សំណង់អាណាធិបតេយ្យ​បាន​ឃុបឃិត​គ្នា​លួច​សាងសង់​បន្តទៀត​ក្នុង​ស្ទឹង​តាំងក្រសាំង ចំណាត់ការ​អភិបាលស្រុក​សន្ទុក គ្មាន​ប្រសិទ្ធភាព​

0

កំពង់ធំ=សំណង់​ថ្ម​អាណាធិបតេយ្យ​ដ៏​ធំ​មួយ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​លួច​សាងសង់​បន្តទៀត​នៅក្នុង​ចំណី​ស្ទឹង​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ !​បន្ទាប់ពី​មន្ទីរជំនាញ​បាន​ចុះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​សាងសង់​នេះ​កាលពី​ខែមិថុនា​ឆ្នាំ​12212378_198277580506970_54852488_n - Copy12233463_198277617173633_506930149_n២០១៥លោក​អ៊ឹម​ឌី​ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សូ​រិ​យោ​និង​សំណង់ ខេត្តកំពង់ធំ​!​បាន​ឲ្យ​ដឹងថា​!​សំណង់​ថ្ម​១​កន្លែង​នេះ​មន្ទីរជំនាញ​ខេត្តកំពង់ធំ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ​បាន​ចុះទៅ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​សាងសង់​នេះ​រួច​ម្តង​ហើយ​កាលពី​កំឡុង​ដើមខែ​មិថុនា​ឆ្នាំ​២០១៥​នេះ ខណៈដែល​សំណង់​ទើបតែ​សង់​បាន​ប្រហែល​៤០%​តែ​លោក​មិនដឹងថា​!​ហេតុអ្វី​បានជា​ម្ចាស់​សំណង់​នេះ​ហ៊ាន​លួច​សាង់សង់​បន្តបាន​៨០%​ឬ​ម្ចាស់​សំណង់​ឈ្មោះ​លោក​ហួត​សុទ្ធា បាន​សែន​ជូន​ដល់​លោក​អភិបាលស្រុក​សន្ទុក​ហើយ​ចំនែក​លោក​បាន​បញ្ជូន​រឿងនេះ​ទៅ​គណៈបញ្ជាការ​ខេត្តកំពង់ធំ​នៅ​ចុង​ពេល​ស​ប្តា​ហ៏​នេះ​។​Image91
លោក​ពេជ្រ សុធា អភិបាលស្រុក​សន្ទុក​បាន​ថ្លែងប្រាប់​អ្ន​សារ​ព័​ត៍​មាននៅ​ថា​!​ម្ចាស់​សំណង់អាណាធិបតេយ្យ​នេះ​មានឈ្មោះ​លោក​ហួត​សុទ្ធា មុខរបរ ជា​ពេទ្យធ្មេញ រស់នៅក្នុង​ភូមិ​ឃុំ ខាងលើ ហើយ​អាជ្ញាធរ​ស្រុក​រួមទាំង​មន្ត្រី​ជំនាញ​បាន​កោះហៅ​ម្ចាស់​សំណង់​នេះ​មក​ធ្វើ​កិច្ចសន្យា​ផ្អាក​ការសាងសង់​ម្តង​ឬ​ពីរ​ហើយ រហូតមកដល់​ពេលនេះ ម្ចាស់​សំណង់​ខាងលើ​បាន​លួច​ធ្វើការ​សាងសង់​បន្ត​ដដែល​បាន​៨០%​មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​ស្រុក​ឡើយ​!​លោក​បាន​បន្តថា​! នៅ​ថ្ងៃ​ស​ប្តា​ហ៏​ក្រោយនេះ​កម្លាំងចម្រុះ​ស្រុក​សន្ទុក​និង​ចុះ​ធ្វើការ​បញ្ឈប់​ការសាងសង់​នេះ​!
ទោះបីជា​យ៉ាងណាក៏ដោយ​មហាជន​នៅតែ​បន្ត​រិះគន់​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​មន្ត្រី​ជំនាញ​ថា​! ទ្រឹស្តី​ទាំងនេះ​គ្រាន់តែ​ជា​លេះ​សម្រាប់​ឆ្លើយ​ដោះសារ​ដាក់គ្នា​យករួចខ្លួន​តែប៉ុណ្ណោះ​តែ​មហាជន​ជាច្រើន​នាក់​បាន​រងចាំ​មើល ការអនុវត្ត​ន៏​ជាក់ស្តែង​របស់លោក​អភិបាលស្រុក​សន្ទុក​និង​មន្ទីរជំនាញ ចាត់ការ​បែបណា​ទៀត​៕ ប៊ុន រិទ្ធី​Image89
​ ​