ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបែកក្បាលបាក់កស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមដោយសាមិនពាក់មួកសុវត្ថភាពនិងមនុស្សម្នាក់ទៀតរងរបួសស្រាលដោយសាតែបើកបុកក្របីដែលម្ចាស់ក្របីដឹកកាត់ទទឹងផ្លូវ ។ហេតុរណ៍រោះក់នតងកសលពីលាមោ៉ង៦និង១០នាទីយប់ថកងៃទី១០
ខែវិច្ឆិកាឆ្នាំ២០១៤ ត្រង់ម្ដុំខាងជើងផ្សាបត់រំដួលស្ថិតក្នុងភួមិបត់រំដួល ឃុំផ្ទះរុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។លោកអធិការដ្ឋានស្រុកភ្នំក្រវាញ វងសាវេ៉ត បានប្រាប់ពីអត្តសញ្ញាណជានរងគ្រោះបុកក្របីស្លាប់និងកន្លែងនោះឈ្មោះ ញៀន ប៊ុនរេ៉ត អាយុ២៦ឆ្នាំរស់នៅភួមិកើតហេតុខាងលើដោយឡែកអ្នករួមដំណើរជិះខាងក្រោយឈ្មោះ ស៊ុន ចាន់នីភេទប្រុសអាយុ១៦ឆ្នាំរស់នៅភួមិតាសាស៍ ឃុំផ្ទះរុង បានរងរបួសស្រាល។លោក សាវ៉េតអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញក៍បានបន្តទៀតឲ្យដឹងចេញពីកន្លែងកើតហេតុនៃករណីនេះបានព័ត៍នាប្រាប់ថាបុរសរងគ្រោះខាងលើមុនដំបូងបានបើកម៉ូតូចេញពីតាសាស៍ខាងជើងផ្សាបត់រំដួល ប្រហែល១០០មែ៉តក្នុងទិសដៅពីជើងទៅត្បូងដោយបុរសនេះជាអ្នកបើកម៉ូតូមិនមានពាក់មួកការពារសុវត្ថភាពឡើយហើយមានឌុបម្នាក់ទៀតអង្គុយខាងក្រោយ។ស្របពេលនោះក៍មានបុរសផ្សេងម្នាក់ទៀតនៅក្នុងភួមិកើតហេតុនោះ
បានដឹកក្របីឆ្លងកាត់ទទឹងផ្លូវដែលម៉ូតូកំពុងមានល្បឿនលឿនក៍អ្នកបើកម៉ូតូនោះវាក់អឺជិតហើយក៍បើកបុកក្របីនោះពេញមួយទំហឹងបណ្ដាលឲ្យបុរសបើកម៉ូតូអត់ពាក់មួកការពារសុវត្ថភាពនោះដួលបោកក្បាលបែកលើផ្លូវនោះហើយបាក់ក៍ស្លាប់មួយរំពេចតែម្ដងដោយឡែកអ្នកអង្គុយខសងក្រោយរងរបួសស្រាលឯបុរសជាម្ចាស់កក្របីដែលបង្ករឧប្បហេតុនេះបានដឹកក្របីរបស់ខ្លួនរត់គេចបត់ស្រមោលពីកន្លែងកើតហេតុ។មន្រ្តីនគរបាលចរាចរណ៍ស្រុកភ្នំក្រវាញបាននិយាយថាសពបានប្រគល់ឲ្យខាងក្រុមគ្រួសារយកទៅធ្វើបុណ្យឯគេហដ្ឋានអ្នករបួសស្រាលបញ្ជូនទៅសង្រ្គោះហើយជនបង្ករនគរបាលប៉ុស្ត៍និងផ្នែកចរាចរណ៍បានកំពង់ស្រាវជ្រាវបន្តលើករណីនេះ ដោយមន្រ្តីសណ្ដាប់ធ្នាប់ដដែលនោះបានស្ដីបន្ទោសក្នុងកាបើកនោះថាគឺកត្តាផុយស្រួយដល់ជីវិតមនុស្សបែបនេះដោយសាមិនប្រើប្រាស់មួកសុវត្ថភាពពេលបើកបរជួបនិងជង្ករដឹកក្របីកាត់ទទឹងផ្លូវទៀតក៍មានគ្រោះថ្នាក់អ្នកស្លាប់និងរបួសតែម្ដង៕




































