​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ចែក​អាវ​ដល់​ប្រជា​ការពារ​ភូមិ និង​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​

0

​កំពង់ធំៈ ប្រជា​ការពារ​គឺជា​សរសៃឈាម​របស់​ភូមិ​ឃុំ និង​ជា​ចង្វាក់បេះដូង​សំខាន់​របស់​ប្រជាពលរដ្ឋ ក្នុងការ​ទទួលបាន​នូវ​សុខ​សុ​វត្តិភាព និង​ធានាបាន​នូវ​ទ្រព្យសម្បត្តិ​គង់វង្ស និង​ជា​កំលាំង​សំខាន់​សេនាធិការ​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែន ដី ក្រោម​ការយកចិត្តទុកដាក់​របស់ ប្រមុខ​រាជរដ្ឋាភិបាល បាន​បង្កើត​ឲ្យ​មាន​ប្រជា​ការពារ​តាម​ភូមិ ឃុំ ដើម្បី​ជា​ជំនួយការ​ពិសេស មាន​តួនាទី​ការពារ​សុ​វត្តិភាព​ភូមិ​របស់ខ្លួន ដែល​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​កិច្ចការពារ​និង​ជួយ​រៀបចំ​សណ្តាប់ធ្នាប់ ទប់ស្កាត់​រាល់​បទល្មើស​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​។​
​ជាក់ស្តែង​លោក សោម ស៊ុន ប្រធាន​ក្រុមការងារ ចុះជួយ​ឃុំ​បន្ទាយ​ស្ទោង ព្រមទាំង​គណៈប្រតិភូ បាន​យកចិត្តទុកដាក់ ចំពោះ​ប្រជា​ការពារ ដែល​បាន​អនុវត្តតាម​តួនាទី ការពារ​សុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​បន្ទាយ​ស្ទោង​នេះ ទើ​បាន​នាំយកមក​នូវ ខោ អាវ​ចំនួន​២០​កំ​ប្លេ​រ បំពាក់​ជូន​ប្រជា​ការពារ​ចំនួន​២០​រូប មាន​៣​ភូមិ ក្នុង​ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្នុងនោះ​មាន​ភូមិ​ស្លា​កក​១០​នាក់ ភូមិ ឈើទាល ៥​នាក់ និង​ភូមិ ពោធិ ៥​នាក់ ក្នុងនោះ​មាន​ប្រជា​ការពារ​ចំនួន​១២០​នាក់​ក្នុង​ឃុំ​បន្ទាយ​ស្ទោង​លោក​សន្យាថា និង​ជួយ​ជា​បន្តបន្ទាប់​តាម​លទ្ធភាព ។​
​លោក សោម ស៊ុន បានបញ្ជាក់​ពី​តួនាទី​របស់​ប្រជា​ការពារ​សម្រាប់​ការអនុវត្ត ទី​១ ចូលរួម​ជាមួយ​នគរបាល ឬ​អាវុធហត្ថ និង​អាជ្ញាធរ​ដែនដី ក្នុងការ​យាមល្បាត​ការពារ​សន្តិសុខ រៀបចំ​សណ្តាប់ធ្នាប់​ក្នុងភូមិ​ឃុំ តួនាទី​ភារៈកិច្ច​ទី​២ ប្រជា ការពារ​គឺ​ជួយ​រំលឹក​ដាស់​ទឿ​ន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ឲ្យ​ចេះ​ប្រុងប្រយ័ត្ន ការពារ​ទ្រព្យសម្បត្តិ​អប់រំ​យុទ្ធជន យុទ្ធ​នារី​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ រាយ​ការ​អំពី​មុខសញ្ញា​បាតុភាព​សង្ស័យ មក​នគរបាល​ដើម្បី​ចាត់វិធានការ ការពារ​សុ​វត្តិភាព​ភូមិ​ជុំ តួនាទី​ភារៈកិច្ច​ទី​៣ ឃាត់​ចាប់​ជនល្មើស​ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នានា ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម ផ្លូវច្បាប់​។​
​លោក សោម ស៊ុន ប្រធាន​ក្រុមការងារ បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ ភាព​ស្ម័គ្រចិត្ត​និង​ហ៊ាន​ចំណាយពេល​ដ៏ មាន​តំលៃ​របស់​បងប្អូន ចូលរួម​ការពារ​សន្តិ​សុខ និង​ការពារ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ទោះជា​ពុំមាន​ប្រាក់ខែ ប្រាក់​ថ្ងៃ ក៏ដោយ​តែ​ដោយ​ការស្រឡាញ់​សន្តិភាព ស្រឡាញ់​សន្តិសុខ ទើប​ឈាន​ជើង​ចូលក្នុង​អង្គភាព​ប្រជា​ការពារ​ដើម្បី​បំរើ​ប្រជាពលរដ្ឋ ដើម្បី​ការពារ​និង​អនុវត្ត​គោរព​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំនុច ដើម្បី​ទប់ស្កាត់ ក្នុងនោះ​មាន ទី​១ គ្មាន​សកម្មភាព​លួច ឆក់ ប្លន់​គ្រប់​ប្រភេទ ទី​២ គ្មាន​ការដាំដុះ ការផលិត ការ​ចរាចរ ការជួញដូរ និង​ចែក ចាយ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ទី​៣ គ្មាន​អំពើ​អាណា​ចា​រ្យ ការជួញដូរ​ស្ត្រី និង​កុមារ និង​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ទី​៤ គ្មាន​ក្មេង​ទំនើង ទី​៥ គ្មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្មាន​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ ទី​៦ គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ទី​៧ គ្មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ទ​មិនទាន់​ផ្ទុះ ទី​៨ មាន​វិធានការ​ទប់ស្កាត់​គ្រប់​គ្រង់ និង​ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ​ទី ៩ គ្មាន​ការត្រួត ពិនិត្យ​ខុសច្បាប់ ។ ដោយ ប៊ុន រដ្ឋាIMG_2257 IMG_2254 IMG_2251 IMG_2250 IMG_2247 IMG_2243 IMG_2242