សៀមរាប៖ លោកភួងលី ណា នឹង លោកពៅ ជុំបានដឹកនាំកំលាំងមន្រ្តីដែនជុំរកសត្វព្រៃបឹងពែរចុះល្បាតក្នុងតំបន់កាលពីថ្ងៃទី០៩ខែវិច្ឆិការឆ្នាំ២០១៥។ ក្នុងពេលចុះល្បាតកំលាំងយើងស្ទាក់ចាប់បានម៉ាស៊ីនត្រង់ស៊ីន័រ០១គ្រឿងនិងគោយន្តកន្រ្តៃចំនួន០២គ្រឿងដែល កំពុងដឹក
ជញ្ជូនឈើ.នៅចំណុចវាលកប៉ាល់ហោះក្នុងព្រៃសហគមន៏ភ្នំបាឡាំងក្នុងភូមិសាស្រ្តឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបបញ្ជូនមកស្នាក់ការបរិស្ថានស្រោងដើម្បីធ្វើកិច្ចសន្យានិងកំណត់ ហេតុរក្សាទុ ក។ តាមប្រភពពត៌មានពីលោកវេង ហ៊រជាមន្រ្តីប្រចាំការស្នាក់ការស្រោងនិងជា កិច្ចសន្យានិងកំណត់ហេតុផ្ទាល់បានឲ្យអ្នកពត៌មានយើងដឹងថា៖ ឈើទាំងអស់នេះជនល្មើ.បានដឹកជញ្ជូនចេញពីទឹកដីខេត្តព្រះវិហ៊ារឆ្លងកាត់ចូលមកក្នុងតំបន់បឹងព្រែរខេត្តសៀមរាប ហើ យត្រូវ បានកំលាំងយើងចុះល្បាតស្ទាក់ចាប់បានក៏បញ្ជូនមកស្នាក់ការស្រោងគ្រប់គ្រងរ ក្សារទុក។ ជនល្មើសមានឈ្មោះដូចខាងក្រោម៖ ១.អេង សុឃាង, ២. ហ៊ាង សុងហៃ អ្នកទាំងពីរមានទី លំនៅភូមិតាភ្ញា ឃុំគោគធ្លកលើ ស្រុជីក្រែង ខេត្តសៀមរាប។ឈើទាំងអស់មានចំនួន.២៤ដុំ ក្នុងនោះមាន ប្រភេទឈើបេងមានទំហំ០,៨០ម៉ែត្រជុំចំនួន .០៣ដុំ,ប្រភេទឈើធ្នង់ចំនួន.១១ដុំ,និងប្រភេទឈើកកោះចំនួន.១០ដុំទៀតផង។ ចំពោះជ ល្មើសសមត្ថកិច្ចបានឲ្យវិលត្រឡប់ទៅផ្ទះវិញរុងចាំការដោះស្រាយ។





































