ប្រធានមន្ទីរសង្គមកិច្ចនិងប្រធានមន្ទីរកិច្ចការនារីខេត្តចុះសាកសួរសុខទុក្ខ គ្រួសារកុមារី ក្រីក្រនិងរងគ្រោះដោយគេចាប់រំលោភហើយវាយក្បាលអោយរងរបួសធ្ងន់

0

កំពង់ឆ្នាំង ៖ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត និងលោកស្រី ឈុំ ចាន់សុខ ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង និងសហការី នៅរសៀលថ្ងៃទី០៩ ខែ វិឆ្ឆិកា ឆ្នាំ២០១៥ បាន ចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយទៅផ្តល់ជូន គ្រួសារកុមារីរងគ្រោះត្រូវគេចាប់12208203_479217442266472_1933385054_nរំលោភហើយវាយក្បាលរងរបួសធ្ងន់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។លោកស្រី អ៊ិត នឿន អនុប្រធានមន្ទីរកិច្ចការនារីខេត្តបានអោយដឹងថា៖យយកមកចែកជូនកុមារីរងគ្រោះមានអង្ករ៥០គីឡូក្រាម ,ខោអាវ១០កំប្លេ , សៀវភៅ២០ក្បាល,ប៊ិចដៃខ្មៅនិងថវិកាចំនួន១០ម៉ឺនរៀល ដែលជាអំណោយរបស់មន្ទីរសង្គមកិច្ចខេត្ត និងមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង។ម្តាយមីងកុមារីរងគ្រោះបានបញ្ជាក់អោយដឹងថា៖ កុមារីរងគ្រោះត្រូវបានគ្រូពេទ្យបានវះកាត់ ឆ្អឹងលលាដ៍ក្បាលមួយដុំធំយកមកចិញ្ចឹមផ្សាំក្នុងពោះ ដើម្បីព្យាបាលរបួស ក្នុងខួរក្បាល អោយជាសិន រួច ហើយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គ្រូពេទ្យតម្រូវអោយនាងទៅវះកាត់យកលលាក្បាលប៉ះនិងដេរភ្ជាប់ក្បាលវិញ។ ដោយសារក្រុមគ្រួសារក្រីក្រ រូបនាងនិងក្រុមគ្រួសារសុំអំពាវនាវ ដល់សម្តេច លោកជំទាវ ឯកឧត្តម និងសប្បុរសជន មេត្តាជួយឧបត្ថម្ភថវិកានៅក្នុងការវះកាត់នេះ ជួនរូបនាង ដោយសេចក្តីអនុគ្រោះផង ព្រោះគ្រួសារនាងក្រីក្រគ្មានប្រាក់កាសឡើយ ចំណែកផ្ទះក៏គ្មានសុំគេស្នាក់នៅតែប៉ុណ្ណោះ។ចំពោះករណីចាប់រំលោភនេះ លោក ស្រី វរៈសេសីយត្រី មាស សុម៉ាលី តំណាងអោយលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៏កាលពីថៃ្ងទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មុនថាៈ សូមកុំអោយគ្រួសាររងគ្រោះមានការ ព្រួយបារម្មណ៏អី ព្រោះសមត្ថកិច្ចនគរបាលខេត្ត កំពុងមានចំណាត់ការក្នុងរឿងនេះយ៉ាងសកម្មហើយ ដោយរឿងនេះវាស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបង្កេត វាមិនស្ថិតក្នុងបទល្មើសជាក់ស្តែងឡើយ។ដោយឡែកនារីសង្ស័យម្នាក់ជាមិត្តភ័ក្រកុមារីរងគ្រោះ ដែលមានការពាក់ព័ន្ធនិងករណីចាប់រំលោ ភនេះ ត្រូវបានតុលាការការខេត្តឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី០៧ ខែវិច្ឆិកា នេះរួចហើយ ដើម្បីស្រាវ ជ្រាវចាប់ខ្លួនបក្ខពួក និងជនដៃដល់បន្តទៀតក្នុងពេលឆាប់ខាងមុខនេះ៕12233109_479217458933137_1691060527_n 12231501_479217665599783_396932763_n