សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​សួរដេញដោល​ជនជាប់ចោទ​២៣​នាក់​

0

​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៤ បាន​បន្ត​នីតិវិធី សួរដេញដោល ទៅលើ​ជនជាប់ចោទ​ទាំង​២៣​នាក់ ដែល​ក្នុងនោះ​ក៏មាន​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ម្នាក់​ផងដែរ ។ ​

ជនជាប់ចោទ​ទាំង​២៣​នាក់​នេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន ស្ថាន​ទម្ងន់ទោស និង​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង ឯកជន មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០២ និង ទៅ​០៣ ខែមករា ឆ្នាំ​២០១៤ កន្លងទៅ នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា និង តាមផ្លូវ​វ៉េងស្រេង ។

សវនាការ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែឧសភា នេះ គឺធ្វើឡើង បន្ត​ពីស​វនា​ការលើក​មុន ដែល​ក្រុមប្រឹក្សា ជំនុំជម្រះ ទើបតែ​សាកសួរ​ជនជាប់ចោទ បាន​៤​នាក់​ប៉ុណ្ណោះ ។​ ​នៅ​ចន្លោះ​ពេលដែល​តុលាការ​បាននិងកំពុង​ធ្វើ​នីតិវិធី​សួរដេញដោល ទៅលើ​ជនជាប់ចោទ នោះ សមត្ថកិច្ច​បានដាក់រ​បាំងបិទ​ច្រកចេញចូល បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​គោល បំណង​តែមួយគត់ គឺ​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង កុំ​ឲ្យ​រំខាន​នីតិវិធី​របស់​តុលាការ ។

ទោះបី យ៉ាងណា សមត្ថកិច្ច​និង​ក្រុម​អ្នកគាំទ្រ​ពុំមាន​ការប៉ះទង្គិច​គ្នា​ទេ ។​ ​រហូតមកទល់​ម៉ោងជាង​១១​ថ្ងៃត្រង់ សវនាការ​លើ​សំណុំ​រឿងនេះ មិនទាន់​បញ្ចប់​នៅឡើយ​ទេ ពោលគឺ​នឹង​បន្ត​នៅ​រសៀល​នេះ​ទៀត ។​ ​គួររំលឹកថា កាលពី​ថ្ងៃទី​២ ខែមករា​ឆ្នាំ​២០១៤ ក្នុងពេលដែល​លោក វន់ ពៅ​បាន​ដឹកនាំ​មនុស្ស​ប្រមាណ​ជាង​៤០​នាក់​ដើរ​ញុះញង់​ធ្វើ​សកម្មភាព​តាម​រោងចក្រ​បង្ខំ​ឱ្យ​កម្មករ​ដែល​បាន​ចូលធ្វើការ​ចេញមក​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដែលមាន​ម៉ូតូ​ប្រមាណ​៥-១០​គ្រឿង បាន​ជិះ​មក​ស៊ី​ផ្លេ​ខ្លាំងៗ​និង​បើកភ្លើង​ស្រែក​ឡូឡា ។​

​លុះ​ពេលមកដល់​រោងចក្រ​យ៉ាក​ជី​ង​ក្រុម​ញុះញង់​ដែល​ដឹកនាំ​ដោយ​លោក វន់ ពៅ​បានធ្វើ​សកម្មភាព​គប់​បំផ្លាញ​ទ្រព្យសម្បត្ដិ​រោងចក្រ​ហើយ​បង្កឱ្យមាន​ការប៉ះទង្គិច​ជាមួយ​កម្លាំង យោធា​ឆ័​ត្រ​យោង​លេខ​៩១១​ដោយ​ក្រុមកម្មករ​បាន​គប់​ដំបង​និង​ដុំថ្ម​ទៅលើ​សមត្ថកិច្ច​ទើប​កម្លាំង យោធា​ធ្វើការ​បង្ក្រាប​ក្រុមកម្មករ និង ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕ New Picture (4) New Picture (6) New Picture (10) New Picture (2)