ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចុះសួរសុខទុកនិងនាំយកអំណោយទៅចែកជូនដល់អតីត​នគរ​បាល​​ចូល​និវត្តន៍​និងមានជម្ងឺ ដោយ ចាន់ ធី

0

ខេត្តឧត្តរមានជ័យ៖ ​ឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០១៥ នេះ បានដឹកនាំនាយនិងពលនគរបាលក្រោមឱវាទជាច្រើនរូបចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ សម្ភារះប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនIMG_9104ទៅចែកជូនដល់ អតីមន្ត្រីនគរបាលម្នាក់ ក្រោយចូលនិវត្តន៍ បានធ្លាក់ខ្លួនឈឺជាទម្ងន់កំពុងសម្រាកព្យាបាល នៅស្រុកបន្ទាយអំពិល។​អំណោយដែលត្រូវចែកជូនថ្ងៃនេះរួមមាន អង្ករ១០០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ ប៊ីចេង២កញ្ចប់ សារ៉ុង២ ក្រមា១ និងថវិការ៩០.០០០០រៀល។អំណៅយទាំងនេះត្រូវបានចែក ជូនដល់អតីតមន្ត្រីនគរបាលចូលនិវត្តន៍គឺលោក គង់​ សុជាតិ អធិការរងនគរបាលស្រុកបន្ទាយអំពិល រស់នៅភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។​ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរនបាលខេត្តឧត្តរមាន ជ័យនិងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្ត បានផ្តាំផ្ញើរដល់អតិតនគរបាលចូលនិវត្តន៍ថា សូម ឲ្យយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួន ពោលគឺត្រូវរស់នៅស្អាត ញ៉ាំស្អាត ផឹកស្អាត និងជៀសវាង មានជម្ងឺដង្កាត់ផ្សេងៗបៀតបៀនខណះរដូងរងាកំពុងខិតជិតមកដល់៕IMG_9103 IMG_9105 IMG_9104