បន្ទាយមានជ័យះ ទីបំផុតកំលាំងនគរបាលខេត្តបន្ទាយមានជ័យបំបែកបានហើយនៅសំណុំរឿងកាប់ដាច់ដៃកូនប្រុសចៅសង្កាត់ព្រះន្លាដោយឃាត់ខ្លួនជនសង្ស័យស្រីប្រុសពាក់ព័ន្ធបាន១០នាក់បន្តបន្ទាប់កាលពីថ្ងៃទី១០វិច្ឆិកា២០១៥។លោក អាត់ ខែម ស្នងការនគរបាលខេត្ត
បន្ទាយមានជ័យបានអោយដឹងតាមបណ្តាញហ្វេសបុករបស់លោកកាលពីរសៀលម្សិលមិញថាក្រោមបញ្ជារបស់លោកផ្ទាល់ កំលាំងរបស់លោកបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១០នាក់ដែលជាប់ពាក់ព័ន្ធក្នុងការកាប់ដាច់ដៃយុវជនម្នាក់ឈ្មោះ កេង ឡៃសីុម អាយុ១៧ដាច់ដៃស្តាំម្ខាង និងយុវជនម្នាក់ទៀតជិះម៉ូតូជាមួយរងរបួសធ្ងន់ កាលពីរំលងអាធ្រាតម៉ោង២និង៣០នាទីចូលថ្ងៃទី៣០តុលា២០១៥ស្ថិតក្នុងភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ខណះចេញពីក្លឹបកំសាន្តហ្គោលថោន។យុវជនរងគ្រោះទាំង២ក្រោយរងរបួសធ្ងន់ និងដាច់ដៃបានជិះម៉ូតូកាន់ដៃរបស់ខ្លួនទៅអោយសមត្ថកិច្ចជួយ ។ការបង្ក្រាប់ឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពី លោកស្នងការបានចុះអង្គេតដោយផ្ទាល់នៅកន្លែងកើតហេតុ និងទីតាំងក្លឹបកំសាន្ត បានស្តីបន្ទោសដល់អធិការក្រុងដែលមានភាពយឺតយ៉ាវក្នុងការបំបែកសំនុំរឿងនេះ ហើយនៅរសៀលថ្ងៃទី១១នេះស្នង្ារខេត្តបន្ទាយមានជ័យនិងធ្វើសន្និសិទ្ធលំអិតពីការបង្រ្កាប់ខាងលើ៕




































