អង្គការឃូហ្វាអូស្រ្តាលីចុះជួយសហគមកសិកម្មឃុំព្រៃមូលនិងស្វែងយល់ អំពីការនេសាទត្រីជាលក្ខណៈគ្រួសារនៅតាមទំនប់វាលស្រែ

0

ខេត្តកំពង់ឆ្នាំង៖ ជនជាតិអូស្ត្រាលីមួយក្រុមក្នុងអង្គការឃូហ្វា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា
ឆ្នាំ២០១៥ បានចុះមកសិក្សាស្វែងយល់អំពីការនេសាទត្រីតាមវាលស្រែទំនប់ព្រៃមូល ជាមួយប្រជាពលរដ្ឋ និងចុះជួយឧបត្ថម្ភថវិការដល់សមាជិកសហគមកសិកម្មឃុំព្រៃមូល ស្រុករលាប្អៀរDSC01190 ខេត្តកំពង់ឆ្នាំង។លោក ភោគ សារុំ ប្រធានសហគមកសិកម្មឃុំព្រៃមូលបាននិយាយអោយដឹងថា៖នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ អង្គការឃូហ្វាអូស្ត្រាលីបានចុះមកដល់សហគម
កសិកម្មឃុំព្រៃមូល បានស្វែងយល់អំពីការប្រើប្រាស់ឧបករណ៍នេសាទត្រីជាលក្ខណៈគ្រួសារនៅតាមវាលស្រែ ដោយបានអោយសមាគមកសិកម្មគាត់ បង្ហាត់បង្ហាញរបៀបអូសរំចងចាប់ត្រី និងបង់សំណាញ់នៅក្នុងវាលស្រែទំនប់ព្រៃមូលយ៉ាងសប្បាយរីករាយ។លោក ភោគ សារុំ បានបន្តអោយដឹងថា៖ នៅក្នុងរយះពេល៤ឆ្នាំមកដល់ឆ្នាំនេះស មាជិកសហគមកសិកម្មឃុំព្រៃមូល មានសមាជិកជាង៦០០នាក់ហើយ និងនៅចុងឆ្នាំ២០ ១៥នេះ សមាជិកសហគមនឹងឡើងជាង៧០០នាក់។ អង្គការឃូហ្វាអូស្ត្រាលីមួយនេះ រយះពេល៤ឆ្នាំកន្លងមក បានចុះពិនិត្យក្នុងសហគម និងជួយឧបត្ថម្ភថវិការដល់សមាជិកក្នុងសហគមចំនួន៣០នាក់ ក្នុង១ឆ្នាំៗ ដែលក្នុង១គ្រួសារៗទទួលបានថវិការចំនួន៣០ម៉ឺនរៀល ដោយបានបង្រៀនបង្ហាត់បង្ហាញ និងពង្រឹងពង្រីកការចិញ្ចឹមសត្វមាន ជ្រូក មាន់ ទា ការដាំដុះដំ ណាំ និងមុខរបរធ្វើចង្អេរ កញ្ច្រែង នៅតាមគ្រួសារជាដើម។ ប៉ុន្តែការជួយឧប ត្ថម្ភនេះ គឺសំដៅលើសមាជិកសហគមណាដែលឧស្សាហ៍ព្យាយាម និងតស៊ូ មានគំរូល្អក្នុងការងារ និងដែលខ្វះដើមទន់ ដោយមិនជួយជាទូទៅនោះឡើយ។លោកប្រធានសហគមកសិកម្មឃុំព្រៃមូល បានសំណូមពរដល់សមាជិកក្នុងសហគមទាំងអស់ សូមជួយការពារពូជត្រីនៅតាមបឹងឬទំនប់ក្នុងមូលដ្ឋាន ដោយត្រូវតែនាំគ្នាជួយទប់ស្កាត់ការឆក់ត្រីរបស់ជនខិលខូច និងនាំគ្នាប្រើប្រាស់តែឧបករណ៍នេសាទស្របច្បាប់ ដើម្បីរក្សាទុកអោយត្រីមានការកើនឡើង សំរាប់ធ្វើការនេសាទផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។ ទន្ទឹមនេះដែរសូមបងប្អូនក្នុងសហគម បង្កើនការចិញ្ចឹមសត្វ ដាំដុះដំណាំតាមគ្រួសារ និងប្រកបមុខរបរធ្វើចង្អេរ កញ្ច្រែងអោយបានច្រើន ដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារអោយបានធូរធា ហើយក៍អាចមានឱកាសទទួលបានការឧបត្ថម្ភថវិការពីអង្គការឃូហ្វាអូស្ត្រាលីខាងលើនេះផងដែរ៕DSC01195 DSC01199