អាជ្ញាធរក្រុងបានរៀបចំសម្អាតអានាម័យនិងបរិស្ថានជុំបរិវេណបុរីសៀងណាំទាំងក្នុងនិងក្រៅ

0

សៀមរាប៖ នៅបូរីសៀងណាំចុងកៅស៊ូខាងអាជ្ជាធរក្រុងបានធ្វើការសម្អាតអានាម័និងបរិស្ថានដោយមានការចូលរួមពីសំណាក់អភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង និងមន្ត្រីផ្នែកអានាម័យ ក្រុមហ៊ុន Gaea ដែលជាសេវាកម្មដឹកជញ្ជូន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់Image4ផងដែរ។ កាលពីព្រឹកថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៥ ការរៀបចំសម្អាតអានាម័យនិង បរិស្ថានដើម្បីឲ្យក្រុងមានសោភណ្ឌភាព លោក សូរ ប្លាតុង បានមានប្រសាសន៏ថា គោលបំណងសំខាន់ៗនោះដូចជា បញ្ហាការសម្អាតក្រុងចង់ឲ្យប្រជាពលរដ្ឋពួកគាត់បានយល់ដឹងអំពីអ្វីទៅដែលហៅថា អានាម័យនិងបរិស្ថានសោភណ្ឌភាពក្រុង និង កិច្ចសហប្រត្តិបត្តិការ រវាងអាជ្ញាធរសមត្ថកិច្ច ព្រមទាំងក្រុមហ៊ុន ប្រជាពលរដ្ឋឲ្យមានទំនាក់ទំនងជិតស្និតក្នុងការអភិវឌ្ឍន៏ក្រុងកាន់តែល្អប្រសើរថែមទៀត។ ដើម្បីត្រៀមលក្ខណ:សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនាកំសាន្តក្នុងអំឡុងពីធីបុណ្យអុំទូកអកអុំបុកសំពះព្រះខែនាពេលខាងមុខនេះ ពាក់ព័ន្ធទៅនិងសណ្តាប់ធ្នាប់នៃការចតរថយន្តក្នុងក្រុងសៀមរាប និងដើម្បីការពារផងដែរ សិទ្ធិនិងផលប្រយោជន៍វិនិយោគិនដែលបានបណ្តាក់ទុនវិនិយោគចំណតរថយន្តក្នុងក្រុងសៀមរាប ដែលមានទីតាំងនៅក្នុងផ្សារបូរីសៀងណាំ អាជ្ញាធរក្រុងបានចេញសេចក្តីជូនដំណឹង លេខ ១៧០ សជណ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ស្តីអំពីការរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អំពាវនាវឲ្យម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញនិងអ្នកដំណើរ ព្រមទាំងរថយន្តតាក់ស៊ីទាំងអស់ ត្រូវចូលចតក្នុងចំណតរថយន្តខេត្តសៀមរាប ស្ថិតនៅក្នុងបូរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ដោយកំណត់ការរៀបរយ ត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ជាស្ថាពរ បើហួសពីថ្ងៃកំណត់នេះ ករណីម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូន និងរថយន្តតាក់ស៊ីណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចជូនដំណឹងនោះ រដ្ឋបាលក្រុងសៀមរាប នឹងចាត់វិធានការតាមផ្លូវច្បាប់ ។ដោយ ស៊ាន ផាតImage1 Image3 Image2