ខេត្តសៀមរាប៖ ផ្ទះពលរដ្ឋក្នុងសង្កាត់គោកចកត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទ្រព្យសម្បត្តិមួយចំនួន ត្រូវបានអ្នកជិតខាងនិងរថយន្តរបស់នគរបាលខេត្តជួយបាញ់ពន្លត់ដោយជោគជ័យ ខណៈដែលម្ចាស់ផ្ទះកំពុងនៅរវល់លក់ដូរនៅក្នុងផ្សារសម្តេចតេជោ ហ៊ុន សែន ដើម
ក្រឡាញ់។ហេតុការផ្ទុះស្សេខ្សែភ្លើងបង្កឱ្យមានការភ្ញាក់ផ្អើលពេញសង្កាត់គោកចកនោះកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៥ស្ថិតនៅក្រុមទី១៧ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ការទុស្សេខ្សែភ្លើងកើតឡើងនេះ គឺបណ្តាលមកពីម្ចាស់ផ្ទះមិននៅបានចាក់សោរទុកចោល ហើយនាំគ្នាចេញទៅលក់ដូរនៅផ្សារដើមក្រឡាញ់ សម្តេចតេជោ ហ៊ុន សែន។សាក្សីបានបន្តថា ក្រោយពីមានភ្លើងហុយឡើងទើបបានអ្នកជិតខាងជួយទាញស៊ីយូបាញ់ពន្លត់បណ្តើរ ទូរស័ព្ទទៅប្រាប់ម្ចាស់ផ្ទះបណ្តើរ ហើយរាយការណ៍ទៅប្រាប់នគរបាលប៉ុស្តិសង្កាត់គោកចកឱ្យជួយហៅរថយន្តពន្លត់អគ្គិភ័យ មកជួយ បានមួយសន្ទុះពួកគេក៍ឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការមកជួយពន្លត់មាន២គ្រឿងនិងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថចំនួន៣គ្រឿង ប៉ុន្តែបានបាញ់អស់១គ្រឿងរបស់រថយន្តពន្លត់អគ្គិភ័យ ស្នងការ ក្រៅពីនោះពុំបានបាញ់អស់ទឹកទេ ទើបអាចទប់ស្កាត់ស្ថានភាពបានដោយជោគជ័យ។លោកវរសេនីយឯក សំ សុជាតិ ស្នងការរងទទួលអាវុធជាតិផ្ទុះនិងអគ្គិភ័យខេត្ត បាននៅល្ងាចម៉ោង៦និង៤០នាទីថ្ងៃទី១០ខែវិច្ឆិការនេះថា មុនកើតហេតុមានសមត្ថកិច្ចរបស់នគរបាលប៉ុស្តិបានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការតាម ICOM ពេលនោះលោកក៏បានបញ្ជាឱ្យរថយន្តចំនួន២គ្រឿងចេញមកជួយ។លោកបន្តថា ក្រោយមកដល់ឃើញពលរដ្ឋនៅផ្ទះជុំវិញបានចេះសហការគ្នាទាញស៊ីយ៉ូបាញ់ពន្លត់មុនឡានមកដល់។លោកបន្ថែមថា ម្ចាស់ផ្ទះដែលឆេះ២នាក់ប្តីប្រពន្ធមានឈ្មោះ (ប្តី) លេខ ចំរើន អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ុំ លក្ខណា អាយុ៣៤ឆ្នាំមានមុខរបរលក់ដូរនៅផ្សារ សម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់។លោកបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការមកជួយមាន២គ្រឿង តែមិនបានចូលទៅបាញ់ដល់ទេ ដោយសារផ្លូវតូចចង្អៀត ដាក់ស៊ីយ៉ូទាញបាញ់ពីចម្ងាយអស់ឡានទឹក១គ្រឿង ទើបអាចទប់ស្កាត់ស្ថានភាពពន្លត់បានដោយជោគជ័យ មិនឱ្យឆេះរាលដល់ទៅផ្ទះអ្នកជិតខាង ព្រោះផ្ទះទាំងអស់នោះនៅជិតគ្នាទៀតផង។ហើយឃើញរថយន្តរបស់កងរាជអាវុធហត្ថខេត្តមកជួយដែរមានចំនួន៣គ្រឿង ប៉ុន្តែមិនបានបាញ់ទេ ព្រោះស្ថានភាពត្រូវបានរលត់អស់ហើយ។លោកបញ្ជាក់ទៀតថា ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចយើងថា ការខូចខាត ទ្រព្យសម្បត្តិ ដែលត្រូវភ្លើងឆេះនេះអស់មួយចំនួនតូចដូចជាៈកង្ហា១គ្រឿង,សម្លៀកបំពាក់ឆេះអស់មួយចំនួនដែរ៕




































