ព្រះសង្ឃនិងប្រជាពលរដ្ឋភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កើតទុក្ខមិនសុខចិត្ត ដោយចោទប្រកាន់ថា ក្រុមហ៊ុនជាជីវកម្មបូមខ្សាច់នៅតំបន់នោះ បង្ករឲ្យខូចបរិស្ថានទឹក

0

ខេត្តសៀមរាប៖ កន្លងមកនេះ នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមការដឹកនាំរបស់ព្រះសង្ឃមួយអង្គ គង់នៅវត្តត្រាច ចលនាបាតុកម្ម បានកើតឡើងជារឿយៗ ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាចំនួន២ចំណុច គឺបញ្ហាទី១ ការកើតទុក្ខមិនសុខក្រុមបូមខ្សាច់នៅភូមិត្រាច (13)ចិត្ត ដោយមានរថយន្តដឹកខ្សាច់ បើកបរឆ្លងកាត់ផ្លូវក្នុងភូមិរបស់គាត់ និងបញ្ហាទី២ គឺការកើតទុក្ខមិនសុខចិត្ត ដោយមានក្រុមហ៊ុនធ្វើអាជីកម្មបូមខ្សាច់ បានធ្វើឲ្យប៉ះពាល់បរិស្ថានទឹក បង្ករឲ្យមានទឹកល្អក់ហូរចូលស្រែ ចូលភូមិ ធ្វើឲ្យក្របី-គោផឹកមិនបាន ដាំដំណាំអ្វីក៏មិនកើត ។ បញ្ហាខាងលើនេះ ត្រូវបានលើកឡើងក្នុងវេទិកាថ្នាក់ជាតិនៅឃុំ និងនៅស្រុក ហើយនឹងបានកោះប្រជុំសម្របសម្រួលដោះស្រាយនៅសាលាឃុំផងដែរ ហើយបញ្ហាទី១ ត្រូវបានដោះស្រាយរួចហើយ ។ នេះបើតាមការឲ្យដឹងពីលោក ប៊ូ លឿម មេឃុំបល្ល័ង្ក ។លោកមេឃុំ បានបញ្ជាក់បន្ថែមថា ការធ្វើដំណោះស្រាយចុងក្រោយ អំពីបញ្ហាក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ បង្កឲ្យខូចបរិស្ថានទឹក គឺត្រូវបានធ្វើឡើងនៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៥ ។ កិច្ចប្រជុំធ្វើដំណោះស្រាយនោះ ត្រូវបានរំសាយ ក្រោយពីម្ចាស់ក្រុមហ៊ុន បានបង្ហាញលិខិតអនុញ្ញាតិឲ្យធ្វើអាជីវកម្មបូមខ្សាច់នៅក្នុងតំបន់នោះ ដោយមន្ទីររ៉ែនិងឋាមពលខេត្តសៀមរាប ។ លោកមេឃុំក៏បាននិយាយឲ្យដឹងផងដែរថា លើផ្ទៃដីដែលត្រូវបានធ្វើអាជីវកម្មបូមខ្សាច់នោះ គឺប្រជាពលរដ្ឋខ្លួនឯងជាអ្នកលក់ឲ្យក្រុមហ៊ុន ។ថ្មីៗនេះ ប្រជាពលរដ្ឋភូមិត្រាច បានផ្ញើញត្តិ ឲ្យទៅបណ្តាញផ្សព្វផ្សាយព័ត៌មានឯកជនក្នុងប្រទេស ដោយសំណូមពរឲ្យជួយផ្សព្វផ្សាយព័ត៌មានស្តីអំពីការតវ៉ារបស់ពួកគាត់ ដែលមានបំណងសុំឲ្យស្ថាប័នពាក់ព័ន្ធ ចាត់វិធានការ បញ្ឈប់ការធ្វើអាជីវកម្មបូមខ្សាច់នោះ ។គួរបញ្ជាក់ដែរថា នៅក្នុងតំបន់នោះ មានក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់ ចំនួន៣ក្រុមហ៊ុន ទី១ ក្រុមហ៊ុន លី-អ៊ុំអេង ទី២ ក្រុមហ៊ុន អ៊ាង ចំរើន និងទី៣ ក្រុមហ៊ុន ម៉េង ហួរ ។ជុំវិញការចោទប្រកាន់ខាងលើ លោក អ៊ូ ម៉េង តំណាងក្រុមហ៊ុន លី អ៊ុំអេង បានបកស្រាយឲ្យដឹងនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ៖ ក្រុមហ៊ុន លី អ៊ុំអេង បានធ្វើអាជីវកម្មបូមខ្សាច់នៅក្នុងភូមិសាស្រ្តភូមិត្រាចនោះ មានរយៈពេល១ឆ្នាំ២ខែហើយ ។ ការធ្វើអាជីវកម្មនេះ បានសុំច្បាប់អនុញ្ញាតិត្រឹមត្រូវពីមន្ទីររ៉ែនិងឋាមពល ។ ទីតាំងអាជីវកម្មនោះក៏ត្រូវបានទិញត្រឹមត្រូវពីប្រជាពលរដ្ឋម្ចាស់ដី ។ ការធ្វើអាជីកម្មនេះ ត្រូវបានគោរពតាមលក្ខណៈបច្ចេកទេស គឺបូមខ្សាច់តាមលក្ខណៈបកស្រទាប់ដី មិនលើសពីជម្រៅមួយម៉ែត្រ ។ លោកបានបញ្ជាក់ថា ចំពោះទឹកល្អក់ដែលបង្កដោយការបូមខ្សាច់នោះ ក្រុមហ៊ុនត្រូវបានរក្សាការពារ ដោយមានទំនប់ព័ទ្ធជុំវិញការដ្ឋាន ហើយទឹកទាំងនោះក្រុមហ៊ុនមិនអាចបង្ហូរចេញពីការដ្ឋានបានទេ ព្រោះការបូមខ្សាច់មានតម្រូវការចាំបាច់ណាស់ ( អត់ទឹក បូមខ្សាច់អត់កើតទេ ) ហើយម្យ៉ាងទៀត ទឹកទាំងនោះ ក្រុមហ៊ុនត្រូវតែថែរក្សាទុកឲ្យបានគត់មត់បំផុត ដើម្បីសម្រាប់ដំណើរការបូមខ្សាច់ក្នុងរដូវប្រាំង ដូច្នេះវាគ្មានហេតុផលដូចការចោទប្រកាន់ថា ក្រុមហ៊ុនបូមខ្សាច់ បានបង្ហូរទឹកល្អក់ចូលភូមិនោះឡើយ ៕ក្រុមបូមខ្សាច់នៅភូមិត្រាច (14) ក្រុមបូមខ្សាច់នៅភូមិត្រាច (13) 20151107_091430