កំពង់ធំៈ នៅវេលាម៉ោង១០.២០នាទីអគ្គីភ័យបានលេបត្របាក់ផ្ទះឈើប្រកស័ង្ខសីមួយខ្នង ទំហំ៤គុណ៦ម ស្ថិតនៅភូមិតាអាំ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ខណៈពេលដែលម្ចាស់មិននៅផ្ទះ ហើយពុំបានពន្លត់ភ្លើង បណ្តាលឲ្យភ្លើង ឆាបឆេះយ៉ាងសន្ធរសន្ធៅ ស្របពេលដែលកងកម្លាំងប៉ូលិស ទាហាន និងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់និងទប់ស្កាត់ បានទាន់ពេលវេលា។
តាមប្រភពព័ត៌មាន ពីអ្នកភូមិដែលបានឃើញហេតុការ បានឲ្យដឹងថា មុនពេលកើតហេតុ អុំស្រីម្នាក់ឈ្មោះ គុម ញឹប អាយុ ៦៨ បន្ទាប់ពីកូនៗមានគ្រួសារអស់ទៅ គាត់រស់នៅជាមួយតា យាយ ពីនាក់ នៅថ្ងៃកើតហេតុ លោកតា បានទៅសុំសិល្ប៍នៅវត្ត ចំណែកលោកយាយ នៅផ្ទះក្រោយពពីលោកយាយដាំបាយឆ្អិន លោកយាយបានផ្ងុមទុក ហើយពុំបានពន្លតភ្លើងចង្ក្រាន ហើយបានចុះទៅប្រកបកិច្ចការផ្ទាល់ខ្លួន លុះក្រោយមកក៏ឃើញផ្សែងហុយចេញពីទីតាំងកន្លែង ចង្ក្រាន ហើយមានអណ្តាតភ្លើងឆេះខ្មួលខ្មាញ់ ទើបប្រជាពលរដ្ឋ ប្រុសស្រី រួមជាកងកម្លាំងបានជួយគ្នាពន្លត់បានទាន់ ពេលវេលា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។
សូមបញ្ជាក់ផងដែរថា ករណីគ្រោះអគ្គីភ័យលេខត្របាក់នេះ ពុំបានធ្វើឲ្យមានការគ្រោះថ្នាក់ដល់បុគ្គលណាម្នាក់នោះទេ ចំណែកការខូចខាតគឺភ្លើងបានឆេះជញ្ជាំងមួយចំហៀងផ្នែកចង្ក្រានបាយ តែភ្លើងពុំអាចឆេះរាលដាលខ្លាំងក្លានោះទេ ដោយសារតែផ្ទះនេះប្រកស័ង្ខសី ទើបការឆេះមានកកាយឺតយ៉ាវ ។
ខណៈពេលភ្លើងកំពុងតែឆេះ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានជួយធ្វើសកម្មភា ពន្លត់អគ្គីភ័យយ៉ាងសស្រាក់សស្រាំ ទីបំផុតភ្លើងរលត់ដោយសុវត្តិភាព ឯកឧត្តម បានផ្តាំផ្ញើរបន្ថែមលើលោកយាយ និងប្រជាពលរដ្ឋទាំង អស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយសារតែឈានចូលរដូវរំហើយ អាចនិងបង្ករឲ្យមានការឆាបឆេះផ្ទះសំបែងបាន ករណីដែលយើងមានការធ្វេសប្រហែស ជាចុងក្រោយឯកឧត្តម បានផ្តល់ទឹកក្រូច មី និងថវិកា ២០ម៉ឺនរៀលដល់លោកយាយ ទុកគ្រាន់ទិញសម្ភារៈជួសជុលផ្ទះឡើងវិញ នៃឳកាសនោះ ឯកឧត្តមបានឈ្លៀតពេលនាំយក ទឹកក្រូច និងទឹកសុទ្ធ រួមទាំងថវិកា១០ម៉ឺនរៀល ប្រគេនដល់ព្រះចៅអធិការវត្តតាប៉ោង ផងដែរ។
ដោយ ប៊ុន រដ្ឋា



































