ស្ទឹងត្រែង៖ រថយន្តស៊ីទេនដឹកប្រេងគេចពន្ធមួយគ្រឿងត្រូវបានសាខាគយនិងរដ្ឋាកខេត្តស្ទឹងត្រែងចុះបង្ក្រាបចាប់បញ្ជូនមកកាន់ស្នាក់ការគយកាលពីល្ងាចថ្ងៃទី១០ខែវិច្ឆិការឆ្នាំ២០១៥នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ ក្រុង ស្ទឹងត្រែង ។
រថយន្តដឹកប្រេងខាងលើនេះ គឺជាប្រភេទរថយន្តស៊ីទេនដឹកប្រេងម៉ាកCANTER ពណិស ពាក់ស្លាកលេខភ្នំពេញ3C7973។ក្រោយការបង្ក្រាបមិនត្រូវបានគេទំលាយអោយដឹកឡើយ ហាក់បីដូចជាមានអាកំបាំង ជាមួយនិងអ្នកយកព័ត៍មាន ដោយសារថា ក្រោយពីអ្នកយកព័ត៍មានយើងសុំការបំភ្លឺ ពីប្រធានសាខាគយ លោកមិនបានបញ្ជាក់ក្នុងករណីបង្ក្រាបនេះទេ គាត់គ្រាន់តែ ប្រាប់ពីទីតាំងបង្ក្រាបខាងលើតែប៉ុណ្ណោះ រីឯសំណុំរឿងលោកថា បានបញ្ជូនមកលើអស់ហើយ ។ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថារថយន្តដឹកប្រេងគេចពន្ធខាងលើត្រូវបានគេប្រទះឃើញជាញឹកញាប់ និងបានធ្វើចរាចរចេញពីព្រំដែនប្រទេសឡារ ចូលមកខេត្តស្ទឹងត្រែងនិងបានបន្តដឹកប្រេងចែកចាយដាក់តាមដេប៉ូ មិនដែលឃើញមានស្ថាប័ណ្ណណាបង្ក្រាបឡើយ ពិសេសសាខាគយប្រចាំខេត្តស្ទឹងត្រែងតែម្តងង។ប្រជាពលរដ្ឋបានបន្តទៀតថាកន្លងមករថយន្តដឹកប្រេងនេះ គេតែងតែដឹកប្រេងចែកចាយជាយូមកហើយ ហើយក៏ពួកគាត់មិនដឹកថាប្រេងគេចពន្ធដែរ? ទើបតែឃើញគយចាប់នៅថ្ងៃខាលើនោះ ទើបដឹងថារថយន្តនេះដឹកប្រេងគេចពន្ធ ។ប្រភបន្តថាបើសិនជារថយន្តនោះ ដឹកប្រេងគេចពន្ធតាំងពីណាពីណីរហូតមកដល់ពេលនេះនោះ ហើយបានចាប់នោះឃើញថាថវិការជាតិរដ្ឋជាច្រើនត្រូវខាតបង់ ដោយសារតែគយត្រូវរូវគ្នា ឬក៏ពេលនេះអាចមានបញ្ហាពាក់ព៍ន្ធ រឿងមិនបានបង់ស្អីជូន ទើបបង្ក្រាបបែបនេះ។ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងបានលើឡើងថាការដឹកជញ្ជូនប្រេងតាមទូក និងតាមរថយន្តពួកគាត់តែងតែប្រទះឃើញ ហើយពួកគាត់នឹកស្មានថាសុទ្ធសឹងតែជាប្រេងមានពន្ធ ហើយបើសិនជាប្រេងនោះអត់ពន្ធវិញនោះ គួរតែថ្នាក់លើចុះមកពិនិត្យមើល បើពុំនោះទេថវិការជាតិជាច្រើននិងត្រូវខាតបង់ទៅលើបុគ្គលខិលខូចមួយក្តាប់តូចអស់ហើយ៕




































