ខេត្តព្រះសីហនុ៖នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពីរប្រត្តិការចាប់ជនជាតិចំនូនប្រមាណជាង១៦០ នាក់រូចមក គេសង្កេតឃើញថាផ្ទះជូល ផ្ទះសមណាក់ ក៍ដូចជាសណ្ឋាគារតូចធំជាច្រើននៅលើទឹកដីខេត្ត ព្រះសីហនុ ដែលធ្លាប់តែសំបូរបែបទៅដោយជនជាតិចិននោះ ឥឡូវហាក់មានសភាពស្ងប់ស្ងាតគួរឲ្យចាប់ អារម្ម។
.ពាក់ពន្ធ័និងបញ្ហារនេះបើតាមការបញ្ជាក់ពីបងប្អូនជាម្ចាស់ផ្ទះជូល ក៍ដូចជាផ្ទះសំណាក់ សណ្ឋា គារមួយចំនូនបានប្រាប់ឲ្យដឹងថាខេត្តព្រះសីហនុយើងចាប់ពីថ្ងៃនេះតទៅប្រហែលជាមិនមានវត្តមានជនជាតិសំបូរបែបដូចមុនៗទៀតទេ ពីព្រោះជនជាតិចិនមួយចំនូនធំដែលមកជូលផ្ទះ ផ្ទះសំណាក់ សណ្ឋា គារ សំរាប់ស្នាក់នៅរយៈពេលវែងដើម្បីធ្វើអាជីវកម្មឬប្រកបមុខរបរផ្សេងៗ នោះ ពូកគេបាន សម្រេច ចិត្ត ចាក់ចេញ ពីទឹក ដីក្រុង ព្រះសីហនុដែលពូកគេធ្លាប់តែស្រឡាញ់បំផុតបណ្តើរៗហើយ ព្រម ទាំងបានលុប ចោលរាល់កិច្ចសន្យានានាពាក់ពន្ធ័ការជូលផ្ទះ ជូលអាគារ ជូលដី ស្ទើរទាំងស្រុង ផងដែរ។ ដោយជនជាតិ ចិនទាំងនោះខ្លះប្រាប់ថាពូកគេទៅរស់នៅខេត្តកោះកុង ឬខេត្តកមពតវិញ និងអ្នក ខ្លះ ប្រាប់ ថាត្រឡប់ទៅ ស្រុកកំណើត និងខ្លះទៀតពូកគេទៅដាក់ទុនវិយោគនៅប្រទេស វៀតណាម ប្រទេសថៃ ឡាវ ឬ ប្រទេស ភូមាវិញម្តង ដោយពូគេយល់ថាខេត្តព្រះសីហនុ បច្ចុប្បន្នទំនងជាមិន មាន សុវត្ថិភាពសំរាប់ មុខជំនូញ របស់ ពូកគេតទៅទៀតនោះទេ។
.ជាមួយគ្នានេះក៍មានការលើកឡើងផងដែរថាវត្តមានជនជាតិចិនច្រើននៅលើទឹកដីខេត្តព្រះសីហនុគឺជាការរូមចំណែកកាត់បន្ថយភាពក្រីក្របានមួយកំរិតធំពីព្រោះពូកគេភាគច្រើនជាអ្នកជំនូញ ជាអ្នក វិយោគរកស៊ីបើកក្រុមហ៊ុនផ្សេងៗដែលអាចផ្តល់ការងារដល់កូនខ្មែរបានច្រើន ហើយសំរាប់បងប្អូន ជាអាជីវករលក់ដូរ បន្លែរ ផ្លែឈើ ត្រីសាច់និងគ្រឿឧប្បភោគបរិភោគផ្សេងៗនៅតាមទីផ្សារក៍អាចរកប្រាក់ ចំណូលបានច្រើនផងដែរក្នុងមួយថ្ងៃៗ ជាពិសេសបងប្អូនមានផ្ទះជូល តែម្តង។ ប៉ុន្តែរសំរាប់ពេល នេះ ទំនងដូចជាត្រូវបញ្ចប់អស់ហើយបើសិនជាជនជាតិនៅតែបន្តចាក់ចេញពីទឹកដីខេត្តព្រះសីហនុ។
.លោកឧត្តមសេនីយ៏ត្រី ហ៊ុន សុរិទ្ធី ស្នងការងនែស្នងការដ្ឋាននគបាលខេត្តព្រះ សីហនុទទូល ការងារអន្តោប្រវេសន៍បានបញ្ជាក់ប្រាប់ឲ្យដឹងថាចំពោះការថយចុះក៍ដូចជាកំណើនវត្តមានជនជាតិចិននៅលើទឹកដីក្រុងព្រះសីហនុយ៉ាងណានោះ លោកមិនទាន់អាចធ្វើការអត្ថាធិបាយបានទេ ពីព្រោះកិច្ច ការនេះ លោក និងមន្ត្រីប៉ូលីសជំនាញកំពង់ចុះធ្វើបច្ចុប្បន្នភាព ប៉ុន្តែរលោកក៍បាន ធ្វើការប៉ាន ប្រមាណ ថាខេត្តព្រះសីហនុជនជាតិចិនអាចនិងមានការធ្លាក់ចុះជាងពេលមុខៗ។
.គូរំលិកផងដែរថាកាលពីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥នេះ ប៉ូលិសអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ដឹកនាំដោយ លោកឧត្តមសេនីយឯក ឃួន សំបូរ អគ្គនាយករង នែអគ្គនាយក ដ្ឋាននគបាល អន្តោប្រវេសន៍ សមត្ថកិច្ចប៉ូលីសអន្តោប្រវេសន៍ស្នងកាដ្ឋាននគ បាលខេត្តព្រះសីហនុ សហការជាមួយ ប៉ូលិស(INTE POl)ប្រទេសចិន ស្ថានទូតចិនប្រចាំ នៅ ព្រះរាជ អាណាចក្រកម្ពុជា បានចុះធ្វើការឆែកឆេរ ភូមិ គ្រិះដ៍ ស្កឹម ស្កៃ មួយ កន្លែង ស្ថិតនៅ ភូមិលេខ១សង្កាត់លេខ៣ក្រុងព្រះសីហនុ និងមួយកន្លែងទៀត នៅក្នុងផ្ទះ សំណាក់ គាង យូ ស្ថិតនៅក្នុងភូមិលេខ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ និងបានធ្វើការ ឃាត់ ខ្លូន ជន ជាតិចិនបានចំនូនសរុបចំនូន១៦៨នាក់ក្នុងនោះស្រី១៩នាក់ បើទោះជាពិនិត្យឃើញថា ជន ជាតិ ចិនទាំងនោះម្នាក់ៗ សុទ្ធសឹងមាន លិខិត ឆ្លងដែនត្រឹមត្រូវតាមចផ្លូវច្បាប់និងមាន សៀវភៅការងារ ដែល ចេញ ដោយមន្ទីរការងារខេត្តព្រះសីហនុក៍ដោយ ។កាចាប់ខ្លូនបែបនេះគឺជាមួលហេតុធ្វើឲ្យ ជនជាតិជន ចិនដ៍ទែ ទៀតមានការ ភ័យខ្លាច ហើយនាំគ្នាចាក់ចេញពីទឹកដីខេត្តព្រះសីហនុដោយ ពូកគេយល់ថា បើរស់នៅក្នុងព្រះសីហនុ ទៅទៀតមុននិងក្រោយអាចនិងត្រូវគេចាប់ខ្លូនផងដែរ៕




































