​បើករថយន្ត​ងោក​ពេលយប់​បុក​គល់​ស្វាយ​ក្រឡាប់​បះជើង​កៀប​ ​ព្រូ​រថយន្ត​ម្នាក់​ក្នុង​កាប៊ីន​ស្លាប់​

0

​ខេត្តកំពង់ឆ្នាំង​៖ ព្រូ​រថយន្ត​ម្នាក់​បាន​កៀប​ខ្លួន​ក្នុង​កាប៊ីន​រថយន្ត​ស្រែក​អោយគេ​ជួយ​រហូតដល់​ដាច់ខ្យល់​ស្លាប់ នៅពេល​ឪពុកចិញ្ចឹម​របស់ខ្លួន​បាន​បើកបរ​រថយន្ត​លឿន​ងោក​បុក​
​ដើម​ស្វាយ​មួយ​ដើម​នៅ​ក្នុងភូមិ​អ្នកស្រុក​ហើយ​រថយន្ត​បាន​ក្រឡាប់​បះជើង​។ ហេតុការណ៍​
​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៤​និង​៣០​នាទី ទាបភ្លឺ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​
​ជាតិ​លេខ​៥ ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ ព្រូ​រថយន្ត​ខាងលើ​មានឈ្មោះ​
​ហែម សុជាតិ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ចំណែក​អ្នកបើកបរ​រថយន្ត​ជា​ឪពុកចិញ្ចឹម​ឈ្មោះ ម៉ុង វណ្ណា អាយុ​៥១​ឆ្នាំ មុខរបរ​ដឹក​
​គ្រឿងក្រអូប​ដើរ​លក់​តាម​ខេត្ត​។​
​ ​អ្នកឃើញ​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បានអោយដឹងថា​៖ មុនពេល​កើ​ហេតុ​រថយន្ត​នេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​ស ពាក់​ស្លាក​លេខ ភ្នំពេញ AF – 6023 បាន​បើកបរ​យ៉ាង​
​លឿន​ពី​ជើង​ទៅ​ត្បូង លើផ្លូវ​ជាតិ​លេខ​៥​ដែលមាន​ភ្លៀងរលឹម​ស្រិចៗ​ផង ខណៈនោះ​ទំនង​
​ជា​អ្នកបើកបរ​ងោក ក៏បាន​ជ្រុល​ចង្កូត​ទៅខាង​ស្តាំ​ផុត​ផ្លូវជាតិ​បុក​គល់​ស្វាយ​មួយ​ដើម​ពេញទំហឹង​ឡើង​រលើង​ឬ​ស ហើយ​ក្បាល​រថយន្ត​បាន​វិល​បក​ក្រោយ​វិញ​ក្រឡាប់​បះជើង​។​
​នៅក្នុង​ហេតុការណ៍​នេះ​បានធ្វើអោយ​ព្រូ​រថយន្ត​របួសធ្ងន់ ដោយបាន​កៀប​ក និង​ដៃជើង​ជាប់​ក្នុង​កាប៊ីន ហើយ​បាន​ស្រែក​អោយគេ​ជួយ​រហូតដល់​ដាច់ខ្យល់​ស្លាប់​តែម្តង ព្រោះ​
​តែ​អ្នកស្រុក និង​សមត្ថកិច្ច​មូលដ្ឋាន​ខំព្យាយាម​គាស់​ទាញ​ដែក​រថយន្ត​កាប៊ីន​ដែល​កំពិត​យ៉ាង​ណាក៍​មិនអាច​យក​ជនរងគ្រោះ​ចេញ​បានឡើយ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រងរបួស​ស្រាល​។​
​ ​ក្រោយពេល​កើ​ហេតុ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ បាន​ជួល​រថយន្ត​៣​គ្រឿង​
​ជា​ចុងក្រោយ​គឺ​បាន​ជួល​រថយន្តស្ទូច​ជួយ​ទាក់​ខ្សែកាប​អូស​ដែក​កាប៊ីន​រថយន្ត ជាង​១​ម៉ោង​ទើប​យក​សព​ជនរងគ្រោះ​ចេញ​បាន​។ សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ ​ករណី​គ្រោះថ្នាក់​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​បាន​អូស​យក​រថយន្ត​នេះ មក​រក្សាទុក​នៅក្នុង​ង​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើ​ម្បើ​ធ្វើការ​ដោះស្រាយ​ជាមួយ​អ្នកស្រុក​ជា​ម្ចាស់​ភូមិ និង​ប្រពន្ធ​កូន​ជង​រងគ្រោះ​។ ចំណែក​គ្រោះថ្នាក់​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា​៖ កើតឡើង​ដោយសារ​អ្នកបើកបរ បើកបរ​រថយន្ត​លឿន​ទាំង​ងោកងុយ​ទើប​បង្កអោយមាន​គ្រោះថ្នាក់​បែបនេះ​៕DSC01150 DSC01147 DSC01161 DSC01166