេត្តកំពត​បាន​ឲ​ដឹង​ទៀតថាៈ ការជម្លៀស​ទណ្ឌិត​ចេញ​ពន្ធនាគា​ចាស់​ទៅកាន់​ពន្ធនាគារ​ថ្មី​ត្រូវ​កំលាំង​សរុប​ចំនួន ១៤៥ នាក់ កំលាំង​នរគ​បាល​ខេត្ត​ចំនួន ៤០ នាក់​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​លោក​វរៈ​សេនី​យ៏​សៀក អាង ចំនួន ៣៥ នាក់ និង​កំលាំង​កង​អនុរក្ស​ពន្ធនាគារ​ខេត្ត​ចំនួន ៧០ នាក់ ។​

​ការ​ជន្លៀស​អ្នកទោស​ចេញពី​ពន្ធនាគារ​ចាស់​នេះ ស្រប​ពេលដែល​មន្ត្រី​សង្គម​ស៊ីវិល​បាន​រិះគន់ថា ស្ថានភាព​ក្នុង​ពន្ធនាគារ​ខេត្តកំពត​តូចចង្អៀត ខ្វះ​ខ្យល់អាកាស ចេញ ចូល និង​ស្រប​ពេលដែល​ចំនួន​អ្នក​ជាប់ពិរុទ្ធ​បាន​កើនឡើង​។​

​រីឯ​មន្ត្រី​កង​អនុរក្ស​ពន្ធនាគារ​ខេត្ត​ជាច្រើន​បាន​និយាយ​ត្អូញត្អែ​ថា ការផ្លាស់ប្តូរ​ទីតាំង​ពន្ធនាគារ​ថ្មី​វា​ពិតជា​ពិបាក​ព្រោះ​ផ្លូវ​ឆ្ងាយ​រហូត​ទៅដល់​ចំងាយ​ផ្លូវ​១៨​គីឡូម៉ែត្រ​ចេញពី​ក្រុង​កំពត ។ ជាមួយនឹង​ការ ពិបាក​ផ្លូវ​ឆ្ងាយ​ហើយ ថែមទាំង​វា​មានការ​ពិបាក​សម្រាប់​ការដឹកជញ្ជូន​អ្នកទោស​ត្រឡប់​ចុះ​ត្រឡប់​ឡើង​ដើម្បី​ទៅ​ចូលរួម​ក្នុង​សវនាការ​នៅ​សាលាដំបូង​ខេត្ត​ទៀតផង​។​

​យោងតាម​តំណាង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​លើ​ទីតាំង​ពន្ធនាគារ​ចាស់​បានអោយដឹងថា ទីតាំង​ពន្ធនាគារ​ចាស់​នេះ​នឹងត្រូវ​កែប្រែ​ទៅជា​មជ្ឈមណ្ឌល​ចំនួន​៣​ផ្សេងៗ​គ្នា​។

​ទី​១-​គឺ​អភិរក្ស​ទុក​នៅ​អគារ​ទទឹងថ្ងៃ​ចំនួន​ពីរ ដែល​កសាង​ពី​ជំនាន់​បារាំង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​មក​កំសាន្ដ , ទី​២-​កែប្រែ​ទៅធ្វើជា​មជ្ឈមណ្ឌល​កីឡា​មានដូចជា​កន្លែង​ហាត់ប្រាណ ទីធ្លា​ទាត់​បាល់ កន្លែង​ហែល​ទឹក ម៉ាស្សា សូ​ណា​ស្ទី​ម ជាដើម និង​ទី​៣-​សាងសង់​ជា​សា​លាម​ត្តេ​យ្យ​ដើម្បី​ឲ្យ​កុមារា កុមារី នៅក្នុង​ខេត្តកំពត​បាន​ចូលរៀន ៕20151110_100002 20151110_091644