ប្រជាពលរដ្ឋ​នាំគ្នា ព័ទ្ធចាប់​ចោរលួច ឈើ​ក្នុង​រោង​សិប្បកម្ម​មួយកន្លែង ប្រគល់​ឲ្យ នគរបាល ប៉ុស្តិ៍​បឹង​កន្សែង​

0

​ខេត្តរតនគិរី​៖ ប្រជាពលរដ្ឋ ជាច្រើន​នាក់ នៅ​ភូមិ​អូ​រក​ន្តឹ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​កាលពី​វេលា ម៉ោង​៤ ទៀបភ្លឺ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​បាន​ព័ទ្ធចាប់​ចោរលួច​ឈើ ក្នុង​រោង​សិប្បកម្ម​ម្នាក់ ស្ថិតនៅ​ក្នុងភូមិ​អូរ​កន្តិល​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​​បើតាម​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ថាំ គីម​លាង បាន​ប្រាប់​ឲ្យ​ដឹងថា​ពួកគាត់​បានឃើញ ចោរ​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ ឯង​កាលពី​វេលា​ម៉ោង ប្រមាណ​ជាង​២​ទៀបភ្លឺ ថ្ងៃទី​១១ ខែវិច្ឆិកា ចូល​រោង​សិប្បកម្ម​លួច ឈើ​ពីរ​ដុំ​រួច ដឹក​ម៉ូតូ​ចេញទៅ​បាត់​ហើយ​ម្ចាស់ រោង​សិប្ប កម្ម​មិន​បានដឹង​នោះទេ​។ ប៉ុន្តែ​ចៃដន្យ​ចោរ​បាន​ជ្រុះ​ទូរស័ព្ទដៃ​មួយគ្រឿង​នៅ​កន្លែង​ធ្វើ​សកម្មភាព លុះដល់​ពេល​ម៉ោង​៤​ទៀប ភ្លឺ​ត្រលប់​មករក​ទូរស័ព្ទ​ដែល​ជ្រុះ​ដោយ​យក​ទូរស័ព្ទ​មួយគ្រឿង​ផ្សេងទៀត ចុច​អោយលឺ​សម្លេង​រោ​រ៍​គាប់​ជួន​ម្ចាស់ រោង​សិប្ប កម្ម​លឺ​ទូរស័ព្ទ​រោ​រ៍​ចុះមក​មើលឃើញថា​បាត់​ឈើ ហើយ​ទូរស័ព្ទ​ដែរ​រោទិ៍ នោះ​ជា​របស់ ជនសង្ស័យ​ក៏​ស្រែក​ឆោឡោ​អោយ ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​ឃ្លាំ​ចាំមើល រំពិច​នោះ​ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​មករក​ទូរស័ព្ទ ក្រុម​ប្រជាពលរដ្ឋ បាន​ព័ទ្ធចាប់​តែម្តង​។ ប្រភព​ពត៌មាន​ខាង លើ​ប្រាប់​បន្តទៀតថា​ជនសង្ស័យ​នេះ​ឈ្មោះ ដង កាន់​ដា ហៅ​អា​ញ៉ា​ញ់ អាយុ​២៣​ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​ទីលំនៅ​ភូមិ​ធួ​យ​អំពិល ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ជា​មុខសញ្ញា​ចាស់​ទើប​ចេញពី​ពន្ធនាគារ​ថ្មីៗ​។ ខណៈដែល​ប្រជា ពលរ​ដ្ ព័ទ្ធចាប់​ជាប់​នោះបាន​ស្វាគមន៍​ម្នាក់​១​ដៃ​១​ជើង​ឡើង​ទ្រមខ្លួន​ទៅហើយ ហើយ​ទាក់ទង​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង កន្សែង​មក​ទទួល​យកទៅ​ទុក​នៅ​កន្លែង​ប៉ុ​ស្ថ៍​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​បឹង​កន្សែង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​​សូម​បញ្ជក់​ថា នៅក្នុង​ភូមិសាស្ត្រ​ខាងលើនេះ កន្លងមក​មាន​បាត់​មាន់ ម៉ូ​ទ័​រ​ឈូសឈើ និង​ម៉ូតូ​ជាដើម ប៉ុន្តែ​មិន​ចាប់បាន​ជនល្មើស​នោះទេ​៕​ដោយ​:​វ​ន័ ឦសាន​Screenshot_2015-11-11-12-45-17-2 Screenshot_2015-11-11-12-45-17-1