ពលរដ្ឋខ្មែរឥស្លាមម្នាក់រើសបានអាវុធក្នុងព្រៃទុកមួយយប់ព្រឹកឡើងលីកាំភ្លើងប្រគលឲ្យសមត្ថកិច្ច

0

ខេត្តពោធិសាត់៖ ពលរដ្ឋជាប្រធានភួមិខ្មែរឥស្លាមម្នាក់បានយកកាំភ្លើងមួយដើមមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ត៍រដ្ឋបាលដែលខ្លួនរស់នៅ បន្ទាប់ពីពលរដ្ឋម្នាក់នេះបានរើសបាននៅឯក្នុងព្រៃក្ន៨ងទីតាំងតំបន់លោកអ៊ំរស់នៅរូចមក ដោយករណីនេះត្រូវបានមន្រ្តីនគរបាលយុត្តិធម៏ unnamed (1)មានកាកោត សរសើរថា លោកអ៊ំជាមនុស្សគំរូប្រជាជនក្នុងភួមិនិងឃុំស្រុកខេត្តផ្សេងៗ ។ហេតុការណ៍លោកអ៊ំយកកាំភ្លើងមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលដល់ប៉ុស្ដ៍រដ្ឋបាលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅប៉ុស្ត៍រដ្ឋបាលឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។លោក ថូ នាយរងប៉ុស្ត៍នគរបាលក្បាលត្រាចបានប្រាប់ថាពករដ្ឋដែលយកអាវុធ មកប្រគល់ដល់ប៉ុស្ដ៍នគរបាលនេះឈ្មោះ សុះ ហីុម អាយុ៦២ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាប្រធានភួមិផ្សារ ឃុំក្បាលត្រាច ដែលផ្ទះគាត់រស់នៅឯស្ពានពី។ លោក ថូ បន្តថាកាំភ្លើងដែលដែលគាត់យកមកប្រគល់ជូនសមត្ថកិច្ចយើងនេះជាអាវុធប្រភេទAKបទស្វាយ ចំនួនមួយដើមគ្មានបង់គ្មានគ្រាប់ នៅមានគុណភាពកម្រឹតតិចតូចបើយកមកជួសជុលដុះលាងវា ។លោក ថូ ក៍បានបានប្រាប់ពីការើសបានតាមរយះពលរដ្ឋឈ្មោះ សុះ ហីុម ប្រាប់ថា កាលពីព្រឹកមោ៉ង១០ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ រូបគាត់បានដើរឃ្វាលគោនៅឯក្នុងព្រៃចំនុចស្ពានពី ក្នុងឃុំក្បាលត្រាច់ ព្រោះតំបន់នេះក៍ជាចំនុចសមោរភួមិប្រយុទ្ធកាលសម័យសង្រ្គាម ។ ស្រាប់តែប្រទះឃើញអាវុធប្រភេទAKស្វាយនេះ មួយដើមគ្មានគ្រាប់គ្មានបង់ មិនដឹងថាប្រើកាកើតឫមិនកើត តែគាត់ក៍មិនអាចទុកឫក៍លាក់ទុកបានឡើយ ព្រោះជាអំពើវាខុសទៅនិងច្បាប់ ក៍ព្រឹកស្អែកឡើងថ្ងៃទី១០ ខែវិច្ឆិកា ពលរដ្ឋម្នាក់នេះក៍ស្ពាយអាវុធនេះមកប្រគល់ឲ្យនគរបាលតែម្ដង ។លោក ថូ បាមបញ្ជាក់ថានេះជាគំរូដ៍ល្អមួយរបស់ប្រជាពលរដ្ឋ សុះ ហីុម សម្រាប់ពលរដ្ឋផ្សេងយកគំរូតាមលោកអ៊ំ ពីព្រោះកាលាក់ទុកអាវុធខុសច្បាប់ វានិងមានទោសទាន់ប្រឈមនិងផ្លូវច្បាប់៕unnamed (1) unnamed