បន្ទាយមានជ័យ ៖ និស្សិតសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តបន្ទាយមានជ័យចំនួន១១២៥នាក់ ពីគ្រប់កំរិតត្រូវបានទទួលបានសញ្ញាបត្រពីឯកឧត្តម យក់ ងុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា តំណាងឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ
និង លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការស្តីទីនិងជាប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យបៀលប្រាយ ។លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការស្តីទីសាកលវិទ្យាល័យបៀលប្រាយ បានលើកឡើងថា និសិត្សដែលត្រូវទទួលបានសញ្ញាបត្រមានចំនួន១១២៥នាក់ នារីចំនួន៤៥២នាក់ ក្នុងនោះមាននិសិត្សជ័យលាភីបរិញ្ញាបត្ររងជំនាន់ទី៥ដល់ទី៨ កម្រិតបរិញ្ញាបត្រជំនាន់ទី២ដល់ទី៦ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥នៃសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តបន្ទាយមានជ័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីឆ្នាំសិក្សា២០១០ដល់២០១៥នេះ និសិត្សមានការងារធ្វើ៨០% ។
លោកបានបន្តទៀតថា ឆ្លងកាត់រយៈពេល១៥ឆ្នាំសាកលវិទ្យាល័យបៀលប្រាយបានដំណើរការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់ក្រសួង ។ គិតមកដល់ឆ្នាំសិក្សា២០១៤-២០១៥ សាខាខេត្តបន្ទាយមានជ័យ មាននិសិត្សសរុប២៥៥១នាក់ ស្រី៩៧៥នាក់ ហើយដើម្បីសម្រេចបាននូវផែកការរបស់ក្រសួងអប់រំ ឆ្ពោះទៅសម្រាប់គោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នានៅឆ្នាំ២០១៨ ជាចម្បងយកចិត្តទុកដាក់លើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលដោយប្រែក្លាយនិសិត្ស ទៅជាមូលធនមនុស្សមានគុណសម្បត្តិ ប្រគួតប្រជែងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ។ឯកឧត្តម យក់ ងុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានមានប្រសាសន៍ថា ដោយក្នុងរយៈពេលខ្លីខាងមុខនេះ ប្រទេសតំបន់អាស៊ាននឹងធ្វើសមាហរណកម្មជាមួយគ្នា ដែលធ្វើអោយមានការប្រកូតប្រជែកផ្នែកទីផ្សារការងារ ដូចនេះដើម្បីទទួលបានជោគជ័យក្នុង ការងារនិងជីវិត ក៏ដូចជាការអភិវឌ្ឍយ៉ាងឆាប់រហាស់របស់សង្គមជាតិ ត្រូវរៀនហើយរៀនទៀត ហើយចេះកែច្នៃប្រឌិត បត់បែន ។ ហើយត្រូវក្តាប់អោយបាន នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់ធ្វើការងារដូចជាភាសារ កំព្យូទ័រ ឬជំនាញបច្ចេកទេស ។លោកក៏បានកោទសរសើផងដែរ ចំពោះសាកលវិទ្យាល័យបៀលប្រាយដែលបាន បណ្តុះបណ្តាលកលបុត្រខ្មែរក្លាយទីជាធនធានមនុស្សដ៏សំខាន់ ក្នុងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ៕




































